ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងគេ​​ដេញ​កា.ប់​ ចូល​យកឡាន​បើក​បំ​បុ.ក​ស្លា.ប់​៦​នាក់ របួសធ្ងន់​២​នាក់ នៅ​ស្រុក​កៀនស្វាយ

2 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ សោក​នា​កម្ម​មួយ​បាន​កើតឡើង​កាលពី​យប់​រំលង​អធ្រាត្រ​ បណ្តាលឱ្យ​​មនុស្ស​៦​នាក់ស្លា.ប់ និង​របួសធ្ងន់​២​នាក់ ខ​

ខេត្ត​កណ្តាល ​៖ សោក​នា​កម្ម​មួយ​បាន​កើតឡើង​កាលពី​យប់​រំលង​អធ្រាត្រ​ បណ្តាលឱ្យ​​មនុស្ស​៦​នាក់ស្លា.ប់ និង​របួសធ្ងន់​២​នាក់ ខ​ណៈ​បុរសម្នាក់​​បើករថយន្តបំ​បុ.ក​ម៉ូតូ​​ចំនួន​៤​គ្រឿង ដោយសារ​ខឹង​ក្រុម​ជន​រង​គ្រោះ ជិះ​ម៉ូតូ​ដេញ​កា.ប់​ខ្លួន ។

​ហេតុការណ៍​ខាងលើ​នេះ បាន​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​កើតឡើង​​កាលពី​ម៉ោង​១២​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រឈាន​ចូល​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ ២០២១ នៅ​លើ​ផ្លូ​លេខ​១១០ ភូមិ ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

លោក​វរ​សេនី​យ៌ ព្រុំ សំណាង អធិការ​នគរបាល​ស្រុក​កៀន​ស្វាយ បាន​ប្រាប់ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​រថយន្ត មួយ​គ្រឿង​ម៉ាក​ធុនដ្រា​ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ​ភ្នំពេញ​ 2BM4386 បើកបរ​ដោយ​ឈ្មោះ លី ចំណាន ហៅ​ឌុន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​នប់​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល និង​មាន​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ណ​ម ប៊ុ​ន​ថា​ន់ ភេទ​ប្រុស អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្វាយ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដែល​បើក​មាន​ទិស​ដៅ​ពី​ភ្នំពេញ​​ទៅ​ស្រុក​ស្អាង ខេត្តកណ្តាល ​។

តាម​ប្រភព​ដដែលបានបន្ត​ថា ពេល​បើក​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ រថយន្តនោះ​ក៏​បាន​បុ.ក​ជាមួយ​ម៉ូតូ​ចំនួន​៤​គ្រឿង ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា ក្នុងនោះរួម​មាន ១-ម៉ូតូ​ម៉ាក​ហុង​ដាឌ្រីម​ ធុនសេ​125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ​កណ្តាល 1AB-9316 បើកបរ​ដោយ​ឈ្មោះ រស់ ប៊ុ​ន​លី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈើទាល២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល (បានស្លា.ប់​) និង​មាន​អ្នក​រួម​ដំណើរ​ម្នាក់ ឈ្មោះ វ៉ា​ត ផានិត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​ (បានស្លា.ប់​) ។

២-ម៉ូតូ​ម៉ាក​ហុងដាឌ្រីម ធុនសេ​125 ព៌​ណ​ខ្មៅ ពាក់​ផ្លា​ក​លេខ​កណ្តាល 1AF – 5692 បើកបរ​ដោយ​ឈ្មោះ ផុ​ន ភា​រ៉ា ភេទ​ប្រុស អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈើទាល ២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល (បានស្លា.ប់​) និង​​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ព្រំ មេ​សា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្វាយ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ (បានស្លា.ប់​)។

៣-ម៉ូតូ​ម៉ាក​ហុងដាឌ្រីម ធុនសេ​125 ពណ៌​​ខ្មៅ ពាក់​ផ្លា​ក​លេខ​កណ្តាល 1Y-5923 បើកបរ​ដោយ​ឈ្មោះ សឿ​ន មាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែក​ស្វាយ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល (បានស្លា.ប់​) និង​អ្នក​រួ​ម​ដំណើរ​ម្នាក់​ឈ្មោះ​បូ ប្រូ​វី​ន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែក​ស្វាយ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ​(បានស្លា.ប់​) ​។

និង​៤-ម៉ូតូ​ម៉ាក​​ហងុ​ដាឌ្រីម ធុន​សេ​125 ព៌​ណ​ខ្មៅ ពាក់​ផ្លា​លេខ​ ភ្នំពេញ 1DD-7096 បើកបរ​ដោយ សុខ បញ្ញា ភេទ​ប្រុស អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ មាន​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ជិន សុ​ជាតិ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែក​ថ្មី​ជាមួយ​គ្នា របួសធ្ងន់​ទាំង២​នាក់ ត្រូវ​គ្រួសារ​យក​ទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ​។

ចំណែក​អ្នកបើកបរ​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​ម៉ូតូ​ខូចខាត​​ធ្ងន់ធ្ងរទាំង​៤​គ្រឿង និង​រថយន្ត​មួយ​គ្រឿងដែលខូចខាតធ្ងន់ធ្ងរ​ ត្រូវ​បាន​យក​ទៅ​រក្សា​ទុកជា​ភស្តុ​តាង នៅ​អធិការដ្ឋាន​នគរបាល ស្រុក​កៀនស្វាយ ដើម្បី​អនុវត្ត​តាម​នីតិវិធី​បន្តរ​។

លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​ធ្វើការ​សាកសួរ​ជន​បង្ករ​ជា​តៃកុង​រថយន្ត​បាន​ឆ្លើយ​សារភាព​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយសារ​ខ្លួន​ខឹង​ក្រុម​ក្រុម​ជន​រង​គ្រោះ ជិះ​ម៉ូតូ​ដេញ​កា.ប់​ខ្លួន និង​មិត្ត​ភ​ក្តិ​ ទើប​ចូល​យក​រថយន្ត​ជិះ ដេញ​បំ​បុ.ក​តែ​ម្តង​។

បច្ចុប្បន្ន ជន​បង្ក ត្រូវ​​សមត្ថកិច្ច​ចរាចរ​ណ៌​និង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃស្អែក ៕​

ជនរងគ្រោះ​
ជនរងគ្រោះ​
ជនរងគ្រោះ​
ជនរងគ្រោះ​
ជនរងគ្រោះ​
ជនរងគ្រោះ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ