ស្ថាប័នកំពូលអំណាចរបស់រដ្ឋមាន៣ គឺស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងនីតិតុលាការ ។ តំណាងរាស្ត្រ ទាំងឡាយស្ថិតនៅក្នុងស្ថាប័ននីតិបញ្ញត្តិ ដែលមាន
អភ័យឯកសិទ្ធិ…ប្រសិនបើតំណាងរាស្ត្រនោះប្រព្រឹត្តខុសច្បាប់…អភ័យឯកសិទ្ធិនោះមិនរឹងមាំទេ…ប្រាកដជាផុយស្រួយ…ជាពិសេសចំពោះអ្នកតំណាងរាស្ត្រដែលស្ថិតនៅក្នុងបក្សផ្ទុយគ្នា…។
ធ្វើជាមេបក្ស…បក្សណាក៏ដូចបក្សណាដែរ…សុទ្ធតែចង់ឈ្នះ ! បើធ្វើបក្សមិនចង់ឈ្នះ…កុំធ្វើ ! បើចង់ឈ្នះ…ចង់ល្បីដើម្បីឈ្នះ គេមិនខ្លាចវ៉ៃគ្នាទេ ទោះបីមិនយកមូលហេតុ…ឬយកច្បាប់មកដាក់ពីមុខក៏គេហ៊ានដែរ…
សម័យកាលថ្មីបំផុតនេះ…ជាសម័យកាលជាក់ស្តែង…មេបក្សមួយដែលល្បីមាត់ដាច…ល្បីមិនគោរពច្បាប់…ល្បីខាងវាយប្រហារឥតសំចៃមាត់…ទោះបីមិនដែលឈ្នះក៏កំពុងហក់លោតចង់ឈ្នះដែរ…ត្រូវតុលាការបញ្ជាឱ្យនាំខ្លួន ទាំងខ្លួនកំពុងស្រោបទៅដោយអភ័យឯកសិទ្ធិ…ឬស្រោបស្ពាន់…ដែលតំណាងរាស្ត្រ ម្នាក់នោះ ប្រៀបដូចជាទូកមួយកំពុងចង់អុំបញ្ច្រាសទឹក…
ទំនងដើម្បីកុំឱ្យនីតិតុលាការស្រពិចស្រពិល…កុំឱ្យអល់អែក ឬកុំឱ្យឆ្ងល់ពីអភ័យឯកសិទ្ធិ…ទើបប្រធាននៃអ្នកតំណាងរាស្ត្រប្រជុំសម្រេច យល់ព្រមឱ្យសមត្ថកិច្ចបន្តចាត់ការតាមនីតិវិធីទៅហោង…
ទូកដែលនៅកណ្តាលស្ទឹង…ដែលកំពុងឃ្លីងឃ្លោង…ដែលកំពុងប្រមូលអ្នកចែវទាំងឡាយចង់អុំបញ្ច្រាសទឹកនោះ…ពេលនេះមិនអាចបញ្ច្រាសបានទេ…
នយោបាយរបស់បក្សកាន់អំណាច…ពេលនេះមានតែផ្លូវមួយប៉ុណ្ណោះដែលត្រូវធ្វើដំណើរឱ្យរលូន…គឺ«រុញទូកបណ្តោយទឹក»តែម្តង…
ចង់ទូកទៅទើរនៅទីណា ទើរទៅស្រេចតែវាសនា…ហេ ! ហេ !
អាឡេវ
ចែករំលែកព័តមាននេះ