
អាកាសយានដ្ឋានយក្សនឹងលេចរូបរាងនៅប្រទេសចិន
ទីក្រុង Chengdu កាលពីថ្ងៃទី២៧ ឧសភា ២០១៦ ចាប់ផ្តើមសាងសង់អាកាសយានដ្ឋានខ្នាតយក្សមួយ គឺអាកាសយានដ្ឋានអន្តរជាតិ Chengdu Tianfu ។ នៅពេលដែលសំណង់នោះបញ្ចប់ វានឹងក្លាយជាអាកាសយានដ្ឋាន
ទីក្រុង Chengdu កាលពីថ្ងៃទី២៧ ឧសភា ២០១៦ ចាប់ផ្តើមសាងសង់អាកាសយានដ្ឋានខ្នាតយក្សមួយ គឺអាកាសយានដ្ឋានអន្តរជាតិ Chengdu Tianfu ។ នៅពេលដែលសំណង់នោះបញ្ចប់ វានឹងក្លាយជាអាកាសយានដ្ឋាន
ទីក្រុង Chengdu កាលពីថ្ងៃទី២៧ ឧសភា ២០១៦ ចាប់ផ្តើមសាងសង់អាកាសយានដ្ឋានខ្នាតយក្សមួយ គឺអាកាសយានដ្ឋានអន្តរជាតិ Chengdu Tianfu ។ នៅពេលដែលសំណង់នោះបញ្ចប់ វានឹងក្លាយជាអាកាសយានដ្ឋានផ្ទុកអ្នកដំណើរដល់ទៅ ៩០លាននាក់ក្នុង១ឆ្នាំ ។
យោងតាមគេហទំព័រ សៀងហៃ ដេលី ឱ្យដឹងថា អាកាសយានថ្មីនោះស្ថិតក្នុងចម្ងាយប្រមាណ៥០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីប្រជុំជនក្រុង Chengdu និងស្ថិតក្នុងគម្រោងប្រាក់១០,៧ពាន់លានដុល្លារ ។ អាកាសយានដ្ឋាននោះនឹងធ្វើឱ្យ Chengdu ក្លាយជាក្រុងធំជាងគេទី៣ ដែលមានអាកាសយានដ្ឋាន២បន្ទាប់ពីក្រុងប៉េកាំង និងក្រុងសៀងហៃ។ គម្រោងបង្ហាញឱ្យឃើញជាផ្នែកមួយនៃសេចក្តីប្រាថ្នារបស់ក្រុង Chengdu ដើម្បីក្លាយជាកន្លែងដឹកជញ្ជូនដ៏ចម្បង តាមផ្លូវអាកាស ។ នៅពេលសំណង់បញ្ចប់ទីតាំងលើទំហំដី ១២៦ហិកតា រួមបញ្ចូលទាំងកន្លែងហោះហើរ៦ស្ថានីយនោះ ត្រូវគេរំពឹងថា នឹងផ្ទុកអ្នកដំណើរបាន ៩០លាននាក់ក្នុង១ឆ្នាំ ។
ការរចនាអាកាសយានដ្ឋានបានដាក់ស្នើរួមគ្នាដោយវិទ្យាស្ថានរចនា និងស្រាវជ្រាវស្ថាបត្យកម្មភាគនិរតីប្រទេសចិន ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានចិន និងក្រុមហ៊ុនស្ថាបត្យកម្មបារាំង ADP Ingenierie ការរចនារូបរាងរបស់អាកាសយានដ្ឋាន តំណាងឱ្យភាពច្នៃប្រឌិត និងរបកគំហើញរបស់ប្រជាជនខេត្តស៊ីឈ័ន ។
លោក Chen Guilin អគ្គនាយកក្រុមហ៊ុនសហគ្រាស Sichuan Huashi Enterprise Co និយាយថា អាកាសយានដ្ឋាននោះនឹងបម្រើក្នុងនាមជាមជ្ឈមណ្ឌលចរាចរណ៍លើផ្លូវអាកាសក្នុងតំបន់ភាគនិរតី ។ វានឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងខេត្តស៊ីឈ័ន និងតំបន់នៅជុំវិញ ។ ដូចបង្ហាញក្នុងរូប វាពិតជាមានការរចនាប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ ៕