ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​ទីប្រឹក្សា​អិុស្លា​ម​ប៉ា​គី​ស្ថាន​ស្នើ​សេចក្តីព្រាងច្បាប់ ប្តី​អាច​វាយ​ប្រពន្ធ​ជា​ការ​ព្រមាន​ បើ​មិន​ព្រម​រួមរ័ក

7 ឆ្នាំ មុន

សភា​ទីប្រឹក្សា​អិុ​ស្លា​ម (CII) ជា​ផ្នែក​មួយ ស្ថិត​ក្រោម​រដ្ឋធម្មនុញ្ញ​ប៉ា​គី​ស្ថាន បាន​ស្នើ​សេចក្តីព្រាងច្បាប់​សម្រាប់​ក្រុម​គ្រួសារ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ដោយ​អនុញ្ញាត​ឱ្យ​ប្តី​អាច «​វាយ​ប្រពន្ធ​ជា​ការ​ដាក់ទោស​»

សភា​ទីប្រឹក្សា​អិុ​ស្លា​ម (CII) ជា​ផ្នែក​មួយ ស្ថិត​ក្រោម​រដ្ឋធម្មនុញ្ញ​ប៉ា​គី​ស្ថាន បាន​ស្នើ​សេចក្តីព្រាងច្បាប់​សម្រាប់​ក្រុម​គ្រួសារ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ដោយ​អនុញ្ញាត​ឱ្យ​ប្តី​អាច «​វាយ​ប្រពន្ធ​ជា​ការ​ដាក់ទោស​» ប្រសិនបើ​នាង​បដិសេធ​មិន​ព្រម​រួមរ័ក​តាម​តម្រូវការ​របស់​ខ្លួន ។

NBC News កាលពី​ថ្ងៃ​ទី​២៩ ឧសភា ២០១៦ ផ្សាយ​ថា សភា​ទីប្រឹក្សា​អិុ​ស្លា​ម (CII) របស់​ប៉ា​គី​ស្ថាន ទទួលស្គាល់​ថា មាន​សេចក្តីព្រាងច្បាប់​នោះ​មែន ហើយនឹង​បញ្ជូន​បន្ត​ទៅ​រដ្ឋសភា​ដើម្បី​សុំ​ការ​អនុម័ត ។ ច្បាប់​ថ្មី​ដែល​គ្រោង​ចេញ​នេះ​ដើម្បី​ទប់ទល់​នឹង​ច្បាប់​ការពារ​សិទ្ធិ​របស់​ស្ត្រី ដែល​បាន​អនុម័ត​ពី​ខេត្ត Punjab កាលពី​ខែកុម្ភៈ ។

Punjab ជា​ខេត្ត​មួយ​មាន​ពលរដ្ឋ​រស់នៅ​ច្រើន​បំផុត​ក្នុង​ប៉ា​គី​ស្ថាន ដោយ​ច្បាប់​ការពារ​សិទ្ធិ​ស្ត្រី​នៅ​ក្នុង​ខេត្ត​នោះ បាន​អនុម័ត​ដើម្បី​ការពារ​ស្ត្រី​ពី​ការ​វាយ​ធ្វើបាប​ក្នុង​គ្រួសារ និង​ប្រើ​អំពើ​ហិង្សា​លើ​ផ្លូវចិត្ត ។

សារព័ត៌មាន​អា​មេ​រិ​កបាន​ផ្សាយ​ថា នៅ​ក្នុង​សេចក្តីព្រាងច្បាប់​ថ្មី​របស់ CII ក្រៅពី​កំណត់​អនុញ្ញាត​ឱ្យ​ប្តី​អាច​វាយ​ប្រពន្ធ​បើសិន​មិន​ព្រម​រួមរ័ក​នោះ ក៏​អនុញ្ញាត​ឱ្យ​ប្តី​អាច​ប្រើ​កម្លាំង​បង្ខំ ទៅ​លើ​ប្រពន្ធ​ដែល​មិន​ព្រម​ងូតទឹក​ក្រោយ​ពេល​រួមរ័ក​រួច ឬ​បដិសេធ​មិន​ងូតទឹក​ក្នុង​ពេល​មាន​រដូវ ។

NBC News បន្ត​ថា សភា​ទីប្រឹក្សា​អិុ​ស្លា​ម​របស់​ប៉ា​គី​ស្ថាន (CII) គ្មាន​អំណាច​ក្នុង​ការ​ចេញ​ច្បាប់​ដោយ​ខ្លួនឯង​ទេ ប៉ុន្តែ​អាច​ផ្តល់​ការ​ណែនាំ​ដល់​រដ្ឋាភិបាល និង​សភា​បា​៉​គី​ស្ថាន​បាន ។

លោក Maulana Muhammad Khan Sherani ប្រធាន CII បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៦ ឧសភា ថា «​ហាម​ប្រើ​ស្បែកជើង ឬ​អំបោស​វាយ​ក្បាល​ប្រពន្ធ ឬ​វាយ​នៅ​បរិវេណ​ចម្រុះ ឬ​ភ្នែក ។ ហាម​មិន​ឱ្យ​បាក់ឆ្អឹង ឬ​មាន​ស្នាម​របួស និង​ហាម​មិន​ឱ្យ​មាន​ស្លាកស្នាម​លើ​ស្បែក​» ៕