ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Galaxy S7 រំលេច​រូប​លោកពូ​ទី​ន​តម្លៃ​ជិត​3​ម៉ឺន​ដុល្លារ

7 ឆ្នាំ មុន

អ្នកជំនាញ​ច្នៃប្រឌិត អ្វី​ៗ​ដែល​ថ្មី​ប្រចាំ Caviar ជា​ក្រុមហ៊ុន​រុ​ស្ស៊ី​បាន​បង្ហាញ​ទូរស័ព្ទ Galaxy S7 មាន​រូប​លោកពូ​ទី​ន​ប្រធានាធិបតី​រុ​ស្ស៊ី​ថ្មី​តម្លៃ​របស់​វា គឺ​២៧.២១៣​ដុល្លារ ។ មូលហេតុ​ធ្វើ​ឱ្យ​ទូរស័ព្ទ​នេះ​ថ្លៃ​ខ្ពស់កប់ពពក

អ្នកជំនាញ​ច្នៃប្រឌិត អ្វី​ៗ​ដែល​ថ្មី​ប្រចាំ Caviar ជា​ក្រុមហ៊ុន​រុ​ស្ស៊ី​បាន​បង្ហាញ​ទូរស័ព្ទ Galaxy S7 មាន​រូប​លោកពូ​ទី​ន​ប្រធានាធិបតី​រុ​ស្ស៊ី​ថ្មី​តម្លៃ​របស់​វា គឺ​២៧.២១៣​ដុល្លារ ។ មូលហេតុ​ធ្វើ​ឱ្យ​ទូរស័ព្ទ​នេះ​ថ្លៃ​ខ្ពស់កប់ពពក គឺ​ផ្នែក​ខាងក្រោយ​របស់​វា​មាន​រូប​ប្រធានាធិបតី​រុ​ស្ស៊ី​ស្រោបមាស និង​មាន​ត្បូង​ពណ៌​ក្រហម​ចំនួន​១៩០ គ្រាប់​ហ៊ុម​ព័ទ្ធ​ជុំវិញ​រូប​លោកពូ​ទី​ន​រឹតតែ​ធ្វើ​ឱ្យ​ទូរស័ព្ទ​មួយ​នេះ​កាន់តែ​ទាក់ទាញ​មួយ​កម្រិត​ទៀត ។ 

ម៉ូ​ដែល​ដែល​មាន​រូប​លោកពូ​ទី​ន​នេះ​មាន​តែ​៣​គ្រឿង​ទេ​ ត្រូវ​គេ​ផលិត ហើយ​ដាក់​ឈ្មោះ​ថា Caviar Samsung Supremo Putin  Rubino​។ ចំណែក​ម៉ូ​ដែល​ផ្សេង​ទៀត​ធូរ​ថ្លៃ​ជាង​នេះ គឺ​ស្រោបមាស​ពណ៌​លឿង និង​ពណ៌​ស ​តែ​មិន​មាន​ត្បូង​ដូច​ម៉ូ​ដែល​នោះ​ទេ រីឯ​តម្លៃ​វិញ​គឺ ២.៥៧០​ដុល្លារ និង​ម៉ូ​ដែល​ចុង​ក្រោយ​គេ​គឺ​ស្រោប​ប្លា​ទី​ន​តម្លៃ​២.៤១៨​ដុល្លារ៕
                     ជួប សុខ​ជា