ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​អាជីវកម្ម​រណ្ដៅ​ដី​៨ទីតាំង ត្រូវតែ​បង់​សួយ​សារ​​ចូល​​រដ្ឋ បង់​​ផាកពិន័​យ និង​ជួសជុល​ផ្លូវ​ដែល​​ខូច​ឡើង​វិញ

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ​៖ ថ្លែង​នៅក្នុ​ង​កិច្ចប្រជុំ​កិច្ចពិភាក្សា​អំពី​ការពិនិត្យ​អាជីវកម្ម​រ៉ែ​ដែល​ពុំ​មានច្បាប់​អនុញ្ញា​ត ធ្វើខុស​បច្ចេកទេ​ស និង​ធ្វើ​លើស​ដែន​អាជ្ញាប័ណ្ណ​ចំនួន​០៨ទីតាំង ដែល​ស្ថិតនៅ​ក្នុង​ស្រុក​កណ្តាល​ស្ទឹ​ង កាលពី​រសៀល​ថ្ងៃទី១៦ ​ធ្នូ ​ លោក​គង់…

ខេត្តកណ្តាល ​៖ ថ្លែង​នៅក្នុ​ង​កិច្ចប្រជុំ​កិច្ចពិភាក្សា​អំពី​ការពិនិត្យ​អាជីវកម្ម​រ៉ែ​ដែល​ពុំ​មានច្បាប់​អនុញ្ញា​ត ធ្វើខុស​បច្ចេកទេ​ស និង​ធ្វើ​លើស​ដែន​អាជ្ញាប័ណ្ណ​ចំនួន​០៨ទីតាំង ដែល​ស្ថិតនៅ​ក្នុង​ស្រុក​កណ្តាល​ស្ទឹ​ង កាលពី​រសៀល​ថ្ងៃទី១៦ ​ធ្នូ ​ លោក​គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បានឱ្យ​ម្ចាស់​អាជីវកម្ម​រណ្ដៅ​ដី​ចំនួន៨ទីតាំង ស្ថិតនៅ​ស្រុក​កណ្ដាលស្ទឹ​ង ត្រូវតែ​បង់​សួយសារ​ចូល​រដ្ឋ បង់​ការ​ផាកពិន័​យ និង​ជួសជុល​ផ្លូវ​ដែល​ទទួលរង​ការខូចខាត​ឡើងវិញ​។

លោក​អភិបាលខេត្ត​កណ្ដាល​បន្ត​ថា ដើម្បី​ពង្រឹង​នូវ​អាជីវកម្ម​ដឹក​ជញ្ជួន​រ៉ែ ដែល​បាន​ធ្វើ​ឱ្យ​ផ្លូវ​ខូច និង​ការ​ធ្វើអាជីវកម្ម​រ៉ែ​ដែល​ពុំ​មានច្បាប់​អនុញ្ញាត ការ​ធ្វើខុស​បច្ចេកទេស​រ៉ែ ការ​ធ្វើ​លើស​ដែន​អាជ្ញា​បណ្ណ និង​ការ​មិន​ចូលរួម​បង់ពន្ធ​សួយសារ​ចូល​រដ្ឋ ក្រុម​ការងារ​ចម្រុះ​ខេត្ត បាន​ចុះ​ធ្វើការ​ពិនិត្យ នៅ​រណ្ដៅ​ដី​ចំនួន ០៨ទីតាំង ស្ថិត​ក្នុង​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល និង​បាន​រក​ឃើញថា ​ម្ចាស់​ទីតាំង​ចំនួន​០៨នេះ គ្មាន​អាជ្ញាប័ណ្ណ ជីក​ខុស​បច្ចេកទេស និង​ដឹក​លើស​ទម្ងន់ ត្រូវ​បាន​គណៈកម្មការ​ចម្រុះ ធ្វើការ​ផ្អាក​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​។

ក្នុង​កិច្ចប្រជុំ​នេះ​ដែរ លោក​អភិបាលខេត្ត បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័​ន្ធ មន្ត្រី​ជំនាញ ត្រូវ​ធ្វើការ​សម្របសម្រួល​ជាមួយ​ម្ចាស់​អាជីវកម្ម ដើម្បី​ធ្វើ​អាជ្ញាប័ណ្ណ​ជូន​ពួកគាត់​ប្រកបដោយ​ភា​ព​រលូន និង​ឆាប់រហ័ស​។ ទន្ទឹម​នឹង​នោះ ឯកឧត្តម ក៏បាន​សង្កត់ធ្ងន់​ដល់​មន្ត្រី​ពាក់ព័​ន្ធ មិន​ត្រូវ​ទារ​ថ្លៃ​សេវា​លើស ពី​ម្ចាស់​អាជីវកម្ម​ទាំងអស់ ហើយ​ក្នុងករណី​មាន​មន្ត្រី​យក​លើស​ថ្លៃ​សេវា លើ​ការ​ចេញ​អាជ្ញាប័ណ្ណ លោក ស្នើ​ដល់​ម្ចាស់​អាជីវកម្ម​ត្រូវ​រាយការណ៍​ជូន​ភ្លាម ដើម្បី​ចាត់តាមច្បាប់ ។

ជាមួយគ្នា​នេះ​ដែ​រ គណៈកម្មការ​ចម្រុះ​ត្រូវ​បន្ត​ចុះ​ពិនិត្យដល់ទី​តាំង​រណ្ដៅ​ដីទាំងអស់​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល សំដៅ​ពង្រឹង​នូវ​អាជីវកម្ម​ដឹក​ជញ្ជួ​ន​រ៉ែ ការ​ធ្វើអាជីវកម្ម​ដោយមាន​ច្បាប់​អនុញ្ញាត ការ​ធ្វើតាម​លក្ខខណ្ឌ​បច្ចេកទេស​រ៉ែ និង​បង្កើន​បង់ពន្ធ​សួយសារ​ចូល​រដ្ឋ​។​

អត្ថបទសរសេរ ដោយ