ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LINE មាន​អ្នក​ទាញ​យក​500​លាន​នាក់​លើ Play Store

7 ឆ្នាំ មុន

កម្មវិធី LINE ត្រូវ​អ្នកគាំទ្រ​៥០០​លាន​នាក់​ទាញ​យក​ប្រើប្រាស់​ពី​Google Play ។ ដោយសារ​តែ​ការ​ពេញ​និយម​ទើប​ធ្វើ​ឱ្យ​កម្មវិធី​ផ្ញើ​សារ និង​ហៅ​ចេញ​នេះ​ចូល​ក្នុង​បញ្ជី​ក្នុង​ចំណោម​កម្មវិធី​ពេញ​និយម​ផ្សេង​ទៀត​ដូច​ជា​កម្មវិធី Dropbox, Instagram

កម្មវិធី LINE ត្រូវ​អ្នកគាំទ្រ​៥០០​លាន​នាក់​ទាញ​យក​ប្រើប្រាស់​ពី​Google Play ។ ដោយសារ​តែ​ការ​ពេញ​និយម​ទើប​ធ្វើ​ឱ្យ​កម្មវិធី​ផ្ញើ​សារ និង​ហៅ​ចេញ​នេះ​ចូល​ក្នុង​បញ្ជី​ក្នុង​ចំណោម​កម្មវិធី​ពេញ​និយម​ផ្សេង​ទៀត​ដូច​ជា​កម្មវិធី Dropbox, Instagram និង Skype ។

LINE ដែល​ជា​កម្មវិធី​ផលិត​ដោយ​ក្រុមហ៊ុន​ជប៉ុន និង​បច្ចុប្បន្ន​ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​តំបន់​អាស៊ី ហើយ​មាន​អ្នក​ប្រើប្រាស់​សរុប​ចំនួន​៧០០ លាន​នាក់​ថែម​ទៀត បើ​ប្រៀបធៀប​ជាមួយ​កម្មវិធី WhatApp មាន​ចំនួន​១​ពាន់​លាន​នាក់ ខណៈ​កម្មវិធី Messenger របស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចំនួន​៩០០​លាន​នាក់​ជា​រៀង​រាល់​ខែ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក LINE ទើបតែ​ធ្វើ​កំណែប្រែ (Update) ដើម្បី​ឱ្យ​មាន​ក្រុម​ខ​ល​ចេញ​ជា​សំឡេង​ទៅ​កាន់​ក្រុម​ជជែក​កម្សាន្ត (Chat Group )​រហូត​ទៅ​ដល់ ២០០ នាក់ ៕