ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​កើតហេតុ២ម៉ោង ​ចាប់បានចោរ​លួច​ឡា​ន​ដឹក​ស្រូ​វ​​​វិញ​

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ យុវជន​ម្នាក់​ទំនង​បែក​ថ្នាំ​ដល់​កំរិត​បាន​ឡើង​បើក​លួច​យក​រថយន្ត​មួយ​គ្រឿង ដែល​កំពុ​ង​រង់ចាំ​ដឹកស្រូ​វ តែ​ក្រោយ​កើតហេតុ ត្រូវ​កម្លាំង​សមត្ថ​កិច្ច​ស្ទាក់​ចាប់​បាន នៅ​វេលា​ម៉ោង៨និង៤០នាទី​យប់​ថ្ងៃ​ទី ១៥ ធ្នូ នៅ​លើ​ផ្លូវជាតិ​លេ​ខ៥ ត្រង់​ចំណុច​ភូមិ​ពុកឆ្មា…

ខេត្តបាត់ដំបង​៖ យុវជន​ម្នាក់​ទំនង​បែក​ថ្នាំ​ដល់​កំរិត​បាន​ឡើង​បើក​លួច​យក​រថយន្ត​មួយ​គ្រឿង ដែល​កំពុ​ង​រង់ចាំ​ដឹកស្រូ​វ តែ​ក្រោយ​កើតហេតុ ត្រូវ​កម្លាំង​សមត្ថ​កិច្ច​ស្ទាក់​ចាប់​បាន នៅ​វេលា​ម៉ោង៨និង៤០នាទី​យប់​ថ្ងៃ​ទី ១៥ ធ្នូ នៅ​លើ​ផ្លូវជាតិ​លេ​ខ៥ ត្រង់​ចំណុច​ភូមិ​ពុកឆ្មា ឃុំ​អន្លង់ ស្រុក​សង្កែ​។

លោក ឈឿង គឹ​ម​សុង ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ដែល​ដឹកនាំ​កម្លាំង​ចុះ​បង្រ្កាប​ករណី​លួច​រថយន្ត​នេះ​បាន​ឲ្យដឹង​ថា ជនសង្ស័យ​ឈ្មោះ អឿន សា​រិត អា​យុ២២ឆ្នាំ នៅ​ភូមិ​ព្រៃ​ដំ​រី ឃុំ​ព្រៃតូច ស្រុក​មោងប្្ស្សី​។ លោក​ថា ជន​នេះ​ទំនងជា​បែក​ថ្នាំ​ដល់​កំរិត បាន​លួច​រថយន្ត​មួយ​គ្រឿង ម៉ាក​ហាន់​ដាយ ពាក់​ស្លាក​លេ​ខ ភ្នំពេញ 3F-1578 របស់​ឈ្មោះ ទូច ដារ៉ា ភេទ​ប្រុស​ អាយុ២៩ឆ្នាំ ដែល​កំពុង​រង​ចាំ​ដឹកស្រូវ​។ ប៉ុន្តែ​ត្រូវ​កម្លាំង​របស់​លោក​ស្ទាក់​ចា​ប់​បាន ក្រោយ​កើតហេតុ២ម៉ោង​។

បើ​តាម​របាយ​កា​រណ៍​ព្រឹត្តិហេតុ​របស់​សមត្ថកិច្ចបាន​ឲ្យដឹង​ថា ជនសង្ស័យ​ឈ្មោះ អឿន សា​រិត នេះ​បាន​ឡើង​បើក​លួច​យក​រថយន្ត​ខាងលើ នៅ​វេលា​ម៉ោង៦និង៤០នាទី​ល្ងាច​ថ្ងៃទី១៥ ធ្នូ ខណៈ​ម្ចាស់​ចត​រថយន្ត ដោយ​មិនបាន​ដក​សោរ នៅកន្លែង​រង់ចាំ​ដឹកស្រូវ នៅ​ចំណុច​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោងឬស្សី​។ ជន​នេះ​បាន​បើក​រត់​ឆ្ពោះទៅ​កាន់​ក្រុង​បាត់ដំបង តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ខេត្ត ស្ទាក់​ចាប់​បា​នភ្លា​មៗ ក្រោយ​ទ​ទូល​បាន​បណ្ដឹង​ពី​ម្ចាស់​រថយន្ត​។

លោក ឈឿង គឹ​ម​សុង បាន​និយាយ​ថា មន្រ្តី​ជំនាញ​បាន​សួរនាំ​ជនសង្ស័យ​រូ​ប​នេះ តែ​គ្មាន​ចម្លើយ​ដែល​អាចយ​កជា​ការបា​ន​ទេ ព្រោះ​ជន​នេះ​ហាក់ដូចជា​វង្វែង​វង្វាន់​បាត់បង់​ស្មារតី ដោយសារ​គ្រឿងញៀន​ ។ នៅចំពោះមុខ​សមត្ថកិច្ច ជន​នេះ​បាន​សារភាព​ថា «ខ្ញុំ​ទើប​ជក់​ថ្នាំញៀន​រួច​ដើរទៅ​ឃើញ​រថយន្ត​ដឹកស្រូវ​ទុកចោល បាត់​ម្ចាស់​ទើប​ខ្ញុំ​ឡើង​បើក​តែម្ដង»។ ប៉ុន្តែ​យ៉ាងណាក៏ដោយ លោ​ក​ឈឿង គឹ​ម​សុង បាន​បញ្ជាក់​ថា បើ​ទោះជា​ជន​នេះ​និយាយ​ត្រឡប់ត្រឡិន​ដូច​មនុស្ស​បែក​ថ្នាំ តែ​លោកស្នងការ បាន​បញ្ជា​ឲ្យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូ​ង​ខេត្ត នៅ​ព្រឹក​ថ្ងៃទី ១៧ ធ្នូ​នេះ​ហើយ​៕​

អត្ថបទសរសេរ ដោយ