ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពៃណី​ប្លន់​កូនក្រមុំ​នៅ​ក្នុង​សង្គម​ជនជាតិ​ឆេ​ក​ឆ្នី

7 ឆ្នាំ មុន

ករណី​មួយ​ចំនួន ការ​ប្លន់​កូនក្រមុំ (​ការ​ស្ទាក់​ចាប់ ស្រី​ៗ​តាម​ផ្លូវ​ដើម្បី​បង្ខំ​ឱ្យ​រៀប​ការ​ធ្វើ​ប្រពន្ធ​ខ្លួន គេ​ហៅ​ថា​ប្លន់​កូនក្រមុំ​) បញ្ចប់​ទៅ​វិញ​ជាមួយ​សោកនាដកម្ម​បង្ហូរទឹកភ្នែក​ក៏​មាន ដូច​យ៉ាង​ឆ្នាំ​២០០៩ រថយន្ត​១​គ្រឿង​

ករណី​មួយ​ចំនួន ការ​ប្លន់​កូនក្រមុំ (​ការ​ស្ទាក់​ចាប់ ស្រី​ៗ​តាម​ផ្លូវ​ដើម្បី​បង្ខំ​ឱ្យ​រៀប​ការ​ធ្វើ​ប្រពន្ធ​ខ្លួន គេ​ហៅ​ថា​ប្លន់​កូនក្រមុំ​) បញ្ចប់​ទៅ​វិញ​ជាមួយ​សោកនាដកម្ម​បង្ហូរទឹកភ្នែក​ក៏​មាន ដូច​យ៉ាង​ឆ្នាំ​២០០៩ រថយន្ត​១​គ្រឿង​ដែល​ស្ទាក់​ចាប់​កូនក្រមុំ​តាម​ផ្លូវ ពេល​ចាប់​បាន​ហើយ បើក​គេច​ក្នុង​ល្បឿន​លឿន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​មនុស្ស​៤​នាក់​ក្នុង​រថយន្ត​នោះ គឺ​៣​នាក់​ជា ប្រុស​ៗ និង​ម្នាក់​ជា​កូនក្រមុំ​ស្លាប់​យ៉ាង​អាណោចអាធ័ម ។

រដ្ឋ​ស្វយ័ត​ឆេ​ក​ឆ្នី នៅ​ក្នុង​សហព័ន្ធ​រុ​ស្ស៊ី ពេល​នេះ​ផ្ទុះ​ប្រពៃណី​ប្លន់​កូនក្រមុំ​ឡើង​វិញ គួរ​ឱ្យ​ព្រួយបារម្ភ ។ 

ពេល​អាយុ​១៥​ឆ្នាំ​នាង Jalina Dementieva មិន​ដែល​គិតដល់​ការ​យកប្ដី​ម្ដងណា​ឡើយ​។ នាង​ចង់​រៀន​បន្ត​រហូត​ដល់​ក្លាយជា​វេជ្ជបណ្ឌិត​សិន ទើប​រៀប​ការ​ជាមួយ​ប្រុស​ដែល​ខ្លួន​ស្រឡាញ់​ពេល​ខ្លួន​អាយុ​២៥​ឆ្នាំ  ។ ប៉ុន្តែ​ជាមួយ​ប្រពៃណី​ប្លន់​កូនក្រមុំ ដែល​នៅ​តែ​ស្ថិត​ស្ថិរ​ក្នុង​សង្គម​ឆេ​ក​ឆ្នី គម្រោង​ជីវិត​របស់​នាង​មិន​បាន​ទទួល​ជោគជ័យ​ដូច​ការ​គូសវាស​ក្នុង​គំនិត​របស់​នាង​ឡើយ ។ 

បណ្ដា​ថ្ងៃខែ​ខ្មៅ​ងងឹត
នាង​Jalina មិន​នឹក​ស្មាន​ទាល់តែ​សោះ ថ្ងៃមួយ​ពេល​នាង​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ពី​សាលារៀន​វិញ ក៏​ត្រូវ​យុវជន​ម្នាក់​ឈ្មោះ Rusdamu រួម​ដៃ​ជាមួយ​មិត្តភក្តិ​របស់​គេ​ប៉ុន្មាន​នាក់​ទៀត ស្ទាក់​ចាប់​តាម​ផ្លូវ​នាំ​ឡើង​រថយន្ត​១​គ្រឿង ហើយ​បើក​សំដៅ​ផ្ទះ​មួយ ដែល​ជា​សាច់ញាតិ​របស់​ខ្លួន​នៅ​ជាយក្រុង Grozy ។ នៅ​ទីនោះ នាង​ត្រូវ​Rusdamu ចាប់បង្ខំ​ឱ្យ​រៀប​ការ​ជាមួយ​ខ្លួន ។ សព្វថ្ងៃ​នាង​ក្លាយជា​ម្ដាយ​របស់​កូន​២​នាក់ ពេល​ទើបតែ​មាន​អាយុ​២៣​ឆ្នាំ  ។

ករណី​ប្លន់​កូនក្រមុំ​មួយទៀត គឺ​អ្នកកាសែត​ស្រី Elina Ersehoyera ត្រូវ​ចាប់ខ្លួន ហើយ​បង្ខំ​ឱ្យ​រៀប​ការ​ធ្វើ​ប្រពន្ធ​ទី​៤​របស់​មេ​ភេរវ​ករ​ឈ្មោះ Shamil Basaqev ជន​ដែល​នៅ​ពីក្រោយ​ការ​បាញ់ប្រហារ​យ៉ាង​សាហាវឃោរឃៅ​នៅ​សាលា​មធ្យមសិក្សា​Beslan បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​រាប់រយ​នាក់ ។ ថ្ងៃ​ទី​១១ កក្កដា ២០០៦ ពេល​មេ​ភេរវ​ករ​រូប​នោះ​ត្រូវ​សម្លាប់ ទើប​នាង​Elina មានឱកាស​បាន​ជួប​មុខ​ម្ដាយ និង​ជម្រាប​ប្រាប់​ម្ដាយ​ពី​ជីវិត​ទី​២​របស់​ខ្លួន​រយៈពេល​ដែល​នាង​បាត់​ខ្លួន ដោយ​គ្មាន​ដំណឹង​អ្វី​សោះ​ដែល​តាម​ពិត​ពេល​នោះ​នាង​ត្រូវ​មេ​ភេរវ​ករ​ចាប់ខ្លួន និង​បង្ខំ​ឱ្យ​រៀប​ការ​ធ្វើ​ប្រពន្ធ​ទី​៤​របស់​គេ បើ​មិន​ព្រម​ទេ​ជីវិត ប្អូន​ៗ​របស់​នាង​នឹង​ត្រូវ​រង​គ្រោះ​។ នាង​រស់​ក្នុង​បណ្ដា​ថ្ងៃខែ​ដ៏​ខ្មៅ​ងងឹត រហូត​ដល់​ថ្ងៃ​Basaqev ត្រូវ​សម្លាប់ ។ ប៉ុន្តែ​ជីវិត​មាន​សេរីភាព​វិញ​របស់​នាង ក៏​មិន​បាន​ស្ថិត​ស្ថិរ​យូរ​ដែរ ,​ក្រោយ​ពេល​មេ​ភេរវ​ករ​ស្លាប់​បាន​មួយ​រយៈ ស្រាប់តែ​នាង​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាប់ខ្លួន​ទៀត ហើយ​នាង​ក៏​បាត់​ដំណឹង​សូន្យឈឹង​រហូត​ដល់​សព្វថ្ងៃ ។ 

ចំណោម​អាពាហ៍ពិពាហ៍​៥ មាន​មួយ​គឺ​កូនក្រមុំ​ត្រូវ​ស្ទាក់​ប្លន់​តាម​ផ្លូវ
ការ​វិល​ត្រឡប់​មក​វិញ​ដ៏​ខ្លាំងក្លា​របស់​ប្រពៃណី​ប្លន់​កូនក្រមុំ បាន​បង្ក​ឱ្យ​មាន​អារម្មណ៍មិនល្អ​ចំពោះ​គ្រួសារ​មានកូន​ក្រមុំ​នៅ​ឆេ​ក​ឆ្នី ,​ពិសេស​ពេល​ដែល​ករណី​ចាប់​កូនក្រមុំ​លក់​ឱ្យ​ពួក​ឧទ្ទាម​កាន់តែ​មាន​ច្រើន​ឡើង ។ តាម​ការ​ស្រាវជ្រាវ​ឃើញ​ថា ចំណោម​អាពាហ៍ពិពាហ៍​ចំនួន​៥ នៅ​ប្រទេស​កាន់សាសនា​អ៊ិ​ស្លា​ម​មួយ​នេះ មានការ​រៀប​អាពាហ៍ពិពាហ៍​មួយ​ដែល​កូនក្រមុំ​ជា​ជន​រង​គ្រោះ​ត្រូវ​គេ​ចាប់​តាម​ផ្លូវ ។ ព្រោះតែ​ប្រពៃណី នេះ​ស៊ីជម្រៅ​ច្រើន​នៅ​ឆេ​ក​ឆ្នី​បាន​ឈាន​ទៅ​រក​ជំងឺសរសៃប្រសាទ ដោយសារ​រស់នៅ​ជាមួយ​ជីវិត​គ្មាន​ស្នេហា​ពិតប្រាកដ ក្លាយជា​ទាសី​ផ្លូវភេទ និង​ជា​ម៉ាស៊ីន​បង្កើតកូន​ឱ្យ​គេ ។

ព្រោះតែ​ដូច្នេះ ទើប​ប្រមុខ​អាជ្ញាធរ​ឆេ​ក​ឆ្នី​បាន​ចេញ​សេចក្ដីសម្រេច​ពិន័យ​១​លាន​រូប​(៣៣.៤០០​ដុល្លារ​អា​មេ​រិ​ក​) ចំពោះ​ស្ថានភាព​ប្លន់​កូនក្រមុំ ។ ជាមួយ​ការ​សម្រេចចិត្ត​នេះ​ដែរ អាចារ្យ (​អ៊ិ​ស្លា​ម​) ដែល​ចេញ​មុខ​ធ្វើ​អធិបតី​ក្នុង​ពិធី​រៀប​ការ​ដែល​គ្មាន​ការ​យល់ព្រម​ពី​កូនក្រមុំ​ក៏​ត្រូវ​ទទួលខុសត្រូវ​ករណី​ប្លន់​កូនក្រមុំ​ដូច​គ្នា ។ អាចារ្យ (​អ៊ិ​ស្លា​ម​) ទាំងនោះ ត្រូវ​បង់ប្រាក់​១​លាន​រូប​ឱ្យ​ឪពុក​ម្ដាយ​កូនក្រមុំ ។ អ្នកមាន​តួនាទី​ក្នុង​អាជ្ញាធរ​មូលដ្ឋាន និង​ពួក​អាចារ្យ​(​អ៊ិ​ស្លា​ម​) ដែល​ចូលរួម​ក្នុង​ពិធី​រៀប​ការ​ប្រភេទ​នោះ ឬ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​បង្ខិតបង្ខំ​ឪពុក​ម្ដាយ​កូនក្រមុំ​ឱ្យ​យល់ព្រម​តាម​ការ​ចង់បាន​របស់​កូនកំលោះ ដែល​ប្លន់​កូនក្រមុំ នឹង​ត្រូវ​ដក​តួនាទី​គ្រវាត់​ចោល​។ លោក Sultan Hirzaye ប្រមុខ​អាជ្ញាធរ​ឆេ​ក​ឆ្នី​ព្រមាន​ថា «​ចាប់ពី​ពេល​ហ្នឹង​ទៅ អាជ្ញាធរ​ត្រូវ​តែ​ប្រើ​វិធានការ​មិន​ធ្លាប់​មាន​នេះ ដើម្បី​ប្រឆាំង​ប្រពៃណី​ប្លន់​កូនក្រមុំ​» ។

ក្រោយ​ពេល​សហភាព​សូ​វៀត​ដួល​រលំ រដ្ឋ​ស្វយ័ត​ឆេ​ក​ឆ្នី វិល​ត្រឡប់​ទៅ​ប្រព្រឹត្ត អ្វី​ៗ​តាម​បែប​អ៊ិ​ស្លា​ម​វិញ​យ៉ាង​ឆាប់រហ័ស ប្រជាជន​មូលដ្ឋាន​ត្រូវ​ស្លៀកពាក់​តាម​អ្វី​ដែល​សាសនា​អ៊ិ​ស្លា​ម​បាន​កំណត់ ប្រុស​អាច​មាន​ប្រពន្ធ​ច្រើន​ឡើង​វិញ ,​ប្រុស​ចាប់ផ្ដើម​ប្រមាថ​ស្រី ៗ​តាម​របៀប​ចាត់​ទុក​ខ្លួន​ជា​អ្នកធំ​ក្នុង​គ្រួសារ ,​ថ្នាក់ដឹកនាំ​ឆេ​ក​ឆ្នី​ម្នាក់​ហ៊ាន​ប្រកាស​ដោយ​ចំហ​ថា ស្រី​ៗ​ត្រូវ​តែ​ចំណុះ​ប្ដី​ទាំងស្រុង ៕