ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​អីុ​រ៉​ង់​ជាង​30​នាក់​ទទួលទោស​វាយ​ម្នាក់99​រំពាត់​ពី​បទ​ជប់លៀង​ផឹកស៊ី​ផ្ទុយ​ទំនៀមទម្លាប់

7 ឆ្នាំ មុន

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា និស្សិត​អីុ​រ៉​ង់​ជាង​៣០​នាក់​ដែល​ចូលរួម​ក្នុង​ពិធីជប់លៀង​បញ្ចប់​ការ​សិក្សា​នៅ​ទីក្រុង​មួយ​នា​ភាគ​ខាងជើង​ប្រទេស​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន និង​ដាក់​ទណ្ឌកម្ម​ដោយ​វាយ​ម្នាក់​៩៩​រំពាត់

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា និស្សិត​អីុ​រ៉​ង់​ជាង​៣០​នាក់​ដែល​ចូលរួម​ក្នុង​ពិធីជប់លៀង​បញ្ចប់​ការ​សិក្សា​នៅ​ទីក្រុង​មួយ​នា​ភាគ​ខាងជើង​ប្រទេស​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន និង​ដាក់​ទណ្ឌកម្ម​ដោយ​វាយ​ម្នាក់​៩៩​រំពាត់ ពី​បទល្មើស​ទំនៀមទម្លាប់​របស់​ប្រទេស ។

សារព័ត៌មាន​របស់​អីុរ៉​ង់ កាលពី​ថ្ងៃ​ទី​២៧ ឧសភា ២០១៦ ផ្សាយ​ថា ក្រោយ​ពី​មាន​បណ្តឹង​ថា យុវជន​ជា​ច្រើន​នាក់​នាំ​គ្នា​សប្បាយ​ក្នុង​ពិធីជប់លៀង​នៅ​ភូមិ​គ្រឹះ​ដ៏​ស្រស់​ស្អាត​មួយ​ក្នុង​ក្រុង​កាស់​វី​ន​នោះ សមត្ថកិច្ច​ក៏​ចាប់ខ្លួន​ពួក​គេ ។

លោក​អេ​ស្មា​អីុ​ល សា​ដេ​គី នី​យ៉ា​រ៉ា​គី ចៅហ្វាយ​ក្រុង​កាស់​វី​ន និយាយ​ថា យុវជន​ទាំងនោះ​ត្រូវ​តុលាការ​សម្រេច​ដាក់ទោស​ដោយ​ក្នុង​ម្នាក់​វាយ​៩៩​រ​ពាត់ ។

ប៉ូលិស​គ្រប់គ្រង​ផ្នែក​ចរិយា​ធម៌​បាន​ប្រតិបត្តិ​ទោស​ភ្លាម ដើម្បី​ទុកជា​គំរូ​ដល់​យុវជន​ផ្សេង​ទៀត ។

លោក​នី​យ៉ា​រ៉ា​គី និយាយ​ថា ក្នុង​ចំណោម​យុវជន​ទាំងនោះ​ភាគច្រើន​ដោះ​អាវ ផឹកស្រា និង​បញ្ចេញ​កិរិយា​មិន​សមរម្យ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ផ្សេង ដូច្នេះ​ពួក​គេ​ត្រូវ​ទទួលទោស​ដើម្បី​ជា​ការ​ព្រមាន និង​ជា​គំរូ​ដល់​យុវជន​ផ្សង​ទៀត ។

ការ​រាំច្រៀង​នៅ​ឡូ​កឡំ​គ្នា​រវាង​បុរស និង​ស្ត្រី គឺជា​រឿង​ហាមឃាត់​នៅ​អីុ​រ៉​ង់ ។ ប្រសិនបើ​នារី​មិន​ពាក់​ក្រណាត់​ឃ្លុំ​ក្បាល និង​មាន​គ្រឿង​ស្រវឹង​នៅ​ឡូ​កឡាំ​ក៏​ជា​រឿង​ត្រូវ​ហាមឃាត់​ដែរ ។

លោក​នី​យ៉ា​រ៉ា​ក់ ព្រមាន​បិទ​ភោជនីយដ្ឋាន ឬ​ហាង​អាហារ​ណា​ដែល​បណ្តោយ​ឱ្យ​មានការ​រៀបចំ​ពិធីជប់លៀង និង​អ្នកចូលរួម​មាន​ទាំង​បុរស​និង​ស្ត្រី​នៅ​លាយឡំ​គ្នា ឬ​មាន​គ្រឿង​ស្រវឹង ៕