ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានខ្លាំងណាស់! បុរសខ្មែរ​ជួញគ្រឿង​ញៀន​ទៅ​វៀត​​ណាម​

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​ ៖ ​ជនជាតិ​ខ្មែរ​ម្នាក់​វ័យ​ជាង​៣០​ឆ្នាំ​ត្រូវ​ចាប់ខ្លួនជាមួយនិង​គ្រឿងញៀន​ជិត​១គីឡូក្រាម ​កាលពី​​ម៉ោង​២​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៥​ ធ្នូ​ ឆ្នាំ​២០២១ ​។ ព័ត៌មាន​បឋម​បន្ត ​​ជនសង្ស័យ​​នោះ​ត្រូវ​យោធា​វៀតណាម​ប៉ុស្តិ៍​៧៨៩​ចាប់​ពេល​ឆ្លង​ដែន​ពី​កម្ពុជា​ទៅ​វៀតណាម​ តាម​ច្រករបៀង​ងាំ​បា​វេ​…

ខេត្តមណ្ឌលគិរី​ ៖ ​ជនជាតិ​ខ្មែរ​ម្នាក់​វ័យ​ជាង​៣០​ឆ្នាំ​ត្រូវ​ចាប់ខ្លួនជាមួយនិង​គ្រឿងញៀន​ជិត​១គីឡូក្រាម ​កាលពី​​ម៉ោង​២​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៥​ ធ្នូ​ ឆ្នាំ​២០២១ ​។

ព័ត៌មាន​បឋម​បន្ត ​​ជនសង្ស័យ​​នោះ​ត្រូវ​យោធា​វៀតណាម​ប៉ុស្តិ៍​៧៨៩​ចាប់​ពេល​ឆ្លង​ដែន​ពី​កម្ពុជា​ទៅ​វៀតណាម​ តាម​ច្រករបៀង​ងាំ​បា​វេ​ ដោយ​ផ្ទុក​គ្រឿងញៀន​ចំនួន​១០​កញ្ចប់​ធំ​ ក្នុង​ថង់​ពណ៌​ខ្មៅ​ស្មើ​និង​៩,៨៨​ក្រាម​ ។​

ជនសង្ស័យ​ត្រូវ​គេ​បញ្ជាក់​ថា​ ឈ្មោះ​ពេ​ជ្យ ​ផា​ន់​ណា ​អាយុ​៣៧​ឆ្នាំ ​ រស់នៅ​ភូមិ​ត្រពាំង​ផ្អេ​រ​ ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​ខេត្តមណ្ឌល​គិរី​ ។​ បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​យោធា​ប៉ុស្តិ​៧៨៩​ប​ញ្ជួ​ន​ទៅ​ខេត្ត​ប៊ិ​ញ​ហ្វឿ​ក​ប្រទេស​វៀតណាម ​ដើម្បី​បន្ត​ការ​សាកសួរ​ ។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ