ឥណ្ឌូ​ណេ​ស៊ី​អនុម័ត​ច្បាប់​ប្រហារជីវិត​ជនល្មើស​ចាប់រំលោភ​ក្មេង​ស្រី – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឥណ្ឌូ​ណេ​ស៊ី​អនុម័ត​ច្បាប់​ប្រហារជីវិត​ជនល្មើស​ចាប់រំលោភ​ក្មេង​ស្រី

4 ឆ្នាំ មុន

ការ​រំលោភ​បំពាន​ផ្លូវភេទ​បាន​រីក​រាលដាល​ខ្លាំង​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ក្នុង​ចំណោម​បណ្តា​ប្រទេស​តំបន់​អាស៊ាន ។ ការ​ចាប់រំលោភ​នារី​ភេទ ពិសេស​ក្មេង​ស្រី គឺជា​បទឧក្រិដ្ឋ​គួរ​ឱ្យ​ស្អប់ខ្ពើម

ការ​រំលោភ​បំពាន​ផ្លូវភេទ​បាន​រីក​រាលដាល​ខ្លាំង​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ក្នុង​ចំណោម​បណ្តា​ប្រទេស​តំបន់​អាស៊ាន ។ ការ​ចាប់រំលោភ​នារី​ភេទ ពិសេស​ក្មេង​ស្រី គឺជា​បទឧក្រិដ្ឋ​គួរ​ឱ្យ​ស្អប់ខ្ពើម ដូច្នេះ​មហាជន​អំពាវនាវ​ឱ្យ​បង្កើន​ទោស​ធ្ងន់​ចំពោះ​ជនល្មើស ។

កាលពីដើម​ខែឧសភា​២០១៦ បុរស​មួ​ួ​យ​ក្រុម​រង​ការ​ចោទប្រកាន់​ពី​បទ​ចាប់រំលោភ និង​សម្លាប់​ក្មេង​ស្រី​ម្នាក់​នៅ​ក្រុង  Bengkulu ភាគ​ខាងលិច​កោះ​ស៊ូ​ម៉ា​ត្រា ។
រឿង​ក្តី​នោះ​ត្រូវ​ក្រុម​សិទ្ធិ​មនុស្ស​ចោទប្រកាន់​រដ្ឋាភិបាល​ថា​មិន​បាន​ដំណើរការ​តាម​ផ្លូវច្បាប់​ឱ្យ​សម​ស្រប​សម្រាប់​ការពារ​ស្ត្រី និង​កុមារ ។

«Reuter» ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា លោក​ប្រធានាធិបតី  Joko Widodo នៃ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី កាលពី​ថ្ងៃ​ទី​២៥ ឧសភា បាន​អនុម័ត​ច្បាប់​មួ​ួ​យ​កំណត់​ឱ្យ​ប្រហារជីវិត​ជនល្មើស​ចាប់រំលោភ​ក្មេង​ស្រី​ក្រោយ​ពី​កើត​មាន​ករណី​ចាប់រំលោភ និង​សម្លាប់​ក្មេង​ស្រី​ម្នាក់​នោះ​ទេ ។

ក្រោយ​ពី​ផ្អាក​ឱ្យ​ប្រើប្រាស់​អស់​រយៈពេល​១​ឆ្នាំ បច្ចុប្បន្ន​ឥណ្ឌូ​ណេ​ស៊ី កំពុង​ត្រៀម​ប្រើ​ទោស​ប្រហារជីវិត​ជា​ថ្មី​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ ប៉ុន្តែ​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​ទេ ៕