ម៉ាអែម! ​បង្កើត​រថយន្តក្រុងបញ្ចៀស​​កកស្ទះ​ចរាចរណ៍ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ម៉ាអែម! ​បង្កើត​រថយន្តក្រុងបញ្ចៀស​​កកស្ទះ​ចរាចរណ៍

4 ឆ្នាំ មុន

«CCTV» របស់​ចិន​ផ្សាយ​ថា ចិន​បាន​អភិវឌ្ឍន៍ «​រថយន្តក្រុង​សម្រាប់​អនាគត ដើរ​ដោយ​ចរន្តអគ្គិសនី​» (Transit Elevated Bus) ដោយ​បាន​បង្ហាញ​ក្នុង​ពិ​ព​រ័​ណ៍​ផលិតផល​បច្ចេកវិទ្យា​នៅ​លើ​ពិភពលោក លើក​ទី​១៩ ក្នុង​ក្រុង​ប៉េ​កាំ​ង កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

«CCTV» របស់​ចិន​ផ្សាយ​ថា ចិន​បាន​អភិវឌ្ឍន៍ «​រថយន្តក្រុង​សម្រាប់​អនាគត ដើរ​ដោយ​ចរន្តអគ្គិសនី​» (Transit Elevated Bus) ដោយ​បាន​បង្ហាញ​ក្នុង​ពិ​ព​រ័​ណ៍​ផលិតផល​បច្ចេកវិទ្យា​នៅ​លើ​ពិភពលោកលើក​ទី​១៩ ក្នុង​ក្រុង​ប៉េ​កាំ​ង កាលពី​ពេលថ្មី​ៗ​កន្លង​មក ។

រថយន្តក្រុង​ប្រភេទ​នោះ​ ជា​ផលិតផល​ថ្មី ផលិត​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ ដោយ​រត់​នៅ​លើ​ផ្លូវដែក ផ្ទុក​អ្នក​ដំណើរ​​បាន​១២០០​នាក់ បន្ទប់​អ្នកដំណើរ​ស្ថិត​នៅ​ជាន់​ទី​២ ឯ​នៅ​ជាន់​ខាងក្រោម​បើកចំហ​ទូលាយ​សម្រាប់​ឱ្យ​រថយន្ត​ធុន​តូច​បើកបរ​ពីក្រោម ។

លោក​ប៉ៃ ជឺ​មីង វិស្វករ​គម្រោងការ​រថយន្តក្រុង​ប្រភេទ​នោះ​ឱ្យ​ដឹង​ថា វា​ដំណើរការ​ស្រ​ដៀង​រថភ្លើង​ក្រោម​ដី​ដែរ ។ តាម​គម្រោង​​រថយន្តក្រុង​ប្រភេទ​នោះ ផលិត​រួចរាល់​នៅ​ក្នុង​រយៈពេល​១​ឆ្នាំ និង​ដាក់​ឱ្យ​សាកល្បង​ប្រើ​នៅ​ក្រុង​ឈី​ន​ហួង​តៅ ភាគ​ខាងជើង​ខេត្ត​ហ៊ឺ​ប៉ើយ ។ បន្ទាប់​មក​នឹង​បើក​ឱ្យ​ប្រើប្រាស់​ក្នុង​អំឡុង​ចុងឆ្នាំ​២០១៧ ៕