Huawei ប្តឹង Samsung រឿងប៉ាតង់ LTE
ក្រុមហ៊ុនផលិតទូរស័ព្ទរបស់ចិន Huawei កំពុងប្តឹងក្រុមហ៊ុន Samsung ដោយអះអាងថា បានរំលោ.ភបំពានលើសិទ្ធិប៉ាតង់ស្មាតហ្វូន។ ក្រុមហ៊ុន Huawei បានដាក់ពាក្យបណ្តឹងក្នុងប្រទេចិន
ក្រុមហ៊ុនផលិតទូរស័ព្ទរបស់ចិន Huawei កំពុងប្តឹងក្រុមហ៊ុន Samsung ដោយអះអាងថា បានរំលោ.ភបំពានលើសិទ្ធិប៉ាតង់ស្មាតហ្វូន។ ក្រុមហ៊ុន Huawei បានដាក់ពាក្យបណ្តឹងក្នុងប្រទេចិន
ក្រុមហ៊ុនផលិតទូរស័ព្ទរបស់ចិន Huawei កំពុងប្តឹងក្រុមហ៊ុន Samsung ដោយអះអាងថា បានរំលោភបំពានលើសិទ្ធិប៉ាតង់ស្មាតហ្វូន។ ក្រុមហ៊ុន Huawei បានដាក់ពាក្យបណ្តឹងក្នុងប្រទេចិន និងសហរដ្ឋអាមេរិកដើម្បីរកដំណោះស្រាយឱ្យបានឆាប់បំផុត ។
ក្រុមហ៊ុនមានមូលដ្ឋាននៅក្រុង Shenzhen កំពុងទាមទារសំណងពីអ្វីដែលខ្លួនលើកឡើងថា ការប្រើប្រាស់មិនមានអាជ្ញាប័ណ្ណនៃបច្ចេកវិទ្យាការទាក់ទង 4G ប្រព័ន្ធប្រតិបត្តិការ និងសហ្វវែប្រទាក់ក្រឡាជាមួយអ្នកប្រើប្រាស់មានក្នុងស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ។
ក្រុមហ៊ុន Huawei និយាយថា ខ្លួនបានវិនិយោគ ៩,២ ពាន់លានដុល្លារ ឬ ១៥% នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួនក្នុងការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា ផលិតផល និងស្តង់ដាការទាក់ទងឥតខ្សែកាលពីឆ្នាំមុន ។ លើសពីនេះក្រុមហ៊ុនបានទទួលប៉ាតង់ជាង៥០ នៅទូទាំងពិភពលោកកាលពីថ្ងៃទី៣១ ធ្នូ ២០១៥ កន្លងទៅ ។ LTE ឬ Long Term Evolution គឺជាស្តង់ដារការទាក់ទងឥតខ្សែនៃទិន្នន័យល្បឿនលឿនសម្រាប់ទូរស័ព្ទ និងស្ថានីយផ្ទុកទិន្នន័យ ៕
ចែករំលែកព័តមាននេះ