ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាប់ឱ្យបញ្ឈប់ការ​​សង់ តែអត់ស្តាប់ ចាត់​វិធាន​​​ការ​​កណ្តាប់ដៃ​ដែក

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កម្លាំង​អាជ្ញាធរ​ខេត្ត ដឹកនាំ​ដោយ​លោ​ក សេង សិរី​បុត្រ អភិបាលរងខេត្ត និង​លោក នាក់ សុវណ្ណារី…

ខេត្តកំពត ៖ កម្លាំង​អាជ្ញាធរ​ខេត្ត ដឹកនាំ​ដោយ​លោ​ក សេង សិរី​បុត្រ អភិបាលរងខេត្ត និង​លោក នាក់ សុវណ្ណារី អភិបាល ស្រុក​ទឹក​ឈូ ដែល​រួមមាន កងរាជអាវុធហត្ថ និង​នគរបាល​ខេត្ត ដោយមាន​ការសម្រប​សម្រួល​នីតិវិធី​ពីសំណាក់​ឯកឧត្តម​ព្រះរាជ​អាជ្ញា​​អម​សាលាដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បាន​នាំ​យក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័រ​ចំនួន៣គ្រឿង​ទៅ​វាយកម្ទេច​របង​​បេតុង​ដ៏​រឹងមាំ​ចំនួន៣កន្លែ​ង​ផ្សេង​ៗ​គ្នា នៅ​តាម​បណ្ដោយ​មាត់​ព្រែក​ស្ពាន​ក្បា​ល​រមា​ស ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ធំ ឃុំ​ជុំគ្រៀល ស្រុក​ទឹកឈូ ។

លោក សេង សិរី​បុត្រ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា របង​បេតុង​ដែលគេ​ធ្វើ​រំលោភ​យក​ដី​របស់​រដ្ឋ​តាម​បណ្តោយ​មាត់​ព្រែក​នេះ​មាន​ម្​ចាស់ ២នាក់ តែ​ទីតាំង​ដែល​យក​គ្រឿងចក្រ​ទៅ​វាយកម្ទេច​និង​ឈូស​ឆាយ​នេះ​មាន៣កន្លែង​ផ្សេងគ្នា ។ មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី បាន​ធ្វើការ​វាស់វែង​រួចហើយ​ដែល​បង្ហាញថា ​របង​បេ​តុង​ដ៍​រឹងមាំ​ទាំងអស់​នោះ ត្រូវ​បាន​ធ្វើ​រំលោភ​យក​ដី​មាត់​ព្រែក​ជា​ដី​របស់​រដ្ឋ ។ អាជ្ញាធរ​ខេត្ត​បាន​ជូនដំណឹង​ដល់ម្ចាស់​សំណង់​ដែល​បាន​ធ្វើ​រំលោភ​យក​ដី​រដ្ឋ​ត្រូវរុះ​រើ​ដោយខ្លួនឯង​តាម​ការកំណ​ត់ ហើយ​បើ​ម្ចាស់​សំណង់​ទាំងនេះ​មិន​រុះរើ​ទេ គឺ​អាជ្ញាធរ​ខេត្ត​នឹង​យក​គ្រឿងចក្រ​ទៅ​វាយកម្ទេច​ចោល ។

លោក នាក់ សុវណ្ណារី បានឱ្យ​ដឹង​ដែរ​ថា សំណង់​រឹងមាំ​នៅ​តាម​បណ្ដោយ​ព្រែក​ស្ពាន​ក្បាលរមាស​នេះ អាជ្ញាធរ​ស្រុក​បាន​ជូន​ដំណឹង​ដល់​ម្ចាស់សំណង់​ឈ្មោះ អេង សុខ​ហេង និង​ឈ្មោះ អាន លឹម​គួយ ឱ្យ​បញ្ឈប់​ការសាងសង់ តែ​ម្ចាស់​សំ​ណង់​នៅតែ​ជួល​កម្មក​ទៅ​ធ្វើ ទើប​ពេលនេះ​យើ​ងត្រូវ​ប្រើ​កម្លាំង​និង​គ្រឿងចក្រ​មក​វាយ​និង​ឈូសឆាយដី​តាម​បណ្ដាយ​ព្រែក​នេះ ។ ទោះ​បីជា​បែបណា ឈ្មោះ​ដែល​ត្រូវ​បាន​ប្រាប់​ឱ្យ​ដឹង​នេះ ​មើលទៅ​គ្រាន់តែ​ជា​អ្នក​ឈរឈ្មោះ​ឱ្យ​គេ​ប៉ុ​ណ្ណោះ ព្រោះថា​តាម​ស្ថានភាព​សំណង់​​របង​ថ្ម​នេះ មិនមែន​មនុស្ស​ធម្មតា​សាងសង់​បាន​នោះ​ឡើយ ។

លោក នាក់ សុវណ្ណារី ថ្លែង​ទៀត​ថា ដី​ចំណី​ព្រែក​ចំនួន៣០ម៉ែត្រ និង​តាម​បណ្ដាយ​ព្រែក​ដែល​យើង​បាន​វាយកម្ទេច​ចោល​នេះ​ប្រវែង​ជា​ង៥០០ម៉ែត្រ ត្រូវ​រក្សាទុក​ជា​ដី​របស់​រដ្ឋ​វិញ ។ ប៉ុន្តែ​តាម​ការ​ឯកភាព​របស់​លោក សេង សិរី​បុត្រ គឺ​ដី​តាម​បណ្ដាយ​ព្រែក​នេះ​មាន​គម្រោង​ធ្វើផ្លូវ​និង​សួនច្បារ​សម្រាប់​ទាក់ទាញ​អ្នកទេសចរ​មក​កម្សាន្ត​នៅ​ស្ពាន​ក្បាល​រមាស​នេះ ៕ ​

អត្ថបទសរសេរ ដោយ