ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បុរស​ចិន​ក្រាប​លូន​អង្វរ​គូស្នេហ៍​ឱ្យ​ជានា​គ្នា​វិញ

4 ឆ្នាំ មុន

«Peoples Daily» របស់​ចិន កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ជនជាតិ​ចិន​ម្នាក់ ក្រាប​លូន​អង្វរ​លន់តួ លួងលោម​គូស្នេហ៍ ខណៈ​នាង​ផ្តាច់ចំណង​ទាក់ទង ។

បុរស​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​នោះ​លូន​ក្រាប​ចាប់​ទាញ​ជើង​គូ

«Peoples Daily» របស់​ចិន កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ជនជាតិ​ចិន​ម្នាក់ ក្រាប​លូន​អង្វរ​លន់តួ លួងលោម​គូស្នេហ៍ ខណៈ​នាង​ផ្តាច់ចំណង​ទាក់ទង ។

បុរស​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​នោះ​លូន​ក្រាប​ចាប់​ទាញ​ជើង​គូស្នេហ៍​រហូត​របូត​ស្រោមជើង​ពណ៌​ខ្មៅ​របស់​នាង ។ រឿង​នោះ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​មួយ​ក្នុង​ខេត្ត​ជាំ​ង​ស៊ូ ភាគ​ខាងកើត​ប្រទេស​ចិន ។ បុរស​ខក​ស្នេហ៍ បាន​អង្វរ​សុំ​ស្រុះស្រួល​គ្នា​វិញ ប៉ុន្តែ​គូស្នេហ៍​មិន​ព្រម ដោយ​រុញ​គេ​ចេញ និង​ដាច់​ណាត់​មិន​ព្រម​ជួបជុំ​គ្នា​វិញ​ទេ ។ មិនតែប៉ុណ្ណោះ​នាង​ទះកំផ្លៀង​គូស្នេហ៍​១២​កំផ្លៀង​ទៀត​ផង ដើម្បី​ឱ្យ​ឈប់​ទាញ​ស្រោមជើង​របស់​នាង ជាមួយ​សម្រែក​ដៀល​ជេរ​ថា «​មនុស្ស​ថោកទាប យើង​គ្មាន​ឱកាស​មក​ត្រូវរ៉ូវ​គ្នា​វិញ​ឡើយ»៕