ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកប្បកិរិយា​មិនល្អ ២ យ៉ាង​ដែល​ឪពុក​ម្តាយ​គួរ​ឆាប់​កែប្រែ​កូន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រសិនបើ​ឪពុក​ម្តាយ​ទាំងឡាយ ដែល​បាន​ជួប​ប្រទះ​នូវ​អាកប្បកិរិយា​មិនល្អ ២ យ៉ាងនេះ​របស់​កូន ​គួរ​ឆាប់​កែប្រែ​ពួក​គេ​ហើយ ។ ១. ក្មេង​ឧ​ហ្សា​ហ៍​ខឹង​ច្រើន…

រាជធានី​ភ្នំពេញ ៖ ប្រសិនបើ​ឪពុក​ម្តាយ​ទាំងឡាយ ដែល​បាន​ជួប​ប្រទះ​នូវ​អាកប្បកិរិយា​មិនល្អ ២ យ៉ាងនេះ​របស់​កូន ​គួរ​ឆាប់​កែប្រែ​ពួក​គេ​ហើយ ។

១. ក្មេង​ឧ​ហ្សា​ហ៍​ខឹង​ច្រើន ៖ អារម្មណ៍​ឆេវឆាវ ឬ​ការ​មួរ​ម៉ៅ​ច្រើន​កើត​មាន​ជា​ទូទៅ​ចំពោះ​កុមារ​ដែល​មាន​អាយុ​ពី ២ ទៅ ៣ ឆ្នាំ ។ ពួក​គេ​បង្ហាញ​អាកប្បកិរិយា​នេះ​នៅ​ពេល​ដែល​ពួក​គេ​មិន​ទទួល​បាន​អ្វី​ដែល​ពួក​គេ​ចង់បាន ។ កុមារ​ភាគច្រើន​មាន​អាកប្បកិរិយា​មិនល្អ​នេះ​កាន់តែ​ខ្លាំងក្លា​នៅ​ពេល​ពួក​គេ​ទៅ​សាលារៀន ហើយ​វា​នៅ​តែ​បន្ត និង​នាំ​ឱ្យ​មាន​បញ្ហា​ខឹងសម្បារ ។ មូលហេតុ​ទូទៅ​នៃ​កំហឹង និង​ការ​ឆាប់​ខឹង​ចំពោះ​កុមារ​រួម​មាន ៖ ការ​មិន​ទទួល​បាន​អ្វី​ដែល​ពួក​គេ​ចង់បាន និង​ការ​ធ្វើ​អ្វីមួយ​ដែល​ពួក​គេ​មិន​ចូល​ចិត្ត ។

តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​គ្រប់គ្រង​កំហឹង​ដែល​មិន​អាច​គ្រប់គ្រង​នៅ​ក្នុង​ចិត្តគំនិត​កូន​របស់​អ្នក ?
របៀប​ដែល​អ្នកឆ្លើយ​តប​ចំពោះ​កូន​ដែល​ខឹង​ធ្វើ​ឱ្យ​មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​ក្នុង​ការ​កែប្រែ​អាកប្បកិរិយា​របស់​ពួក​គេ ។ ពេល​ណា​ដែល​គេ​ខឹង ព្រោះ​មិន​បាន​អ្វី​ដែល​ខ្លួន​ចង់បាន ចូរ​កុំ​ធ្វើ​ឱ្យ​គេ​ស្ងប់ ។ ព្យាយាម​មិន​អើពើ​នឹង​ភាព​តានតឹង ឬ​ការ​ខឹង​របស់​កូន ហើយ​នៅ​ស្ងៀម​រហូត​ដល់​ពួក​គេ​ដឹង​ពី​កំហុស​របស់​ខ្លួន ។ កុំ​ឆ្លើយ​តប​ពាក្យ​មិន​ពីរោះ​ស្តាប់ ឬ​ព្យាយាម​ដាក់ទោស​គេ ។ អនុញ្ញាត​ឱ្យ​ពួក​គេ​ដឹង​ថា គេ​នឹង​មាន​ផលវិបាក​សម្រាប់​អាកប្បកិរិយា​បែប​នេះ ។ ត្រូវ​មាន​ភាព​ជាប់លាប់​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក ។ នៅ​ពេល​ដែល​ពួក​គេ​យល់​ថា អាកប្បកិរិយា​បែប​នេះ​មិន​សមរម្យ ពួក​គេ​នឹង​ព្យាយាម​ផ្លាស់​ប្តូរ​ដោយ​ខ្លួនឯង ។

២. ការ​ពន្យារពេល ៖ មិន​ថា ជា​ការងារ​សម្អាត​បន្ទប់​ធម្មតា​របស់​ពួក​គេ ឬ​កិច្ចការ​ផ្ទះ​ខ្លះ​ដែល​ពួក​គេ​ត្រូវធ្វើ​នោះ​ទេ ការ​ផ្អាក ឬ​ពន្យារពេល​ធ្វើ​អ្វីមួយ គឺជា​ទម្លាប់​ទូទៅ​ក្នុង​ចំណោម​កុមារ ។ វា​អាច​កើតឡើង​ដោយសារ​ពួក​គេ​មិន​ចាប់អារម្មណ៍​នឹង​កិច្ចការ ឬ​រវល់​លេង​ហ្គេ​ម​របស់​ពួក​គេ និង​អ្វី​ៗ​ផ្សេង​ទៀត ។ កុមារ​ខ្លះ​ខ្ជិល​ធ្វើ​កិច្ចការ​ឱ្យ​បាន​ទាន់​ពេល ។

តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ការពារ​ការ​ពន្យារពេល ?
ប្រាប់​ពួក​គេ​ថា ហេតុ​អ្វី​បានជា​ការ​ពន្យារពេល​មិនមែន​ជា​ទម្លាប់​ល្អ ហើយ​បង្ហាញ​ពួក​គេ​នូវ​គំរូ​របស់​មនុស្ស​ក្នុង​គ្រួសារ​ដែល​ពួក​គេ​ធ្វើ​ការងារ​ទាន់​ពេល ។ ប្រសិនបើ​វា​ដោយ សារ​តែ​ពួក​គេ​មិន​ចាប់អារម្មណ៍ សូម​ព្យាយាម​ធ្វើ​ឱ្យ​វា​រីករាយ ដោយ​បន្ថែម​ធាតុ​រីករាយ​មួយ​ចំនួន ។ រៀបចំ​កាលវិភាគ​សកម្មភាព​របស់​ពួក​គេ ដើម្បី​កុំឱ្យ​ពួក​គេ​ចំណាយពេល​ខុស ឬ​ធ្វើ​អ្វីមួយ​គ្មាន​ប្រយោជន៍​ច្រើន​ពេក ។ យ៉ាងណាមិញ ចូរ​សរសើរ​ពួក​គេ នៅ​ពេល​ពួក​គេ​បញ្ចប់​ភារកិច្ច​ទាន់​ពេលវេលា ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស ឡាញ​ន៍ ផ្តល់​ជូន​សេវាកម្ម​អប់រំ​ម​ត្តេ​យ្យ​ភាសា​ខែ្ម​រ និង​អង់គ្លេស ចំណេះ​ទូទៅ​ខ្មែរ ភាសា​ចិន និង​ភាសា​អង់គ្លេស និង​បន្ត​ទទួល​ចុះ​ឈ្មោះ​សិស្ស សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ទី ១ ដល់ ទី ១២ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់គ្រង​ការ​សិក្សា និង​អេប​សាលារៀន ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។