ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាច​មនុស្ស​«​លោភ​» ?

7 ឆ្នាំ មុន

នៅ​ស្រុក​ខ្មែរ​យើង​…​ទីផ្សារ​ណា​ក៏​ដោយ ឱ្យ​តែ​មានការ​រុះរើ​សាងសង់​ថ្មី​…​ឱ្យ​តែ​មានឈ្មោះ​ថា ធ្វើការ​អភិវឌ្ឍ​…​គ្មាន​ដែល​បាន​សុខ​ស្រួល​ទេ​…​សុទ្ធតែ​មានរឿង !… គំរូ​ជាក់ស្តែង​កន្លង​មក​…​

នៅ​ស្រុក​ខ្មែរ​យើង​…​ទីផ្សារ​ណា​ក៏​ដោយ ឱ្យ​តែ​មានការ​រុះរើ​សាងសង់​ថ្មី​…​ឱ្យ​តែ​មានឈ្មោះ​ថា ធ្វើការ​អភិវឌ្ឍ​…​គ្មាន​ដែល​បាន​សុខ​ស្រួល​ទេ​…​សុទ្ធតែ​មានរឿង !…

គំរូ​ជាក់ស្តែង​កន្លង​មក​…​ដំបូង​គេផ្សារ​អូ​ឡាំ​ពិ​ក​…​បន្តបន្ទាប់​មក​ផ្សារ​ដេប៉ូ​…​ផ្សារ​អូរ​ឫស្សី​…​។​ល​។

ពេល​របស់​ដែល​គេ​ឱ្យឈ្មោះ​ថា​អភិវឌ្ឍន៍​ស្អី​គេ​នោះ​បាន​រួចរាល់​…​កើត​មាន​បញ្ហា​បះបោរ​…​ទឹកភ្នែក ទឹកសម្បោ​…​។ ទម្រាំ​បាន​ស្ងប់ស្ងៀម​…​ទម្រាំ​បាន​ត្រូវ​គ្នា វា​បាន​ក្លាយជា​បទ​ពិសោធ​…​ជា​គំរូ​យ៉ាង​អាក្រក់​សម្រាប់​ការ​អភិវឌ្ឍ​ក្រោយ​ៗ​ទៀត ។

ធម្មតា​ទេ​…​អ្នក​ដែល​ដើរតួ​អភិវឌ្ឍ​…​តែង​មើលឃើញ​ផលប្រយោជន៍​…​ផល​មុនគេ​គឺ​ខ្លួនឯង​…​កើប​យកចំណេញ​លើ​ទីតាំង​ចាស់​…​ដូច​ជា​ផ្សារ​ដេប៉ូ​ជាដើម​…​ទីផ្សារ​ក្លាយជា​លំនៅ​ឋាន​ស្ទើរ​អស់ ដែល​ឯកជន​ជា​អ្នកគ្រប់គ្រង ។​ល​។ សង្ស័យ​លែង​ជា​របស់​រដ្ឋ​ទៅ​ហើយ​…​។

នយោបាយ​ថ្មី​…​ចង់​អភិវឌ្ឍ​ឱ្យ​វា​ស្អាត វា​ទាន់សម័យ​…​ទាល់តែ​ម្ចាស់​អាជីវករ​គ្រប់​គ្នា​យល់ព្រម​…​បើ​យល់ព្រម​ឱ្យ​សាងសង់​ថ្មី គឺ​រដ្ឋ​ជា​អ្នក​ធ្វើ​…

ទោះបី​នយោបាយ​ថ្មី ផ្សព្វផ្សាយ​បែប​នេះ​ក្តី​…​អាជីវករ​ទាំងឡាយ​ជាម្ចាស់​តូប​…​ម្ចាស់​ទីតាំង​…​លែង​ជឿជាក់​ហើយ​…​លែង​ហ៊ាន​ប្រថុយប្រថានហើយ​…​ព្រោះ​នយោបាយ​ចាស់​វានៅ​ក្នុង​អារម្មណ៍​នៅឡើយ ។ ហ៊ានឱ្យ​អភិវឌ្ឍ​…​ហ៊ាន​ឱ្យ​សាងសង់​ថ្មី​…ពេល​ចូល​លក់ដូរ​វិញ តូប​មួយ​ៗ​បើ​គ្មាន​រាប់​ពាន់ រាប់​ម៉ឺ​ន​ដុល្លារ​ទិញទេ​…​ច្បាស់​ជា​មេ​ឃា​ហើយ ! ទឹកភ្នែកហើយ​…​ទោះបី​រដ្ឋ​ធ្វើ​ល្អ​ត្រឹមត្រូវ​…​ក៏លែង​ជឿជាក់​ដែរ​…​។

ដោយ​ខ្លាច​អា​រឿង​ទឹកភ្នែក​ហ្នឹងហើយ​…​សម្តេច​តេ​ជោ​សែន បាន​ដាក់​វិធានការ​មួយ គឺ​បើ​ចង់​សង់​ផ្សារ​ត្រូវ​រក​ដី​សង់​ដោយ​ខ្លួនឯង​ទៅ ! ហាម​យក​ដី​ផ្សារ​ដែល​មាន​ស្រាប់​ទៅ​សង់ !

និយាយ​តាម​ត្រង់​ទៅ ដោយសារ​តែ​គំរូ​អាក្រក់​របស់​សេដ្ឋី​មុន​ៗ…​ធ្វើ​ឱ្យ​អាជីវករ​ទឹកភ្នែក​…​ដូច​ជា​ពេល​សង់​រួច​ត្រូវ​ទិញ​យក​ទីតាំង​ខ្លួន​វិញ​ហ្នឹងហើយ​…​បានជា​រក​ឱកាស​អភិវឌ្ឍ​ផ្សារ​ចាស់​ៗ​ទាំងឡាយ​ក្នុង​ទីក្រុង​អត់​បាន​នោះ !

តើ​មនុស្ស​«​លោក​»​មួយ​ណា​ទៅ​ដែល​មិនមែន​មនុស្ស​«​លោភ​» ? ក្រែង​ដោយសារ​គេ​ខ្លាច​មនុស្ស​«​លោភ​»​ទេ​ដឹង បានជា​ស្វែងរក​ស្នាដៃ​អភិវឌ្ឍ​មិន​បាន​…
ដោយសារ​តែ​…​ចេះ​តែ​ជួប​បញ្ហា​…​ទើប​ចេះ​តែ​ភ័យ​ខ្លាច​…​ទោះបី​ល្អ​ក៏​គេ​មិន​ទុកចិត្ត​ដែរ​…​ហេ ! ហេ !
                  អា​ឡេវ