កាលពីពេល ថ្មីៗកន្លងមករុក្ខសាស្ត្រវិទូជនជាតិចិនបានរុករកឃើញឡើងវិញនៅឱសថបុរាណផុតពូជ Pedicularis humilis នៅជួរភ្នំហិម៉ាល័យខាងកើតក្នុងតំបន់ទីបេប្រទេសចិន។ ការរកឃើញនោះរយៈពេលជាង១០០ឆ្នាំបន្ទាប់ពីរុក្ខជាតិថ្នាំប្រភេទនេះប្រទះឃើញលើកចុងក្រោយ ។
សាស្ត្រាចារ្យ Li Rong នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិននិយាយថា រុក្ខជាតិ Pedicularis humilis ត្រូវបានប្រមូលតែម្តងគត់នៅឆ្នាំ ១៩១៣ ដោយរុក្ខសាស្ត្រវិទូស្កុតឡែនលោក George Forest នៃមជ្ឈមណ្ឌលវិទ្យាសាស្ត្រស្រាវជ្រាវរុក្ខជាតិ Edinburgh Royal Botanic Gardens ប្រទេសស្កុតឡែន ។ ប្រហែលរុក្ខជាតិចំនួន៣០០ប្រភេទ ត្រូវបានរកឃើញនៅឯទីតាំងដាច់ដោយឡែកពីគ្នា៣កន្លែងក្នុងរយៈកម្ពស់៣.២០០ម៉ែត្រនៃជួរភ្នំ Gaoligong Mountains ។
ការរកឃើញនេះដែរបានចេញផ្សាយក្នុងការសែតអភិរក្សអន្តរជាតិ Oryx ។ ការគំរាមកំហែងធំចម្បងចំពោះឱសថបុរាណ Pedicularis humilis គឺការទន្ទ្រានរបស់មនុស្ស ខណៈវាជារុក្ខជាតិកម្របំផុតក្នុងលោក ៕
ចែករំលែកព័តមាននេះ