ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

MacBook Pro ជំនាន់​ក្រោយ​នឹង​លេច​រូបរាង​ចុងឆ្នាំ​នេះ

7 ឆ្នាំ មុន

យោង​តាម​គេហទំព័រ 9to5Mac ឱ្យ​ដឹង​ថា ឡេ​ប​ថប MacBook Pro ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន Apple នឹង​លេច​រូបរាង​នៅ​ចុងឆ្នាំ​២០១៦​នេះ ។ មួយ​ក្នុង​ចំណោម​ការ​ផ្លាស់​ប្តូរ​គឺជា​ការ​រចនា​កាន់តែ​ស្តើង និង​ស្រាល

យោង​តាម​គេហទំព័រ 9to5Mac ឱ្យ​ដឹង​ថា ឡេ​ប​ថប MacBook Pro ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន Apple នឹង​លេច​រូបរាង​នៅ​ចុងឆ្នាំ​២០១៦​នេះ ។ មួយ​ក្នុង​ចំណោម​ការ​ផ្លាស់​ប្តូរ​គឺជា​ការ​រចនា​កាន់តែ​ស្តើង និង​ស្រាល ពោល​គឺ​ងាយស្រួល​ប្រើប្រាស់​តែ​ម្តង ។ ដោយឡែក​ការ​រចនា​ថ្មី​របស់​ឡេ​ប​ថប MacBook Pro ឱ្យ​ដឹង​ថា នឹង​លួច​ការ​រចនា​ពី MacBook ទើបតែ​បញ្ចេញ ទម្ងន់​មិន​ដល់​១​គីឡូក្រាម ។

ចំណែក​ការ​ផ្លាស់​ប្តូរ​ផ្សេង​ទៀត​រួម​មានការ​បន្ថែម​បន្ទះ OLED ដែល​នឹង​ដាក់​ជំនួស​គ្រាប់​ចុច​ជួរ​ដេក​ខាងលើ​ក្តារ​ចុច ។ ការ​ផ្លាស់​ប្តូរ​ទាំងនេះ​នឹង​បង្ហាញ​ពីមុខ​ងារ​ខុស​ប្លែក​គ្នា ។ យ៉ាងណាមិញ Sensor TouchID ក៏​ត្រូវ​គែ​រំពឹង​ថា​នឹង​មាន​លើ MacBook ជំនាន់​ថ្មី​ដែរ ។ MacBook ជំនាន់​ថ្មី​នឹង​មាន​ទំហំ​ពីរ ពោល​គឺ​ទំហំ​១៣​អីុ​ង​និង​១៥​អីុ​ង ៕