ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុតសាច់គោ-ក្របី នាំចូលពីវៀតណាមដោយខុសច្បាប់ជាង៣តោនត្រូវដុតបំផ្លាញចោល

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សាច់​គោ និង​សាច់​ក្របី ប្រមាណ​៣​តោន ដែល​នាំ​ចូល​ដោយ​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​នៃ​ស្នងការ​នគ​បាល​ខេត្តកណ្តាល​បង្ក្រាប​ត្រូវ​បាន​ដុត​កម្ទេច​ចោល​រួចរាល់ ខណៈ​ម្ចាស់​រថយន្ត​ដឹក​សាច់​ខូចគុណភាព​ទាំងអស់​ត្រូវ​បាន​ពិន័យ​អន្តរកាល ។ នេះ​បើ​តាម​សមត្ថកិច្ច​ខេត្តកណ្តាល ។…

ខេត្តកណ្តាល ៖ សាច់​គោ និង​សាច់​ក្របី ប្រមាណ​៣​តោន ដែល​នាំ​ចូល​ដោយ​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​នៃ​ស្នងការ​នគ​បាល​ខេត្តកណ្តាល​បង្ក្រាប​ត្រូវ​បាន​ដុត​កម្ទេច​ចោល​រួចរាល់ ខណៈ​ម្ចាស់​រថយន្ត​ដឹក​សាច់​ខូចគុណភាព​ទាំងអស់​ត្រូវ​បាន​ពិន័យ​អន្តរកាល ។ នេះ​បើ​តាម​សមត្ថកិច្ច​ខេត្តកណ្តាល ។

ឧត្តម​សេនី​យ៌​ត្រី លី សុ​ជាតិ ស្នងការ​រង​ទទួល​ផែន​សេដ្ឋកិច្ច ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព នា​ថ្ងៃ​ទី​១៣ ខែ​ធ្នួ ឆ្នាំ​២០២១ នេះ​ថា​ពាក់ព័ន្ធ​នឹង​វត្ថុ​តាង​មាន​សាច់​គោ និង​សាច់​ក្របី ដែល​នាំ​ចូល​ខុសច្បាប់​ពី​ប្រទេស​វៀតណាម ត្រូវ​បាន​ដុត​បំផ្លាញ​ចោល នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នួ ឆ្នាំ​២០២១ ម្សិលមិញ ហើយ​ការ​បំផ្លាញ​ចោល​ធ្វើ​នៅ​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ។

ឧត្តម​សេនី​យ៌​ត្រី លី សុ​ជាតិ បាន​បន្ត​ទៀត​ថា «​ចំពោះ​អ្នក​ដែល​បើកបរ​រថយន្ត​ដឹក​សាច់​គោ និង​សាច់​ក្របី ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ពិន័យ​អន្តរកាល មិន​មាន​ធ្វើការ​ប​ញ្ជួ​ន​ទៅ​តុលាការ​ទេ ប៉ុន្តែ​សុំ​ណុំ​រឿង និង​ម្ចាស់​ទីតាំង​ដែល​នាំ​ចូល​ត្រូវ​បា​នប​ញ្ជួ​ន​ទៅ​តុលាការ​ហើយ​» ។

បើ​តាម​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ហៅ​កាត់​ថា CFF បានឱ្យ​ដឹង​ថា​កន្លង​ទៅ​នេះ មន្ត្រី​ក​.​ប​.​ប​. បាន​ចុះ​ត្រួតពិនិត្យ​ទៅ​លើ​អនុលោម​ភាព​ទៅ​លើ​គុណភាព និង​សំបក​វេច​ខ្ចប់​ទំនិញ​យ៉ាង​សកម្ម​នៅ​លើ​ទីផ្សារ​នៅ​ទូ​ទាំង​ប្រទេស ។ ការ​ចុះ​ត្រួតពិនិត្យ​នេះ គឺ​ក្នុង​គោលបំណង​ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ក្លែងក្លាយ​ទំនិញ​ខូចគុណភាព និង​ទំនិញ​ដែល​មាន​សំបក​វេច​ខ្ចប់​មិន​ត្រឹមត្រូវ ។

ប្រភព​ដដែល​បាន​បន្ត​ថា ជាក់ស្ដែង​កន្លង​ទៅ​នេះ មន្ត្រី​ក​.​ប​.​ប​. ប្រចាំ​ខេត្តកណ្ដាល​បាន​រក​ឃើញ និង​ដកហូត​ទំនិញ​ខូចគុណភាព​ផលិត​បាន​សរុប​ចំនួន​៣​តោន​ពី​ទីផ្សារ និង​សិប្បកម្ម​នានា​ក្នុង​ខេត្តកណ្ដាល ។ ទំនិញ​ដែល​ត្រូវ​ដកហូត​បាន​ទាំងនោះ​ត្រូវ​បាន​មន្ត្រី​ក​.​ប​.​ប​. ធ្វើការ​កម្ទេច​ចោល​នៅ​ក្រុង​តា​ខ្មៅ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២១​នេះ ដោយ​មានការ​ឯកភាព​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​ផ្សេង​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ