ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​៦​នាក់​ជា​បន្តបន្ទាប់ ខ្លះ​នៅ​មុខ​សាលាខេត្ត និង​ខ្លះ​ទៀត​នៅផ្ទះ​សំណាក់

2 ឆ្នាំ មុន
  • បាត់ដំបង

បន្ទាប់​ពី​ប៉ះទង្គិច​គ្នា​ដោយ​កាំបិត និង​ដុំ​ថ្ម​មួយ​ប្រាវ បណ្ដាល​ឲ្យ​ភាគី​ម្ខាង​ចាញ់​រហូត​រង​របួស​ចំនួន​២​នាក់ លុះ​បួន​ថ្ងៃ​ក្រោយមក សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ភាគី​ដែល​ច្បាំង​ឈ្នះ​បាន​ចំនួន​៦​នាក់​ជា​បន្តបន្ទាប់ បង្ក​ឱ្យ​មាន

ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​ប៉ះទង្គិច​គ្នា​ដោយ​កាំបិត និង​ដុំ​ថ្ម​មួយ​ប្រាវ បណ្ដាល​ឲ្យ​ភាគី​ម្ខាង​ចាញ់​រហូត​រង​របួស​ចំនួន​២​នាក់ លុះ​បួន​ថ្ងៃ​ក្រោយមក សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ភាគី​ដែល​ច្បាំង​ឈ្នះ​បាន​ចំនួន​៦​នាក់​ជា​បន្តបន្ទាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ព្រឹក​ថ្ង​ទី​១១ ខែធ្នូ ឆ្នាំ​២០២១ ដោយ​ជន​ខ្លះ​ក្របួច​.​កបាន​នៅ​ខាង​មុខ​សាលាខេត្ត និង​ខ្លះ​ទៀត​ក្របួច​.​កបាន​នៅផ្ទះ​សំណាក់​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

បើ​តាម​លោក ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​ប្រយុទ្ធ​គ្នា ភាគី​ដែល​ឈ្នះ​នឹង​មាន​គ្នា​ច្រើន​ផង បាន​រត់គេច​ខ្លួន​បាត់ ខណៈ​ភាគី​ដែល​ចាញ់ហើយ​មាន​គ្នា​តិច បាន​រង​របួស​ចំនួន​០២​នាក់​។ លោក​បាន​ប្រាប់​ថា ក្រោយ​កើតហេតុ កម្លាំង​របស់​លោក​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​ភាគី​ដែល​ឈ្នះ​បាន​ចំនួន​០៦​នាក់ ក្នុង​ចំណោម​បក្សពួក​ជិត​១០​នាក់​។

បើ​តាម​របាយការណ៍ ក្រុម​ជន​អន្ធពាល​ទាំង​០៦​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​បាន​នោះ គឺ​មាន​១-​ឈ្មោះ សុង ភារ​ម្យ អាយុ​២៦​ឆ្នាំ ២-​ឈ្មោះ រិ​ទ្ធ មេ​សា ហៅ​សាល អាយុ​១៩​ឆ្នាំ ៣-​ឈ្មោះ សុខ រី​ហ្វី ហៅ​ង៉ោ​ល អាយុ​២៣​ឆ្នាំ ៤-​ឈ្មោះ រី សា​រ៉ា​ក់ ហៅ​ផ្លិក អាយុ​២១​ឆ្នាំ ៥-​ឈ្មោះ ជួន វ៉ា​ន់​ឌី​ន អាយុ​២១​ឆ្នាំ និង​៦-​ឈ្មោះ ចេ​ង សា​រ៉េ​ត​ប្រាថ្នា ហៅ​ពន្លឺ ។ ដោយឡែក​គា​គី​ដែល​ចាញ់ហើយ​មាន​របួស​ផង​នោះ មានឈ្មោះ អែ​ល អ៊ូ​ម៉ើ​ត ហៅ​ម៉ៅ អាយុ​២០​ឆ្នាំ របួស​កំ​ភូ​ន​ដៃ និង​ម្នាក់​ទៀត​ឈ្មោះ សឿ​ន ជី​ង​ឈី អាយុ​១៧​ឆ្នាំ របួសធ្ងន់​។

ពាក់ព័ន្ធ​នឹង​ការ​ប៉ះ​ទ​ង្កិ​ច​គ្នា​ដោយ​កាំបិត និង​ដុំ​ថ្ម​រវាង​ជន​ទំនើង​ទាំង​០២​ក្រុម​ខាងលើ​នេះ ពុំ​ទាន់​មាន​ចម្លើយ​ជាក់លាក់​ដែល​នាំ​ឲ្យ​មានការ​ប្រយុទ្ធ​គ្នា​នោះ​ទេ​។ ប៉ុន្តែ​បើ​តាម​ចម្លើយ​ពី​ភាគី​ដែល​ឈ្នះ និង​ត្រូវ​ចាប់ខ្លួន​ចំនួន​០៦​នាក់​នេះ បាន​និយាយ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ពួក​គេ​ទាញ​កាំបិត និង​ដុំ​ថ្ម​កា​.​ប់​ចាក់ និង​គប់​គ្នា​យ៉ាង​បែប​នេះ គឺ​ផ្ដើម​ចេញពី​រឿង «​ជម្លោះ​ពាក្យ​សំដី​»​។

លោក ឈឿ​ង គឹ​ម​សុង បាន​និយាយ​ក្នុង​របាយការណ៍​ថា ក្រុម​ក្មេង​ទំនើង​ទាំង​០២​ក្រុម​នេះ បាន​ប៉ះទង្គិច​គ្នា​កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែធ្នូ នៅ​តាម​ផ្លូវ​លេខ​១ ត្រង់​ចំណុច​ខាង​មុខ​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម និង​សំណង់ ស្ថិត​ក្នុង​ក្រុង​បាត់ដំបង​។

របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា ភាគី​ដែល​ឈ្នះ​បាន​ប្រើ​កាំបិត និង​ដុំ​ថ្ម កា​.​ប់​និង​គប់​ទៅ​លើ​ភាគី​ដែល​ចាញ់ បណ្ដាល​ឲ្យ​របួស​០២​នាក់​។

ក្រោយ​ពេល​កើតហេតុ ភាគី​ដែល​ឈ្នះ ហើយ​មាន​គ្នា​ច្រើន​បាន​រត់គេច​ខ្លួន ខណៈ​ភាគី​០២​នាក់​ដែល​ចាញ់ បាន​ទៅ​មន្ទីរពេទ្យ ដើម្បី​រុំ​របួស លុះ​ក្រោយមក​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​។ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​ភាគី​ដែល​ឈ្នះ​បាន​ចំនួន​០៦​នាក់ ខណៈ​ប៉ុន្មាន​នាក់​ទៀត​កំពុង​រត់គេច​ខ្លួន​។

យ៉ាងណា​ក្ដី បើ​តាម​លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ពេល​នេះ​លោកស្នងការ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​សួរនាំ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង ហើយ​បាន​បញ្ជា​ឲ្យ​តាម​ចាប់ខ្លួន​បក្សពួក​ដែល​នៅ​សេសសល់ កំពុង​រត់គេច​ខ្លួន​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ