ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​ប្តី​ប្រពន្ធ​ថ្មីថ្មោង ត្រូវ​មាន​សមត្ថភាព​អាច​ទិញ​ផ្ទះ​រស់នៅ​ដោយ​ខ្លួនឯង?

7 ឆ្នាំ មុន

នៅ​ក្នុង​សង្គម​ខ្មែរ​យើង ឪពុក​ម្តាយ​តែង​ចង់ឱ្យ​​កូន​រៀប​ការ​តាំងពី​អាយុ​នៅ​ក្មេង ​ដោយ​បារម្ភ​ថា​ ការ​រៀប​ការ​អាយុ​ច្រើន​ពេក ​អាច​នឹង​នាំ​​ពិបាក​ដល់​អនា​គត​ ។ មាន​ឪពុក​ម្តាយ​មួយ​ចំនួន​​តូច​ប៉ុណ្ណោះ​​ បាន​គិត​ថា ​កូន​ត្រូវ​តែ​មាន​​សមត្ថភាព​ទិញ​ផ្ទះ​សម្បែង​រស់នៅ​ដោយ​ខ្លួនឯង​មុន​ពេល​រៀប​ការ​ ។

នៅ​ក្នុង​សង្គម​ខ្មែរ​យើង ឪពុក​ម្តាយ​តែង​ចង់ឱ្យ​​កូន​រៀប​ការ​តាំងពី​អាយុ​នៅ​ក្មេង ​ដោយ​បារម្ភ​ថា​ ការ​រៀប​ការ​អាយុ​ច្រើន​ពេក ​អាច​នឹង​នាំ​​ពិបាក​ដល់​អនា​គត​ ។ មាន​ឪពុក​ម្តាយ​មួយ​ចំនួន​​តូច​ប៉ុណ្ណោះ​​ បាន​គិត​ថា ​កូន​ត្រូវ​តែ​មាន​​សមត្ថភាព​ទិញ​ផ្ទះ​សម្បែង​រស់នៅ​ដោយ​ខ្លួនឯង​មុន​ពេល​រៀប​ការ​ ។

ភាគច្រើន​នៃ​ប្តី​ប្រ​ព​ន្ធ​​ថ្មីថ្មោង​ច្រើន​ទៅ​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ខាង​ស្រី បន្ទាប់​ពី​រៀប​ការ​រួច​ ។ ប៉ុន្តែ​ការ​រស់នៅ​ជុំ​គ្នា​ច្រើន​នេះ​ ក៏​នាំ​ឱ្យ​មាន​បញ្ហា​ជា​ច្រើន​កើត​មាន​ផង​ដែរ ​។ វា​ពិបាក​ណាស់​ទៅ​ហើយ​ សម្រាប់​ការ​ធ្វើ​ឱ្យ​​មនុស្ស​២​នាក់​មានចិត្ត​គំនិត​ដូច​គ្នា​ ។ ដូច្នេះ វា​នឹង​រឹង​តែ​ពិបាកទៅ​ទៀត ​ដើម្បី​ធ្វី​ឱ្យ​​មនុស្ស​ច្រើន​នាក់​ក្នុង​គ្រួសារ​ធំ​មួយ​ អាច​រស់នៅ​ជាមួយ​គ្នា​ដោយ​សុភមង្គល​ ។

ឪពុក​ម្តាយ​ខាង​ស្រី​ច្រើន​បារម្ភ​ថា ​ខ្លាច​ប្តី​របស់​កូនស្រី​មិន​អាច​មើលថែ​ទាំ​កូនស្រី​របស់​គាត់​បាន​​ល្អ បន្ទាប់​ពី​បាន​រៀប​​ការ​រួច​។ ហេតុ​ផល​ផ្សេង​ទៀត​នោះ​ គឺ​ប្តី​ប្រ​ព​ន្ធ​​ថ្មីថ្មោង​មិន​មាន​ស្ថានភាព​សេដ្ឋកិច្ច​រឹង​មាំ​នៅឡើយ​ សម្រាប់​ការ​រស់នៅ​ឆ្ងាយ​ពី​ឪពុក​ម្តាយ ​។ ប៉ុន្តែ​ការ​រស់នៅ​ជុំ​គ្នា​ច្រើន​នេះ ​ក៏​បង្ក​បញ្ហា​ជា​ច្រើន​ដល់​ប្តី​ប្រ​ព​ន្ធ​​ថ្មីថ្មោង​ ។ ឧទាហរណ៍​ ដូច​ជា​បញ្ហា រវាង​ប្តី​ឬ​ប្រ​ព​ន្ធ​ ជាមួយ​ឪពុក​ម្តាយ​ក្មេក ​ដែល​អាច​កើត​មាន​បណ្តាល​មក​ពី​គំនិត​មិនសូវ​ចុះសម្រុង​គ្នា និង​របៀប​រស់នៅ​ខុស​ប្លែក​គ្នា​ជាដើម​ ។ ដូច្នេះ​ ក៏​មាន​ប្តី​ប្រ​ព​ន្ធ​​វ័យក្មេង​មួយ​ចំនួន​​ឈ្លោះ​គ្នា​ ឬ​ក៏​ឈាន​ដល់​ការ​បែកបាក់​គ្នា ​ដោយសារ​តែ​ជម្លោះ​រវាង​ប្តី​ ឬ​ប្រ​ព​ន្ធ​​ជាមួយនឹង​ឪពុក​ម្តាយក្មេក​ ។

ដើម្បី​ចៀសវាង​ការ​បែកបាក់​ដែល​មិន​ចាំបាច់​នេះ ទាំង​ឪពុក​ម្តាយ​ និង​យុវជន​ និង​យុវតី ​គួរតែ​ចាប់ផ្តើម​គិត​អំពី​ភាព​ចាំបាច់​ ដែល​ត្រូវ​ពង្រឹងសមត្ថភាព​ផ្នែក​ហិរញ្ញវត្ថុ​មុន​ពេល​រៀប​ការ ​។ ការ​ដែល​យុវជន​ និង​យុវតី​មាន​សមត្ថភាព​អាច​មានផ្ទះ​សម្បែង​រស់នៅ​បែក​ពី​ឪពុក​ម្តាយ​នឹង​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​​ពួក​គេ​អាច​ចៀសវាង​ជម្លោះ​ផ្សេង​ជាមួយ​ឪពុក​ម្តាយក្មេក​ទេ វា​ថែម​ទាំង​អាច​អោយ​ពួក​គេ​រៀន​រស់​ដោយ​ឯករាជ្យ​ និង​មានការ​អធ្យាស្រ័យ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​។

ដូច្នេះ​ ប្តី​ប្រ​ព​ន្ធ​​ថ្មីថ្មោង​នឹង​មាន​ពេលវេលា​ផ្ទាល់ខ្លួន​រស់នៅ​ជាមួយ​គ្នា​នឹង​កាន់តែ​មាន​សុភមង្គល​ផង​ដែរ នៅ​ពេល​ដែល​ពួក​គេ​រស់នៅ​ជាមួយ​គ្នា​តែ​២នាក់​ ជា​ជាង​ការ​រស់នៅ​ជាមួយ​ឪពុក​ម្តាយ ​៕