ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនេសាទសមុទ្រជាច្រើនរយនាក់ឡើងតវ៉ាសុំ​លោក​​ម៉ៅ​ ធនិន ជួយរឿងទូកនេសាទវៀតណាម

2 ឆ្នាំ មុន
  • កំពត

​ខេត្តកំពត ៖ ​ប្រជាពលរដ្ឋ​ដែល​​ប្រកបរ​បរជា​អ្នកនេសាទ​សមុទ្រ​ មក​ពី​ក្រុង​បូកគោ​, ​ក្រុង​កំពត​ និង​ស្រុក​ទឹកឈូ​ជា​ច្រើន​រយ​នាក់​​

​ខេត្តកំពត ៖ ​ប្រជាពលរដ្ឋ​ដែល​​ប្រកបរ​បរជា​អ្នកនេសាទ​សមុទ្រ​ មក​ពី​ក្រុង​បូកគោ​, ​ក្រុង​កំពត​ និង​ស្រុក​ទឹកឈូ​ជា​ច្រើន​រយ​នាក់​​បាន​ជិះទូក​មក​ឈប់​នៅ​មុខ​សាលាខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃ​ទី​ ៩ ​ខែធ្នូ​ ឆ្នាំ ២០២១ ​ដើម្បី​សុំ​ជួប​លោក​​ម៉ៅ​ ធនិន ​អភិបាលខេត្ត ដើម្បី​ឱ្យ​​ជួយ​អន្តរាគមន៍​រឿង​ទូក​នេសាទ​ជនជាតិ​វៀតណាម​អូស​ទូក​ឆក់​ជា​ឧបករណ៍​នេសាទ​ខុសច្បាប់​។

ក្រៅពីទូក​នេសាទ​ជនជាតិ​វៀតណាមប្រើប្រាស់ឧបករណ៍​នេសាទ​ខុសច្បាប់ ​ក៍​មាន​អ្នកនេសាទ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ផង​ដែរ ​ដែល​បាន​ប្រើប្រាស់​​ឧ​ប្បករ​ណ័​ខុសច្បាប់​ផ្សេង​ៗ​ទៀត ​ដូច​ជា ​ទូក​អូស​គូរ ​និង​ដាក់​ថ្នាំ​បំពុ.ល​ត្រីឱ្យ​ងា.ប់​ជាដើម​។ ​ក្នុង​នោះ​អ្នកនេសាទ​ក៏សុំ​អោយ​​លោកអភិបាលខេត្ត​​ជួយ​អោយ​ក្រុមហ៊ុន​វិញ ​ហ៊ូរ​ កាយ​ខ្សាច់​នៅ​ក្នុង​សមុទ្រ ឱ្យ​ធំ​ងាយស្រួល​ទូក​នេសាទ​ពួក​គាត់​ចៀស​គ្នា​ដោយ​មិន​មានការ​លំបាក​ ។ ​នេះ​ជា​ការ​លើក​ឡើង​របស់​អ្ន​នេសាទ​ឈ្មោះ ​សើ​ សា​រេ​ន ​ភេទ​​ប្រុស ​អាយុ​៤៥​​ឆ្នាំ ​មក​ពី​ភូមិ​ដូន​តោក ​សង្កាត់​ត្រើយ​កោះ ​ក្រុង​កំពត ខេត្តកំពត ​។ ​

​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ លោកអភិបាល បាន​ជួប​ជាមួយ​អ្នកនេសាទ ដែលមានចំនួន​ភាគច្រើន​ជា ​បងប្អូនខ្មែរ-ឥស្លាម​មក​ពី​សង្កាត់​ត្រើយ​កោះ ​ក្រុង​កំពត ​និង​ពលរដ្ឋ​មានមុខរ​បរជា​អ្នកនេសាទ​មក​ពី​សង្កាត់​បឹង​ទូក ​ក្រុង​បូកគោ ផងដែរ ​។ ក្រោយការជួបជុំរបស់ប្រជាអ្នកនេសាទ ស្នើសុំអន្តរាគមន៍ពីអភិបាលខេត្តកំពត ដែលល្បីឈ្មោះខាងដោះស្រាយទំនាស់តាំងពីលោកនៅជាអភិបាលខេត្តពោធិ៍សាត់នោះ លោក ម៉ៅ ធនិន ​បាន​ទទួល​សំណូមពរ​ពី​បងប្អូនប្រជា​នេសាទ​ ព្រមទាំងសន្យាថា​នឹងឱ្យ​ក្រុមហ៊ុន​កាយ​ខ្សាច់​នោះ​ចេញ​វិញ​ងាយស្រួល​ទូក​នេសាទ​ឆ្លងកាត់​។​ ជាមួយគ្នានោះ លោក ​ម៉ៅ​ ធនិន ​បានបញ្ជាឱ្យ​ជលផល​ខេត្តកំពត​ធ្វើការ​រឿង​នេះ​ឡើង​វិញ ​ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ