ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​រើស​ជើងឯកទ្វីបអឺរ៉ុប​2016​របស់​ក្រុម​ជម្រើសជាតិ​អៀរ​ឡង់​ខាងជើង

7 ឆ្នាំ មុន

១-​ក្តី​រំពឹង​៖ ក្រុម​ជម្រើសជាតិ​អៀរ​ឡង់​ខាងជើង​រំពឹង​ថា​ខ្លួន​នឹង​យកឈ្នះ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ចាញ់​ធ្លាក់​ក្នុង​ពូ​ល Euro 2016 ប្រទេស​បារាំង ។ សាមគ្គីភាព​រវាង​សមាជិក​ក្រុម​របស់​អៀរ​ឡង់​ខាងជើង​ពិតជា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ប្រកួត

១-​ក្តី​រំពឹង​៖ ក្រុម​ជម្រើសជាតិ​អៀរ​ឡង់​ខាងជើង​រំពឹង​ថា​ខ្លួន​នឹង​យកឈ្នះ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ចាញ់​ធ្លាក់​ក្នុង​ពូ​ល Euro 2016 ប្រទេស​បារាំង ។ សាមគ្គីភាព​រវាង​សមាជិក​ក្រុម​របស់​អៀរ​ឡង់​ខាងជើង​ពិតជា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ប្រកួត ដោយ​ក្រុម​នេះ​រកបាន​៩​គ្រាប់​ក្នុង​វគ្គ​ជម្រុះ​ច្រើន​ជាង​ប្រទេស​ដទៃ ។

អៀរ​ឡង់​ខាងជើង បាន​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​យ៉ាង​ល្អ​ក្នុង​វគ្គ​ជម្រុះ​កន្លង​មក​ដែល​ស្ថិត​នៅ​លំដាប់​លើ​គេ​នៅ​ក្នុង​ក្រុម ដោយ​បាន​ចាញ់​តែ​ម្តង​គត់ ។ ទោះជា​យ៉ាងណា អៀរ​ឡង់​ខាងជើង​ហាក់ដូចជា​ខ្សោយ​បន្តិច​បើ​ធៀប​នឹង​ប្រទេស​ដទៃ​នៅ​ក្នុង​ពូ​ល​C​នេះ ។

២-​លទ្ធផល​ល្អ​៖ ក្រុម​ជម្រើសជាតិ​អៀរ​ឡង់​ខាងជើង​ទើបតែ​មាន​វត្តមាន​លើក​ទី​១​ប៉ុណ្ណោះ ។
៣-​កីឡាករ​ក្នុង​ចំណាប់អារម្មណ៍​៖ គ្មាន ។

៤-​គ្រូបង្វឹក​៖ លោក Michael O’Neill ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ក្នុង​ឆ្នាំ​២០១១ និង​ទើបតែ​ទទួល​បាន​ជ័យជម្នះ​តែ​ម្តង​គត់​ក្នុង​១៨​ប្រកួត​ដំបូង​ចាប់តាំងពី​គាត់​បាន​គ្រប់គ្រង​មក ។

៥-​បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប
(​បណ្តោះអាសន្ន​)៖
-​អ្នកចាំទី​៖ Roy Carroll (Notts County), Michael McGovern (Hamilton Academical), Alan Mannus (St Johnstone) ។

-​ខ្សែការពារ​៖ Aaron Hughes (Melbourne City), Gareth McAuley (West Brom), Jonny Evans (West Brom), Craig Cathcart (Watford), Lee Hodson (Milton), Conor McLaughlin (Fleetwood Town), Daniel Lafferty (Burnley), Luke McCullough (Doncaster), Paddy McNair (Manchester United), Michael Smith (Peterborough) ។

-​ខ្សែបម្រើ​៖ Steven Davis (Captain) ( Southampton), Niall McGinn (Aberdeen), Oliver Norwood (Reading), Shane Ferguson (Millwall), Stuart Dallas (Leeds), Paul Paton (Dundee) ។

-​ខ្សែប្រយុទ្ធ​៖ Kyle Lafferty (Birmingham), Jamie Ward (Nottingham), Josh Magennis (Kilmarnock), Billy Mckay (Dundee), Liam Boyce (Ross County), Conor Washington (QPR) ៕