ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​សិច​ស៊ី​បំពេញ​នាទី​បក​បង្គា​ជូន​ភ្ញៀវ​ទទួលទាន

7 ឆ្នាំ មុន

បង្គា​ជា​សត្វ​សមុទ្រ​មានឱជារស​ឆ្ងាញ់​ពិសា​ ប៉ុន្តែ​ការ​បកសម្បក​របស់​វា​ចេញ ​ដើម្បី​ទទួលទាន​គួរ​ឱ្យ​ខ្ជិល​ណាស់ ។ ដូច្នេះ​ហើយ​ភោជនីយដ្ឋាន​ចិន​មួយ​បាន​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ដាក់​ស្រី​ស្អាត​ស្លៀក​ប៊ី​គី​នី​ច្រើន​នាក់

បង្គា​ជា​សត្វ​សមុទ្រ​មានឱជារស​ឆ្ងាញ់​ពិសា​ ប៉ុន្តែ​ការ​បកសម្បក​របស់​វា​ចេញ ​ដើម្បី​ទទួលទាន​គួរ​ឱ្យ​ខ្ជិល​ណាស់ ។ ដូច្នេះ​ហើយ​ភោជនីយដ្ឋាន​ចិន​មួយ​បាន​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ដាក់​ស្រី​ស្អាត​ស្លៀក​ប៊ី​គី​នី​ច្រើន​នាក់​រង់ចាំ​បកសម្បក​បង្គា​ឱ្យ​អតិថិជន​របស់​ខ្លួន ។

ពួក​នាង​ៗ​ទាំងនោះ​ក្នុង​ឈុត​ប៊ី​គី​នី​ចម្រុះ​ពណ៌​យ៉ាង​ស្រស់​ស្អាត បាន​ប្រើ​កាយវិការ​ទន់ភ្លន់ និង​គួរ​ឱ្យ​ស្រលាញ់​ក្នុង​ពេល​បកសម្បក​បង្គា​ឱ្យ​ភ្ញៀវ​។ ភ្ញៀវ​គ្រប់​រូប ជា​ពិសេស បុរស​ៗ​ភ្លឹក​នឹង​សម្រស់​របស់​នារី​បក​បង្គា ដោយ​សម្លឹង​មើល​រាង និង​ដងខ្លួន​សិច​ស៊ី​របស់​ពួក​នាង​ហាក់​មិន​ចាប់អារម្មណ៍​រឿង​បក​បង្គា​ប៉ុន្មាន​ឡើយ ។ ភ្ញៀវ​ខ្លះ​យក​ទូរស័ព្ទ​ថតរូប​ពួក​នាង​ទៀត​ផង ។

ពួក​នាង​ទាំងនោះ​អាច​បាន​ប្រាក់​រង្វាន់​បន្ថែម​ពី​ការ​បកសម្បក​បង្គា​តាម​រយៈ​ទឹកចិត្ត​របស់​ភ្ញៀវ​។ វិធីសាស្ត្រ​ទាក់ទាញ​ភ្ញៀវ​បែប​នេះ​កើតឡើង​ក្រោយ​ពេល​ភោជនីយដ្ឋាន និង​រង្គ​សាល​ក្នុង​ក្រុង​សេន​យ៉ាង បាន​ជួល​ស្រី​ស្រស់​ប៊ី​គី​នី បង្ហាញ​សម្រស់​ល្វែង​លើ​បម្រើ​អតិថិជន​របស់​ខ្លួន ៕