ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​អាក្រក់​នៃ​ទូរស័ព្ទ​ដៃ​ចំពោះ​កូន​របស់​អ្នក !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កុមារ​សព្វ​ថ្ងៃនេះ​កំពុងធំ​ឡើង​នៅ​ក្នុង​បរិយាកាស​ប្រេកង់​វិទ្យុ ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​ពី​មុន​មក ។ វិទ្យុសកម្ម​ដែល​បញ្ចេញ​ដោយ​ទូរស័ព្ទ​ដៃ​អាច​មាន​ផល​ប៉ះពាល់​ដល់​កុមារ ហើយ​ឥទ្ធិពល​អាក្រក់​នៃ​ទូរស័ព្ទ​ចំពោះ​កូន​របស់​អ្នកមាន​ដូច​ជា ៖ ១. គ្រោះថ្នាក់​ដល់​សុខភាព…

រាជធានី​ភ្នំពេញ ៖ កុមារ​សព្វ​ថ្ងៃនេះ​កំពុងធំ​ឡើង​នៅ​ក្នុង​បរិយាកាស​ប្រេកង់​វិទ្យុ ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​ពី​មុន​មក ។ វិទ្យុសកម្ម​ដែល​បញ្ចេញ​ដោយ​ទូរស័ព្ទ​ដៃ​អាច​មាន​ផល​ប៉ះពាល់​ដល់​កុមារ ហើយ​ឥទ្ធិពល​អាក្រក់​នៃ​ទូរស័ព្ទ​ចំពោះ​កូន​របស់​អ្នកមាន​ដូច​ជា ៖

១. គ្រោះថ្នាក់​ដល់​សុខភាព ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មានការ​រំពឹង​ទុកជា​ច្រើន​អំពី​ផល​ប៉ះពាល់​នៃ​វិទ្យុសកម្ម​ទូរស័ព្ទ​ដៃ​មក​លើ​រាង​កាយ​របស់​យើង ។ គ្រោះថ្នាក់​សុខភាព​ដែល​អាច​កើត​មាន​នៃ​ទូរស័ព្ទ​ដៃ​សម្រាប់​កុមារ​តូច​ៗ​មាន​ដូច​ជា ៖ កើត​ដុំ​សាច់​មិន​សាហាវ​, មហារីក និង​ឥទ្ធិពល​មិនល្អ​ចំពោះ​ខួរក្បាល ។ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ការ​និយាយ​ទូរស័ព្ទ​ត្រឹមតែ ២ នាទី​អាច​ផ្លាស់​ប្តូរ​សកម្មភាព​នៃ​ខួរក្បាល​របស់​កុមារ​រហូត​ដល់​មួយ​ម៉ោង ។

២. ការ​សិក្សា ៖ កុមារ​តូច​ៗ​ក៏​ដូច​ជា​ក្មេង​ជំទង់​ដែរ គឺ​ញៀន​នឹង​ទូរស័ព្ទ ។ ពួក​គេ​លេង​ហ្គេ​ម ជជែក និង​និយាយ​ជាមួយ​មិត្ត​ភ័ក្តិ​តាម​ទូរស័ព្ទ​ដៃ​គ្រប់ពេល ។ ដូច្នេះ ពួក​គេ​អាច​នឹង​ខកខាន​មេរៀន​ដែល​បាន​បង្រៀន ហើយ​ការ​សិក្សា​ធ្លាក់​ចុះ ។

៣. អាកប្បកិរិយា​មិន​សមរម្យ ៖ ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​អាច​នាំ​ឱ្យ​កុមារ​ចូលរួម​ក្នុង​អាកប្បកិរិយា​មិន​សមរម្យ ។ ការ​ផ្ញើ​សារ និង​ផ្ញើ​រូបភាព​មិន​សមរម្យ គឺជា​បញ្ហា​ដែល​កំពុង​កើនឡើង​សម្រាប់​មនុស្ស​វ័យ​ជំទង់ ។ កុមារ​ក៏​អាច​ចូល​ប្រើ​គេហទំព័រ​អាសអាភាស​ពី​ទូរស័ព្ទ​របស់​ពួក​គេ​ផង​ដែរ ។

៤. កំហុស​ក្នុង​ការ​ប្រឡង ៖ សិស្ស​ភាគច្រើន​បណ្ដោយ​ខ្លួន​ទៅ​នឹង​ការ​ប្រឡង​មិន​ត្រឹមត្រូវ និង​ការ​បន្លំ​អំឡុង​ពេល​ប្រឡង ។

ក្នុង​នាម​ជា​ឪពុក​ម្តាយ អ្នក​ត្រូវ​តែ​ចាត់វិធានការ​បង្ការ ដើម្បី​កាត់​បន្ថយ​ការ​ប៉ះពាល់​របស់​កូន​អ្នក ក្នុង​នោះ​មាន​ដូច​ជា ៖ កុំឱ្យ​ទូរស័ព្ទ​ដៃ​ប្រើ ប្រសិនបើ​កូន​របស់​អ្នកមាន​អាយុ​ក្រោម ១៦ ឆ្នាំ ។ ខួរក្បាល​របស់​កុមារ​មាន​ភាព​រសើប​ខ្លាំង​ពេក​ក្នុង​ការ​ទប់ទល់​នឹង​ឥទ្ធិពល​នៃ​វិទ្យុសកម្ម​ចល័ត ។

កុំឱ្យ​កូន​អ្នក​កាន់​ទូរស័ព្ទ​ផ្ទាល់​ដល់​ក្បាល ។ ប្រើ​កាស​ស្តាប់​ត្រចៀក​ជំនួស​វិញ ។ កុំឱ្យ​កូន​របស់​អ្នក​ប្រើ​ទូរស័ព្ទ​ដៃ​នៅ​ពេល​សញ្ញា​សេវា​ខ្សោយ ព្រោះ​វា​នឹង​បង្កើន​ថាមពល​ដល់​អតិបរមា ដោយសារ​ទូរស័ព្ទ​ព្យាយាម​ភ្ជាប់​ទៅ​អង់​តែ​ន​បញ្ជូន​ត​ថ្មី ។ កំណត់​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ជុំវិញ​កុមារ ។ ត្រូវ​ប្រាកដ​ថា មិន​មាន​បង្គោល​ទូរស័ព្ទ​ចល័ត ឬ​ប៉ម​បណ្តាញ​នៅ​ជិត​ផ្ទះ ឬ​សាលារៀន​របស់​កូន​អ្នក ។ កុំឱ្យ​កូន​យក​ទូរស័ព្ទ​ទៅ​សាលា ។ កុំ​ទុក​ទូរស័ព្ទ​ដៃ​ក្នុង​បន្ទប់​គេង​កូន​នៅ​ពេល​យប់ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និងសាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស ឡាញ​ន៍ ផ្តល់​ជូន​សេវាកម្ម​អប់រំ​ម​ត្តេ​យ្យ​ភាសា​ខែ្ម​រ និង​អង់គ្លេស ចំណេះ​ទូទៅ​ខ្មែរ ភាសា​ចិន និង​ភាសា​អង់គ្លេស និង​បន្ត​ទទួល​ចុះ​ឈ្មោះ​សិស្ស សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ទី ១ ដល់ ទី ១២ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់គ្រង​ការ​សិក្សា និង​អេប​សាលារៀន ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។