ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មា​ត​ហ្វូ​ន​ត្រកូល C របស់​សាំ​ស៊ុ​ង​ជិត​លេច​រូបរាង​ហើយ

7 ឆ្នាំ មុន

ក្នុង​ឆ្នាំ​២០១៦​នេះ​ក្រុមហ៊ុន​សាំ​ស៊ុ​ង​គ្រប់គ្រង​ការ​ផលិត​ស្មា​ត​ហ្វូ​ន​បាន​យ៉ាង​ល្អ​ដោយ​បញ្ចេញ​ស្ទើរតែ​គ្រប់​ស៊េរី​ទាំងអស់​លើ​ទីផ្សារ​ទូរស័ព្ទ​លើ​សាកលលោក​ក៏​ដូច​ជា​ផ្តួល​ដៃគូ​ប្រកួតប្រជែង​នានា​ដើម្បី​ដណ្តើម​យក​ភាគហ៊ុន ។

ក្នុង​ឆ្នាំ​២០១៦​នេះ​ក្រុមហ៊ុន​សាំ​ស៊ុ​ង​គ្រប់គ្រង​ការ​ផលិត​ស្មា​ត​ហ្វូ​ន​បាន​យ៉ាង​ល្អ​ដោយ​បញ្ចេញ​ស្ទើរតែ​គ្រប់​ស៊េរី​ទាំងអស់​លើ​ទីផ្សារ​ទូរស័ព្ទ​លើ​សាកលលោក​ក៏​ដូច​ជា​ផ្តួល​ដៃគូ​ប្រកួតប្រជែង​នានា​ដើម្បី​ដណ្តើម​យក​ភាគហ៊ុន ។ ដោយឡែក​យោង​តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​សាំ​ស៊ុ​ង​នឹង​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ត្រកូល «C» នៅ​ថ្ងៃ​ទី​២៦ ឧសភា​បន្ទាប់​ពី​ទីផ្សារ​របស់​ខ្លួន​ហក់​ឡើង​ខ្ពស់​ជាង​ការ​រំពឹង​ទុក​បន្ទាប់​ពី​បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ច្រើន​ម៉ូ​ដែល​កាលពី​ខែមីនា ។

បច្ចុប្បន្ន​ក្រុមហ៊ុន​សាំ​សុង​កំពុង​តែ​ចែក​លិខិត​អញ្ជើញ​ដល់​អតិ​ថ​ជន និង​ដៃគូ​វិនិយោគ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ដើម្បី​ប្រារព្ធ​ធ្វើ​ព្រឹ​តិ្ត​ការណ៍​ក្នុង​ប្រទេស​ចិន​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ឧសភា ២០១៦ ។ ស្មា​ត​ហ្វូ​ន​ត្រកូល C មាន​ពីរ​ម៉ូ​ដែល​គឺ​ម៉ូ​ដែល Galaxy C5 និង Galaxy C7 ។ Galaxy C5 នឹង​មាន​ទំហំ​៥.២​អីុ​ញ​កម្រិត FHD ១៩២០ គុណ​នឹង​១២៨០​ភិ​ច​ស៊ែ​ល ។ ទំហំ RAM 4 ជី ថាមពល​ថ្ម ៣៣០០​មី​លី្ល​អំពែ​ម៉ោង និង​ដំណើរការ​ដោយ​ប្រព័ន្ធ Android 6.0.1 Marshmallow ។

ដោយឡែក Galaxy C7 ទំហំ ៥.៧ អីុ​ញ​ថាមពល​ថ្ម ៣៣០០០​មី​ល្លី​អំពែ​ម៉ោង ហើយ​ក្រៅពី​នេះ​មាន​លក្ខណៈ​ពិសេស​ស្រ​ដៀង​គ្នា​ផង​ដែរ ៕