ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គម​វែក​ចក

7 ឆ្នាំ មុន

ទូ​ទាំង​ប្រទេស​គ្មាន​ថ្ងៃ​ណាមួយ​មិន​ចាប់​បាន​អ្នក​ញៀន​ថ្នាំ​…​អ្នក​ប្រើប្រាស់​…​អ្នក​ជួញដូរ​ទេ​…​។ អាច​បញ្ជាក់​បាន​ថា ថ្នាំ​ញៀន​រាលដាល​ពាសពេញ​ផ្ទៃ​ប្រទេស​…​តាំងពី​ទីក្រុង​រហូត​ដល់​ជនបទ​…​ចុងកាត់មាត់ញក​ណា​ក៏​មាន​ដែរ

ទូ​ទាំង​ប្រទេស​គ្មាន​ថ្ងៃ​ណាមួយ​មិន​ចាប់​បាន​អ្នក​ញៀន​ថ្នាំ​…​អ្នក​ប្រើប្រាស់​…​អ្នក​ជួញដូរ​ទេ​…​។ អាច​បញ្ជាក់​បាន​ថា ថ្នាំ​ញៀន​រាលដាល​ពាសពេញ​ផ្ទៃ​ប្រទេស​…​តាំងពី​ទីក្រុង​រហូត​ដល់​ជនបទ​…​ចុងកាត់មាត់ញក​ណា​ក៏​មាន​ដែរ ។​

ពេល​ណា​ចាប់​បាន​…​សម្រាប់​អ្នក​ប្រើប្រាស់​បាន​ត្រឹមតែ​អប់រំ​…​ផាកពិន័យ​ប្រាក់​តិចតួច រួច​ដោះ​លែង​វិញ​…​ចំពោះ​អ្នក​ចែកចាយ​…​អ្នក​ជួញដូរ​…​ទោះ​តូច​ក្តី ធំ​ក្តី​ត្រូវ​បាន​ចាត់ការ​តាម​ច្បាប់ គឺ​ជាប់គុក ។

មាន​ពេល​ខ្លះ​…​សម្រាប់​កូនក្មួយ​អ្នកមាន​ប្រាក់​…​មាន​អំណាច​លាយឡំ​…​បាន​រួចខ្លួន​ទាំងអស់ រួច​ទាំង​ចង្កោម​ក៏​មាន​ដែរ​…​ចង់​អ្នកឯង​ចែកចាយ ឬ​ជួញដូរ​ក៏​ដោយ​…​បាន​ក្លាយទៅជា​អ្នក​ប្រើប្រាស់​វិញ​ដើម្បី​បាន​រួច​ពី​គុក​..​។

អ្នក​ចែកចាយ​មាន​តិច​ជាង​អ្នក​ប្រើប្រាស់​…​។ ដោះ​លែង​អ្នក​ប្រើប្រាស់​…​ដូច​ឱ្យទៅ​ប្រើប្រាស់​វិញ​ដដែល​…ដោយ​ប្រការ​ហ្នឹងហើយ​…​បានជា​ចាប់​អ្នក​ញៀន​ថ្នាំ​ចាប់​មិន​ចេះ​អស់​…​យូរ​ៗ​ទៅ​មាន​ប្រើប្រាស់​ដដែល​នៅ​ទូ​ទាំង​ប្រទេស​…​មិន​ខុស​ពី​គេ​ដើរ​«​វែក​ចក​»​ឡើយ ។

ដឹង​ច្បាស់​ហើយ​…​អ្នក​ញៀន​ថ្នាំ​…​ឬ​អ្នក​ញៀនអាភៀន​…​មិន​ងាយ​បាត់​ញៀន​ទេ មួយ​ជីវិត ។
ឱ ! សង្គម​យើង​អើយ​…​វែក​ចក​មួយ​ជីវិត ៕
                   អា​ឡេវ