ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិ​កា​រឡោមព័ទ្ធ​​បុរសម្នាក់​នៅ​ស្រុក​សំឡូ​ត រក​​​ឃើញកាំ.​ភ្លើ.​ង​​.​តែ​បាត់​ម្ចាស់

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ កិច្ចប្រតិបត្តិ​ការឡោមព័ទ្ធ​ខ្មាន់​កាំភ្លើង​អា​ការ​ដែល​សំងំលាក់ខ្លួន​នៅក្នុង​ព្រៃក្នុង​ស្រុក​សំឡូ​ត គិ​ត​ត្រឹម​ម៉ោង​៥ល្ងាច​ថ្ងៃ​​ទី០៨ ធ្នូ កម្លាំ​ង​សមត្ថកិច្ច​ចម្រុះបាន​រក​ឃើញ​តែ​កាំ.ភ្លើ.ង តែ​បាត់​ម្ចាស់​ ។ នេះ​​បើ​តាម​លោ​ក ម៉ែ​ន…

ខេត្តបាត់ដំបង​ ៖ កិច្ចប្រតិបត្តិ​ការឡោមព័ទ្ធ​ខ្មាន់​កាំភ្លើង​អា​ការ​ដែល​សំងំលាក់ខ្លួន​នៅក្នុង​ព្រៃក្នុង​ស្រុក​សំឡូ​ត គិ​ត​ត្រឹម​ម៉ោង​៥ល្ងាច​ថ្ងៃ​​ទី០៨ ធ្នូ កម្លាំ​ង​សមត្ថកិច្ច​ចម្រុះបាន​រក​ឃើញ​តែ​កាំ.ភ្លើ.ង តែ​បាត់​ម្ចាស់​ ។ នេះ​​បើ​តាម​លោ​ក ម៉ែ​ន រីម អធិការ​ស្រុក​
សំឡូ​ត បាន​ផ្ដល់​ដំណឹ​ង​ពី​កន្លែង​កើតហេ​តុ ក្រោយ​ប្រទះឃើញ​កាំ.ភ្លើ.ង​នោះ ​។ សូមរំលឹក៖ កម្លាំងប្រដាប់អាវុធ​រាប់​សិប​នាក់​កំពុង​ឡោម​ព័ទ្ធ​ខ្មា.ន់.​កាំ.ភ្លើ.ង.​​AK​ម្នាក់

លោក ម៉ែ​ន រីម បាន​ឲ្យដឹង​ថា កាំ.ភ្លើ.ង​.អាការ៤៧ របស់​ខ្មា.ន់.​កាំ.ភ្លើ.ងត្រូវ​បាន​រក​ឃើញនៅ​វេលា​ម៉ោង​ជិត៥ល្ងាច ដែលគេ​លាក់​នៅក្នុង​ព្រៃចម្ងាយ​ពី​ផ្ទះ​ជន​នេះ​ប្រហែល២គីឡូម៉ែ​ត្រ តែ​មិនឃើញ​ម្ចាស់​ទេ​។ កាំ.ភ្លើ.ង​នោះ​ម៉ាក K.47 ស្វាយ​បត់​មានគុណ​ភាព​ល្អ៨០% តែ​គេ​មិនទាន់​ដឹងពី​ប្រវត្តិ នៃ​ការប្រើ​ប្រាស​របស់​ខ្មា.ន់.​កាំ.ភ្លើ.ង​នេះ​នៅ​ឡើយ​ទេ​។

សូម​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃទី ០៦ ធ្នូ បុរស​ម្នាក់​​ឈ្មោះ សុខ គង់ អាយុ៣៤ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្ងួ​ត ឃុំ​តាម​សា​ញ ស្រុក​សំឡូត​ដែល​ក្រុម​គ្​រួសា​រ​អះអាង​ថា មានសតិ​មិន​ប្រក្រតី ហើយ​ថែមទាំង​ស្រវឹងស្រា​ផង បាន​ទាញ​កាំ.ភ្លើ.ងវែង​នេះ​យក​មក​បាញ់​មេឃ​ជាង២០គ្រាប់​ធ្វើឲ្យ​ផ្អើល​អស់អ្នក​ភូមិ​និ​ង​សមត្ថកិច្ច។ គេ​មិនបាន​និយាយ​ថា ជន​នេះ​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ​កូន​ឬ​មាន​ជម្លោះ​ជាមួយ​អ្នក​ដទៃ​នោះ​ទេ​។ ប៉ុន្តែ​គេ​នាំគ្នា​និយាយ​ថា «ជន​នេះ​ស្រវឹង ហើយ​ស្រែក​ឡូឡា ហាក់ដូច​កំរោលចូល ឬ មាន​គំនុំ​ជាមួយ​អ្នកដទៃ​តាំងពី​ពេល​ណា​មក ហើយក៏​ក៏​ទាញ​កាំ.ភ្លើ.ង​យក​មក​បាញ់រះ​ទៅលើ​មេឃ​យ៉ាង​សន្ធាប់​តែម្ដង»។

គ្មាន​នរណា​បានដឹង​ថា បុរស​នេះ​មាន​កាំ.ភ្លើ.ងវែង​ស្វ័យប្រវត្តិ​គ្រាប់​ទាំង​បង់លាក់​ទុក​នៅក្នុង​ផ្ទះ​តាំងពី​ពេលណា​មក​នោះ​ទេ​។ ប៉ុន្តែ​ក្រោយ​មានការ​ផ្ទុះអា.វុ.ធ សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​សួរនាំ​ក្រុម​គ្រួសារ ទើប​មាន​តម្រុយ​ថា «ជន​នេះ​ទំនង​បាន​លាក់​ទុក​កាំ.ភ្លើ.ង.​ដ៏​គ្រោះថ្នាក់​នេះ តាំងពី​អំឡុង​ឆ្នាំ២០០០​មកម្ល៉េះ» ។

បើ​តាម​លោក ម៉ែ​ន រីម អធិការ​ស្រុក​សំឡូតបាន​ថ្លែង​ថា កម្លាំងប្រដាប់អាវុធ​ចម្រុះ​ប្រមាណ៥០នាក់ បាន​ចុះ​ប្រតិបត្តិ​ការរុករក​យ៉ាង​ប្រឈម​ពេ​ញ​ព្រៃ ជាមួយនឹង​ខ្មា.ន់.​កាំភ្លើ.ង​ម្នាក់​នេះ​។ ប៉ុន្តែ​យ៉ាងណា អ្វី​ដែល​យើង​បារម្ភ​ខ្លាំង​បំផុត​គឺ​កាំ.ភ្លើ.ង ដែល​ស្ថិត​ក្នុង​ដៃ​របស់​ជន​នេះ តែ​ពេលនេះ​យើង​បាន​រក​ឃើញ​កាំ.ភ្លើ.ង​ហើយ នៅឡើយ​តែ​ម្ចាស់​ដែល​យើង​នៅតែ​បន្ត​ស្វែ​ងរ​ក​ទៀត ដើម្បី​ឃាត់ខ្លួន​យក​មក​សួរនាំ អំពី​ប្រភព​កាំ.ភ្លើ.ង និងប្រវត្តិនៃ​ការប្រើ​ប្រាស​កាំ.ភ្លើ.ង​នេះ​៕ ​

អត្ថបទសរសេរ ដោយ