ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រកាស​អាសន្ន​ពី​ការ​ផ្ទុះ​ភ្នំភ្លើង ដែល​ជា​ភ្នំភ្លើង​ដ៏​សកម្ម​​បំផុត​របស់​ប្រទេស

2 ឆ្នាំ មុន

អ៊ី​ស្លង់​​កាលពី​ថ្ងៃ​ទី​៦ ខែ​​ធ្នូ ឆ្នាំ​២០២១ ​បាន​បង្កើន​កម្រិត​ការ​ប្រកាស​អាសន្ន​នៃ​ការ​ផ្ទុះ​ភ្នំភ្លើង ​GRIMSVOTN​ ដែល​ជា​ភ្នំភ្លើង​សកម្ម​បំផុត​មួយ​របស់​ប្រទេស​​នោះ

ប្រទេស​អ៊ី​ស្លង់ ៖ ​អ៊ី​ស្លង់​​កាលពី​ថ្ងៃ​ទី​៦ ខែ​​ធ្នូ ឆ្នាំ​២០២១ ​បាន​បង្កើន​កម្រិត​ការ​ប្រកាស​អាសន្ន​នៃ​ការ​ផ្ទុះ​ភ្នំភ្លើង ​GRIMSVOTN​ ដែល​ជា​ភ្នំភ្លើង​សកម្ម​បំផុត​មួយ​របស់​ប្រទេស​​នោះ​។

ការ​សម្រេច​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កំណត់​ឃើញ ការ​ញ័រ​រញ្ជួយ​នៅ​ក្បែរ​ភ្នំភ្លើង​នោះ​ ក្នុង​កម្រិត​៣,៦​រី​ស្ទ័​រ​។ តំបន់​នោះ​ស្ថិត​ក្រោម​​ការ​តាមដាន​ខ្ពស់​រួច​មក​ហើយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយសារ​មាន​ទឹកជំនន់ ​បណ្ដាល​មក​ពី​ការ​បែកធ្លាយ​បឹង​ទឹកកក​មួយ​។ នោះ​ជា​បាតុភូត​មួយ​ដែល​បង្កើត​ឡើង ដោយសារ​ការ​ប្រុង​ផ្ទុះ​ភ្នំភ្លើង​នេះ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ទឹកកក​គ្មាន​មនុស្ស​រស់នៅ​និង​មិន​អាច​ចូល​ទៅ​បាន​នា​ភាគ​កណ្ដាល​ប្រទេស​។

ដូច្នេះ​ការ​ប្រកាស​អាសន្ន ត្រូវ​បាន​បង្កើន​ដល់​កម្រិត​ពណ៌​លឿងទុំ​ពី​កម្រិត​ពណ៌​លឿង មក​ពី​សកម្មភាព​រញ្ជួយ​ខ្ព្​ស់​។ ការ​ប្រកាស​អាសន្ន​​ពណ៌​លឿងទុំ​មាន​ន័យ​ថា ភ្នំភ្លើង​នេះ​បង្កើន​សកម្មភាព​កាន់តែ​ខ្លាំង ជាមួយ​លទ្ធភាព​ខ្ពស់​នៃ​ការ​ផ្ទុះ​។

គួរ​បញ្ជាក់ថា កាលពី​១០​ឆ្នាំ​មុន ​ភ្នំភ្លើង​នេះ​បាន​ផ្ទុះ​ដោយ​បញ្ចេញ​ពពក​ផេះ បណ្ដាល​ឲ្យ​មានការ​ប៉ះពាល់​ដល់​ការ​ហោះហើរ​របស់​បណ្ដា​យន្តហោះ ជាមួយ​ការ​លុប​ចោល​ជើងហោះហើរ​៩០០​ជើង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ