ថ្ងៃនេះ! តុលាការកាត់ទោសក្រុមបក្សប្រឆាំង CNRP (មានវីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះក្តី(កាត់ទោ ស)
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះក្តី(កាត់ទោ ស)
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះក្តី(កាត់ទោ ស)លើសំណុំរឿងលោកសម រង្ស៊ី និងអតីតសកម្មជនគណបក្សសង្គ្រោះCNRPចំនួន៤២នាក់ ពាក់ព័ន្ធពីបទ ក្បត់ជាតិ បទរួមគំនិតក្បត់ និងបទញ៉ុះញ៉ង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញតិ មាត្រា២០៣ មាត្រា ២០៤ និងមាត្រា ២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
សំណុំរឿងនេះមានជនត្រូវចោទសរុបទាំងអស់៤២នាក់ ក្នុងនោះ៣នាក់នៅក្នុងឃុំ រួមមាន ១-ឈ្មោះ ទុំ ប៊ុនថន ហៅ សុខ ភេទប្រុស អាយុ៤៣ឆ្នាំ ២-ឈ្មោះ កាក់ កុម្ភារ និង៣-ឈ្មោះ ហេង ចាន់សុទ្ធី ។
ចំណែក៣៩នាក់ នៅក្រៅឃុំ រួមមាន លោក សម រង្ស៊ី និងសម រង្ស៊ី និយម ខ្លះនៅក្រៅប្រទេស និងខ្លះនៅក្នុងប្រទេស ។
សវនាការជាសាធារណៈក្រោមការដឹកនាំដោយលោក រស់ ពិសិដ្ឋ អនុប្រធានសាលាដំបូង នឹងជាប្រធានប្រឹក្សាជំនុំជម្រះ រីឯតំណា ងអយ្យការមាន២ រូប គឺលោក សេង ហៀង នឹងលោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។ សវនាការបើទោះបីជនត្រូវចោទខ្លះមានវត្តមាន ខ្លះអវត្តមាន តែមានមេធាវីការពារក្តីគ្រប់គ្រាន់ ដោយបានដំណើរការទៅយ៉ាងរលូន ដែលមានការចូលរួមពីសំណាក់អង្គទូត អង្គការសង្គមស៊ីវិល អ្នកសង្កេតការ នឹងអ្នកសារព័ត៌មានជាច្រើននាក់ផងដែរ ។
ចំណែកនៅក្រៅបរិវេណសាលាដំបូងវិញ គេបានសង្កេតឃើញកញ្ញា សេង ច័ន្ទធារី ដោយស្លៀកសម្លៀកបំពាក់អប្សរា កោរសក់ក្បាល ដៃកាន់ផ្កាឈូក២ទៅ៣ទង ក្នុងគោលបំណងទៅចូលរួមសវនាការនោះដែរ ដែលកញ្ញាមានដីកាកោះរបស់តុលាការ ក្នុងនាមជាជនសង្ស័យ ។ ក្នុងសម្លៀកបំពាក់ប្រហាក់ប្រហែលអ្នករបាំ ដែលមើលមួយភ្លែតហាក់ដូចជាមនុស្សមានសតិមិនគ្រប់ កញ្ញា សេង ច័ន្ទធារី បានដើរបញ្ចេញមតិរៀបរាប់ប្រាប់អ្នកកាសែតពេញដងផ្លូវ បន្តិចក្រោយមកទើបកញ្ញាចូលសាលសវនាការ ។ ប៉ុន្តែដោយសារកញ្ញា សេង ច័ន្ទធារី មិនទាន់ត្រូវបានដល់វេនសវនាការសាកសួរដេញដោល ទើបកញ្ញាចេញទៅវិញ រង់ចាំសវនាការពេលក្រោយ ។
ក្នុងនោះដែរ នៅមុខបរិវេណសាលាដំបូងរាជធានីភ្នំពេញ គេសង្កេតឃើញមានអ្នកគាំទ្រប្រមាណ១០នាក់ ដឹកនាំដោយឈ្មោះសំ បូលីណា ឈ្មោះ សេង ចាន់ថន និងឈ្មោះ សាត ផា នឹងមានអតីតអ្នកតវ៉ាសហគមន៏ថ្មគោលម្នាក់ (ច្រាយ នីម) មានអង្គការសង្គមស៊ីវិលសមាគមន៏អាដហុកម្នាក់ (យី សុខសាន្ត) និងអ្នកការសែតជាង១០ នាក់ រួមជាមួយអ្នកវិភាគ លោក ឡៅ ម៉ុងហៃ ផងដែរ ។
សវនាការបានសាកសួរដេញ ដោលលើជនត្រូវចោទបាន២ នាក់ ក៏ដល់ម៉ោងសម្រាក ទើបត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះ ប្រកាសបិទសវនាការ នឹងលើក ពេលទៅថ្ងៃទី១៤ ខែធ្នូ ២០២១ ខាងមុខនេះបន្តទៀត ៕
ចែករំលែកព័តមាននេះ