ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុស​ស្រឡះ​! ឃើញកាន់​កែវដើរមក ស្មាន​​តែ​​សុំ​​ជល់​

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​ម្នាក់​ក្នុង​ចំណោម​៣​នាក់​បាន​រង​របួសធ្ងន់ បន្ទាប់​ពី​ត្រូវ​ក្រុម​យុវជន​មួយ​ក្រុម​ផ្សេង​ទៀត មាន​គ្នា​៣​នាក់​ដូច​គ្នា​វាយ​មួយ​កែវ​ស្រា បន្ទាប់​ពី​បាន​សំឡក់សំឡឹង​មើល​មុខ​នោះ​មក ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​ម្នាក់​ក្នុង​ចំណោម​៣​នាក់​បាន​រង​របួសធ្ងន់ បន្ទាប់​ពី​ត្រូវ​ក្រុម​យុវជន​មួយ​ក្រុម​ផ្សេង​ទៀត មាន​គ្នា​៣​នាក់​ដូច​គ្នា​វាយ​មួយ​កែវ​ស្រា បន្ទាប់​ពី​បាន​សំឡក់សំឡឹង​មើល​មុខ​នោះ​មក ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​និង​​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ឧសភា ២០១៦ ស្ថិត​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​យីហោ «​ធីតា​» ក្នុង​ក្រុម​២ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ។

​យោង​តាម​ប្រភព​ពី​ឈ្មោះ​សិទ្ធ កុសល អាយុ​១៩​ឆ្នាំ ជា​មិត្តភក្តិ​ជន​រង​គ្រោះ​រៀបរាប់​ថា ជន​រង​គ្រោះ​ឈ្មោះ​វ៉ា​ន់ អាយុ​១៩​ឆ្នាំ ជា​ជាង​​បៀកថ្នាំ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ត្រូវ​បាន​មួយ​ក្រុម​ផ្សេង​ទៀត ដែល​អង្គុយ​ផឹកស្រា​តុ​ក្បែរ​គ្នា ក្នុង​ហាង​ខា​រា​អូ​ខេ​នោះ​វាយ​ទាំង​កំរោល ។

ប្រភព​​ដដែល​បញ្ជាក់​ថា នៅ​មុន​កើតហេតុ ខ្លួន​និង​មិត្តភក្តិ​ឈ្មោះ​យ៉ឹ​ង មក​រា រួម​ជាមួយ​យុវជន​រង​គ្រោះ ជិះ​ម៉ូតូ​មក​ម្តុំ​ក្រោយ​ពេទ្យ ដើម្បី​ច្រៀង​ខារ៉ាអូខេ ។ ហើយ​ពេល​កំពុង​ផឹក ជន​រង​គ្រោះ​បាន​សំឡឹង​មើល​មុខ​ក្រុម​បង្ក លុះ​ផឹកស្រា​បៀ និង​ច្រៀង​មួយសន្ទុះ​ស្រាប់​តែ​ក្រុម​បង្ក​បាន​កាន់​កែវ​ស្រា​ដើរ​សំដៅ​មក​កាន់​តុ​របស់​ពួក​ខ្លួន ។ នៅ​ពេល​នោះ ពួក​ខ្លួន​ស្មាន​តែ​គេ​មក​សុំ​ជល់​កែវ​មិត្តភាព ផ្ទុយ​ទៅ​វិញ ពេល​មក​ដល់ ជន​បង្ក​ម្នាក់​ក្នុង​ចំណោម​៣​នាក់​យក​កែវ​ស្រា​បៀរ​មក​វាយ​លើ​ជន​រង​គ្រោះ​តែ​ម្តង ។

ឃើញ​ដូច្នោះ ពួក​ខ្លួន​ក៏​បាន​រត់​ចែកផ្លូវ​គ្នា​យករួចខ្លួន ហើយ​បាន​ទៅ​ប្តឹង​ប្រជា​ការពារ​ភូមិ​ក្បែរ​នោះ ហើយ​ក្រុម​យុវជន​បង្ក​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​ក្នុង​បំណង​គេចខ្លួន តែ​ត្រូវ​កំលាំង​ប្រជា​ការពារ​ភូមិ រួម​ជាមួយ​សមត្ថកិច្ច​ប៉ូលិស​តាម​ចាប់​បាន​ភ្លាម​ៗ​ដែរ ។

យុវជន​បង្ក​ទាំង​៣​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ១-​ឈ្មោះ​ចាន់ មន្នី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កម្មក​រោង​ច​ក្រញូវ​ស្តា ស្នាក់​នៅ​បន្ទប់​ជួល​មុខ​រោងចក្រ​ញូ​ស្តា មានស្រុក​កំណើត​នៅ​ស្រុក​ដូន​កែវ ខេត្តតាកែវ​, ២-​ឈ្មោះ​អ៊ិ​ត រត​នី អាយុ​២៧​ឆ្នាំ ជា​កម្មក​រោងចក្រ​ញូ​ស្តារ ស្នាក់​នៅ​បន្ទប់​ជួល​មុខ​រោងចក្រ​ញូ​ស្តា មានស្រុក​កំណើត ស្រុក​កំពង់ត្រាច ខេត្តកំពត និង​៣-​ឈ្មោះ​សយ ណូ​វណ្ណ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កម្មក​រោង​ច​ក្រញូវ​ស្តារ ស្នាក់​នៅ​បន្ទប់​ជួល​មុខ​រោងចក្រ​ញូ​ស្តា ស្ថិត​ក្នុងភូមិ​១​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ មានស្រុក​កំណើត ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។