ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​វិធានការ​ក្តៅ​ដកហូត​ដី​គំរប​ព្រៃឈើ​របស់​រដ្ឋ​ឆ្នាំ២០០២​ត្រឡប់​មក​វិញ

1 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដី​ព្រៃ​គំរបព្រៃឈើ​របស់​រដ្ឋ​ឆ្នាំ២០០២ប្រមាណ​៦១​ហិ​កតា ត្រូវ​បានឯកឧត្តម សាន់ យូ អភិបាលរង​ខេត្តកំពង់​ឆ្នាំង​ ដឹកនាំ​សមត្ថកិច្ចចម្រុះ​ចុះ​ដកហូត​មក​វិញ នៅ​ថ្ងៃ​ទី០៦ ​ធ្នូ…

ខេត្តកំពង់ឆ្នាំង ៖ ដី​ព្រៃ​គំរបព្រៃឈើ​របស់​រដ្ឋ​ឆ្នាំ២០០២ប្រមាណ​៦១​ហិ​កតា ត្រូវ​បានឯកឧត្តម សាន់ យូ អភិបាលរង​ខេត្តកំពង់​ឆ្នាំង​ ដឹកនាំ​សមត្ថកិច្ចចម្រុះ​ចុះ​ដកហូត​មក​វិញ នៅ​ថ្ងៃ​ទី០៦ ​ធ្នូ ឆ្នាំ២០២១ ព្រមទាំង​បាន​ឃាត់​គ្រឿងចក្រ​មួយ​គ្រឿង ​ដែល​កំពុង​ធ្វើ​សកម្មភាព​ឈូស​ឆាយដី​ព្រៃរបស់​រដ្ឋ​ផង​ដែរ នៅ​ចំណុច​ភូមិ​ក្រាំង​ស្គា​ត្បូង ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ។

លោក ទៀ គឹ​ម​ហេង នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ថា ដី​ដែល​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​ឯកឧត្តម សាន់ យូ ធ្វើការ​បង្ក្រាប​និង​ដកហូត​មក​វិញ​មាន​ចំនួន៦១ហិ​កតា ជា​កម្មសិទ្ធិឯក​ជន ត្រូវ​បាន​ប្រកាស​ដកហូត​ដាក់​រដ្ឋ​វិញ​រួចរាល់​ហើយ​នៅ​ថ្ងៃ​ទី០៦ ខែធ្នូ​ នេះ ។ ជាមួយ​គ្នា​នេះ ​ក្រុមការងារ​ចម្រុះ​ដឹកនាំ​ដោយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​នឹង​បន្ត​ការ​ស្រាវជ្រាវរកម្ចាស់​ដី​ដែល​កំពុង​កាន់កាប់ ​និង​បន្តរក​ប្រភព​អ្នកលក់​អ្នកទិញមានប័ណ្ណ​កម្ម​សិ​ទ្ធិ ឬលិខិតអនុញ្ញាត​ត្រឹមត្រូវ​ដែរ​ឬទេ​? ​ប្រសិនបើ​គ្មាន​ឯកសារ​ច្បាស់លាស់​ពិតប្រាកដ​ទេ​នឹងកសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ។

ជុំវិញ​ករណី ដកហូត​ដី​គម្រប​ព្រៃឈើ​មក​វិញ​នេះ​ដែរ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ ​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​បញ្ជាក់​ដែរ​ថា ​ដី​គំរប​​ព្រៃឈើ​របស់​រដ្ឋ​ដែល​ត្រូវ​បានកា​ប់រាន​យក​ដោយ​ខុសច្បាប់​ នឹង​ត្រូវ​ប្រមូល​ដកហូត​មក​វិញ​ទាំងអស់ ជាមួយគ្នា​នេះ​មន្ត្រី​ជំនាញ​ត្រូវ​ស្រាវជ្រាវ​រក​ប្រភព​ពី​ការ​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​ទាំងនោះ​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​កសាង​សំណុំរឿង ។

ដោយឡែក ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​តំបន់​នោះ​បាន​បញ្ជាក់​ថា អ្នក​រំលោភ​ដី​ព្រៃ របស់​រដ្ឋ​មិនមែន​អ្នក​តូចតាច​ទេ សុទ្ធតែ​មាន​ខ្សែស្រឡាយ​អ្នកធំ ដោយហេតុ​ដូច្នេះ​ហើយ​ទើប​តាំងពី​ដើម​មក​មានការ​ទន្ទ្រាន​យក​ដី​រាប់រយ​ហិ​កតារ​ជា​រៀង​រាល់​ឆ្នាំ​ ៕​