ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីក្រសួងសុខាភិបាល និង​តំណាង WHO ប្រចាំ​កម្ពុជា នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន នា​ថ្ងៃ​ទី​៩​ធ្នូ ស្ដី​ពី​បច្ចុប្បន្នភាព​កូ​វី​ដ​បំប្លែង​ថ្មី អូ​មី​ក្រុង

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២១​នេះ បាន​ចេញសេចក្តី​ជូន​ដំណឹង នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន ស្ដី​ពី…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២១​នេះ បាន​ចេញសេចក្តី​ជូន​ដំណឹង នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន ស្ដី​ពី បច្ចុប្បន្នភាព​វិ​រុស​កូ​វី​ដ​-១៩ បំប្លែង​ថ្មី​ឈ្មោះ អូ​មី​ក្រុង នា​វេលា​ម៉ោង​០១ ដល់​ម៉ោង​០២​រសៀល ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២១ ខាង​មុខ​នេះ នៅ​ស្ដីទី​ការ​ក្រសួងសុខាភិបាល ។

ក្រសួងសុខាភិបាល ជូនដំណឹង​ដល់​បណ្តាញសារព័ត៌មាន​ទាំងអស់ និង​សាធារណជន អោយ​បាន​ជ្រាប​ថា ក្រសួង​សុខាភិ​បាល នឹង​រៀបចំ​បទ​សម្ភាសន៍ រួម​គ្នា​មួយ​រវាង លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​លោក​ជំទាវ​វេជ្ជបណ្ឌិត លី អាយ​លែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក WHO ប្រចាំ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ