ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាយការណ៍​បឋម​ពី​អាហ្វ្រិក​ខាងត្បូង ៖ អូ​មី​ក្រុង ហាក់​មិន​មាន​គ្រោះថ្នាក់ ជាង​វីរុស​ដែល​តា នោះ​ទេ

2 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក WHO និង​អ្នកជំនាញ វីរុស​កូ​រ៉ូ​ណា កំពុង​ជឿជាក់​កាន់តែ​ខ្លាំង​ឡើង​ថា អូ​មី​ក្រុង Omicron ដែល​ជា​វីរុស​កូ​វី​ដ​ប្រភេទ​ថ្មី​នោះ​គឺ…

ទីក្រុង​ឡុ​ង​ដ៍ ៖ អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក WHO និង​អ្នកជំនាញ វីរុស​កូ​រ៉ូ​ណា កំពុង​ជឿជាក់​កាន់តែ​ខ្លាំង​ឡើង​ថា អូ​មី​ក្រុង Omicron ដែល​ជា​វីរុស​កូ​វី​ដ​ប្រភេទ​ថ្មី​នោះ​គឺ ‘​ស្រាល​ខ្លាំង​’ ហើយ​រហូត​មក​ដល់​ពេល​នេះ មិន​មានការ​កើនឡើង នៃ​អត្រា​ស្លាប់​របស់​អ្នកជំងឺ គ្រប់​ទីកន្លែង នៅ​អាហ្វ្រិក​ខាងត្បូង​នោះ​ទេ នេះ​បើ​យោង​តាម​សារព័ត៌មាន​អង់គ្លេស ចេ​ឡ​ផ្សាយ​នៅ​ថ្ងៃ​ទី​០៦ ធ្នូ ២០២១​នេះ ។

អង្គការ​សុខភាព​ពិភពលោក កំពុង​អំពាវនាវ​នៅ​ព្រឹក​ថ្ងៃនេះ សម្រាប់​បណ្តា​ប្រទេស​នានា ឲ្យ​ទម្លាក់​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ និង​បញ្ចប់​ការ​ភ័យ​ខ្លាច ហើយ​ជំនួស​មក​វិញ​ដោយ​សុទិដ្ឋិនិយម ក្នុង​ការ​បង្ការ​និង​ត្រួតពិនិត្យ​ដោយ​ប្រយ័ត្នប្រយែង ខណៈ​ដែល​របាយការណ៍​កាន់តែ​ច្រើន​ឡើង ចេញពី​អាហ្វ្រិក​ខាងត្បូង បង្ហាញ​ថា វីរុស​ថ្មី​អូ​មី​ក្រុង Omicron មិន​មាន​គ្រោះថ្នាក់​ជាង​វីរុស​ដែល​តា Delta នោះ​ទេ ។

តាម​ពិត​ទៅ មិន​ទាន់​មាន​របាយការណ៍ ស្តី​ពី​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​មាន​នរណា​ម្នាក់​បាន​ស្លាប់ ដោយសារ វិជ្ជមាន​ចំពោះ អូ​មី​ក្រុង នោះ​ទេ ។

អ្នកជំងឺ អូ​មី​ក្រុង ភាគច្រើន គ្រាន់តែ​ជួប​ប្រទះ ការ​ឈឺក្បាល​ធ្ងន់ធ្ងរ ចង្អោរ វិលមុខ និង​អត្រា​ជីពចរ​ឡើង​ខ្ពស់​ប៉ុណ្ណោះ នេះ​បើ​យោង​តាម​របាយការណ៍​ពី​មន្ទីរពេទ្យ និង​គ្រូពេទ្យ នៅ​ទូ​ទាំង​អាហ្វ្រិក​ខាងត្បូង ។

ទោះជា​យ៉ាងណា​ក៏​ដោយ ព័ត៌មាន​នៃ​វីរុស​កូ​វី​ដ​បំប្លែង​ថ្មី ដែល​ត្រូវ​បាន​រាយការណ៍​ជា​លើក​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង បាន​នាំ​ឲ្យ​មានការ​ភ័យ​ស្លន់ស្លោ​យ៉ាង​ខ្លាំង នៅ​ជុំវិញ​ពិភពលោក ធ្វើ​ឲ្យ​ទីផ្សារ​រង្គោះរង្គើ ហើយ​ប្រទេស​រាប់​សិប បាន​ដាក់​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ និង​ការ​ត្រួតពិនិត្យ​បន្ថែម រួម​ទាំង​ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប អ៊ី​ស្រា​អែ​ល អូស្ត្រាលី និង​ជប៉ុន បន្ទាប់​ពី វីរុស​ថ្មី​អូ​មី​ក្រុង បាន​លេច​ករណី​ឆ្លង​នៅ​ក្នុង​ចក្រភព​អង់គ្លេស អា​ល្លឺ​ម៉​ង់ អ៊ី​តា​លី សាធារណរដ្ឋ​ឆេ​ក និង​អ៊ី​ស្រា​អែ​ល ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ