ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

7​ឆ្នាំ​នៅ​វិមាន​លោកតា Playboyក្នុង​ភាព​ភ័យ​ខ្លាច អាថ៌​កំបាំង​ត្រូវទម្លាយ​ដោយ​អតីត​ស្រី​ស្នេហ៍​ម្នាក់

7 ឆ្នាំ មុន

នាង Holly Madison រស់នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​នៅ​វិមាន​ស្កឹមស្កៃ Playboy ។ តារា​ម៉ូ​ដែល​វ័យ​៣៦​ឆ្នាំ​រូប​នេះ​បាន​ចំណាយពេល​រស់នៅ​ក្នុង​វិមាន​អស់​រយៈពេល​៧​ឆ្នាំ​ជាមួយ​អតីត​គូស្នេហ៍​វ័យ​៩០​ឆ្នាំ​លោកតា​មហាសេដ្ឋី

នាង Holly Madison រស់នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​នៅ​វិមាន​ស្កឹមស្កៃ Playboy ។ តារា​ម៉ូ​ដែល​វ័យ​៣៦​ឆ្នាំ​រូប​នេះ​បាន​ចំណាយពេល​រស់នៅ​ក្នុង​វិមាន​អស់​រយៈពេល​៧​ឆ្នាំ​ជាមួយ​អតីត​គូស្នេហ៍​វ័យ​៩០​ឆ្នាំ​លោកតា​មហាសេដ្ឋី Hugh Hefner និង​ស្រី​ស្នេហ៍​ច្រើន​នាក់​ទៀត​របស់​គាត់ ។

នាង Holly Madison បាន​ទម្លាយ​អាថ៌​កំបាំង​ឱ្យ​ដឹង​ថា រយៈពេល​នៃ​ជីវិត​របស់​នាង​គឺ ការ​តស៊ូ​យូរអង្វែង ហើយ​នាង​តែងតែ​បង្ហាញ​អារម្មណ៍​ឱ្យ​ឃើញ​ភាព​សប្បាយ​រីករាយ តែ​ក្នុង​ចិត្ត​វិញ​ភ័យ​ខ្លាច ។

វិមាន Playboy Mansion អ្វី​ៗ​គ្រប់យ៉ាង​គឺ​គោរព​ទៅ​តាម​បទបញ្ជាផ្ទៃក្នុង ។ នាង Holly Madison និយាយ​ថា «​នាង​ខ្ញុំ​មិន​ចូល​ចិត្ត​ធ្វើ​ជា​មនុស្ស​សម្តែង​ក្លែងក្លាយ​ពី​អារម្មណ៍​ទេ ពោល​គឺ​បរិយាកាស​ក្នុង​វិមាន​បាន​រំខាន​នាង​ខ្ញុំ​គ្រប់ពេល​។ ទោះបីជា​វិមាន​មាន​ទីតាំង​ធំ​ទូលាយ និង​កន្លែង​កម្សាន្ត​ច្រើន តែ​វា​មិន​បាន​ផ្តល់​ភាព​រីករាយ​ចេញ​ចិត្ត​របស់​ស្រី​ស្នេហ៍​លោកតា Hugh Hefner ទេ ។ វិមាន Playboy មិន​បាន​បង្កើត​ទំនុកចិត្ត​ទេ តែ​ជា​កន្លែង​ដែល​ឧបាយកល​ត្រូវ​ប្រើប្រាស់​ដើម្បី​យក​ស្នាដៃ​ឱ្យ​លោកតា Hugh Hefner បានឃើញ ។ វា​ប្រៀប​ដូច​ជា​ការ​ប្រកួតប្រជែង​ក្នុង​ចំណោម​ស្រី​ផ្សេង​ទៀត​។ រស់នៅ​ទីនោះ​នាង​ខ្ញុំ​បាន​រៀន​ពី​ការ​មិន​ទុកចិត្ត​ទៅ​លើ​មនុស្ស​ស្មោះត្រង់​» ។

នាង Holly Madison បាន​ចាក​ចេញពី​វិមាន Playboy កាលពី​ឆ្នាំ​២០០៨ ហើយ​បាន​ស្វែងរក​ស្នេហា​ថ្មី​ដោយ​រៀប​ការ​ជាមួយ​លោក Pasqual Rotella នៅ​ខែកញ្ញា ២០១៣ ។ ទោះបីជា​នាង​មិន​ត្រឡប់​ទៅ​រស់នៅ​ក្នុង​វិមាន​វិញ​ក៏​ដោយ តែ​នាង​នឹង​ប្រើ​អាកប្បកិរិយា​ផ្សេង​ដោយ​មិន​ស្ថិត​ក្នុង​ភាព​ភ័យ​ខ្លាច​ទៀត​ទេ ។ នេះ​មិនមែន​ជា​រឿងអាស្រូវ​ក្នុង​វិមាន Playboy ទេ​តែ​ផ្ទុយ​ទៅ​វិញ​គឺជា​ការណ៍​ពិត​ដែល​ពី មុន​ៗ​ធ្លាប់​មាន​ស្រី​ស្នេហ៍​របស់​លោកតា Hugh Hefner រៀបរាប់​ពី​ទុក្ខ​លំបាក​ស្រ​ដៀង​គ្នា​នេះ​ដែរ ៕