ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NASA បង្ហាញ​ថា​សីតុណ្ហភាព​ក្នុង​ខែមេសា ឆ្នាំ​2016 បំបែក​ឯតទគ្គ​កម្ម​ក្ដៅ​បំផុត​នៅ​លើ​ពិភពលោក

7 ឆ្នាំ មុន

វេ​ប​សាយ «The Guardian» កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៦ ផ្សាយ​ថា ស្ថានភាព​អាកាសធាតុ​ក្ដៅ​ខ្លាំង​នៅ​ខែមេសា ឆ្នាំ​២០១៦ បង្កើត​ឯតទគ្គ​កម្ម​ថ្មី​ជា​ខែមេសា ក្ដៅ​បំផុត បើ​តាម​ការ​កត់​ត្រាទុក​នា​ពេល​កន្លង​មក ។

វេ​ប​សាយ «The Guardian» កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៦ ផ្សាយ​ថា ស្ថានភាព​អាកាសធាតុ​ក្ដៅ​ខ្លាំង​នៅ​ខែមេសា ឆ្នាំ​២០១៦ បង្កើត​ឯតទគ្គ​កម្ម​ថ្មី​ជា​ខែមេសា ក្ដៅ​បំផុត បើ​តាម​ការ​កត់​ត្រាទុក​នា​ពេល​កន្លង​មក ។ អង្គការ​គ្រប់គ្រង​ការ​ហោះហើរ និង​អវកាស​សហរដ្ឋអាមេរិក (NASA) បាន​បង្ហាញ​កម្រិត​សី​តុ​ណ្ណ​ភាព​នៅ​ទូ​ទាំង​ពិភពលោក ទាំង​លើ​ដី និង​សមុទ្រ ក្នុង​ខែមេសា​កន្លង​មក គឺ​កើនឡើង​១,១១​អង្សា​សេ បើ​ប្រៀបធៀប​ទៅ​នឹង​សី​តុ​ណ្ណ​ភាព​មធ្យម​ក្នុង​ខែមេសា ពី​ឆ្នាំ​១៩៥១​ដល់​១៩៨៦ ដូច្នេះ​ធ្វើ​ឱ្យ​ឆ្នាំ​២០១៦ បង្កើត​ស្ថិតិ​ជា​ឆ្នាំ​ក្ដៅ​បំផុត មិន​ធ្លាប់​ជួប​ប្រទះ​នា​ពេល​កន្លង​មក ។

របាយការណ៍​បង្ហាញ​ថា សី​តុ​ណ្ណ​ភាព​នៅ​ក្នុង​ខែមេសា ឆ្នាំ​២០១៦ ខ្ពស់​ជាង​សី​តុ​ណ្ណ​ភាព​នៅ​ឆ្នាំ​២០១០ ប្រហែល​០,២៤​អង្សា​សេ ដោយ​ក្នុងឆ្នាំនេះ ខែមេសា មាន​រលក​កម្ដៅ​ខ្ពស់​ជាង​កម្រិត​មធ្យម ប្រហែល​០,៨៧​អង្សា​សេ និង​ចាត់​ទុក​ថា​ជា​សី​តុ​ណ្ណ​ភាព​ខ្ពស់​ជាង​កាលពី​៣​ឆ្នាំ​មុន ។

ស្ថានភាព​អាកាសធាតុ​ដែល​ក្ដៅ​ខ្លាំង​នៅ​ទូ​ទាំង​ពិភពលោក​ក្នុង​ខែមេសា ឆ្នាំ​២០១៦​នេះ គឺ​កើតឡើង​ដោយសារ​ឥទ្ធិពល​នៃ​បាតុភូត «El  nino» ប៉ុន្ដែ​មិនមែន​ជា​ការ​កើតហេតុ El nino  ដ៏​អាក្រក់​នៅ​លើ​ពិភពលោក​ទេ ។ លោក​អេ​ន​ឌី ផិត​ម៉េ​ន នាយក​មជ្ឈមណ្ឌល «ARC centre of Excellence for climate System Science» នៅ​មហា​វិទ្យា​ល័យ «​ញូ​វ​សៅ​វ៉េ​ស​»​ប្រទេស​អូស្ដ្រាលី និយាយ​ថា វត្ថុ​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ពី​សីតុណ្ហភាព​នៅ​ក្នុង​ខែមេសា​កន្លង​មក បាន​បំបែក​ឯតទគ្គ​កម្ម ជា​ខែ​ដែល​សីតុណ្ហភាព​ខ្ពស់​បំផុត ។ វា​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា អាកាសធាតុ​នៅ​លើ​ផែនដី​កំពុង​ឈាន​ទៅ​រក​ស្ថានភាព​ដ៏​អាក្រក់​បំផុត​ក្នុង​ពេល​អនាគត ៕