រាជធានីភ្នំពេញ ៖ ជំហានដំបូងឆ្ពោះទៅរកការទប់ស្កាត់អាកប្បកិរិយាឈ្លានពាន ឬព្រហើនកោងកាចរបស់កុមារ គឺការកំណត់មូលហេតុដែលអាចកើតមាន និងប្រភេទនៃការព្រហើនកោងកាចដែលកុមារបង្ហាញ ។ ចូរពិនិត្យរកមើលកត្តាដែលអាចកើតមានសម្រាប់ការព្រហើនកោងកាចរបស់កូនអ្នក ។ នៅពេលដែលអ្នកហាក់ដូចជាបានកំណត់មូលហេតុ និងប្រភេទនៃការឈ្លានពាននោះ អ្នកអាចពិចារណាសាកល្បងនូវអន្តរាគមន៍ណាមួយខាងក្រោម ៖
១. ជំរុញការប្រើប្រាស់ពាក្យ ៖ កុមារដែលមានចរិតមិនល្អគួរត្រូវបានដាស់តឿនឱ្យប្រាស្រ័យទាក់ទងគ្នាដោយពាក្យសំដីពីអារម្មណ៍របស់ពួកគេទៅកាន់មាតាបិតា ឬមិត្តភ័ក្តិ ។ ប្រសិនបើអ្នកយល់ថា កូនរបស់អ្នកមានភាពតានតឹង ហើយអាចនឹងក្លាយជាហិង្សានៅពេលណាមួយនោះ សូមអន្តរាគមន៍ដោយនិយាយពាក្យដូចជា «ម៉ាក់ដឹងថាកូនខឹង» ។ កុមារគួរតែត្រូវបានបង្រៀនឱ្យចេះសុំទោស និងនិយាយពាក្យដូចជា «សុំទោស» ក្នុងកំលុងពេលគេបង្ហាញទង្វើព្រហើនកោងកាចដោយចៃដន្យ ។
២. បង្ហាញគំរូអាកប្បកិរិយាមិនព្រហើនកោងកាច ៖ កូនរៀនបានច្រើនពីឪពុកម្តាយ ។ អ្នកត្រូវតែបង្កើតគំរូត្រឹមត្រូវនៅផ្ទះ ដើម្បីកុំឱ្យកូនរៀនព្រហើនកោងកាច ។ សូមប្រយ័ត្ន និងនិយាយទន់ភ្លន់ជាមួយប្តីប្រពន្ធ ឪពុកម្តាយ និងអ្នកដទៃនៅចំពោះមុខកូនរបស់អ្នក ។ ចូរប្រើពាក្យសំដីគួរសម ទោះបីជាអ្នកនខឹងកូនក៏ដោយ ។ ពេលកូនឃើញអ្នករក្សាភាពស្ងប់ស្ងាត់ សូម្បីតែក្នុងស្ថានភាពដែលខឹង ឬខកចិត្ត ពួកគេនឹងរៀនចម្លងវាតាមអាកប្បកិរិយា ។
៣. សរសើរកូនរបស់អ្នក ៖ សរសើរកូនរបស់អ្នក ពេលគេធ្វើអ្វីមួយបានត្រឹមត្រូវ សរសើរពួកគេនៅពេលពួកគេដោះស្រាយបញ្ហាដោយមិនស្រែក ឬព្រហើនកោងកាច ។ ការកោតសរសើរធ្វើឱ្យពួកគេមានអារម្មណ៍ថា ទទួលបានរង្វាន់ និងពង្រឹងអាកប្ប
កិរិយាវិជ្ជមាន ។
៤. កំណត់កាលវិភាគ និងច្បាប់ ៖ វាអាចកាត់បន្ថយការរំជើបរំជួល និងការព្រហើនកោងកាច ។ កំណត់កាលវិភាគប្រចាំថ្ងៃសម្រាប់ម៉ោងលេង ការគេង និងសកម្មភាពផ្សេងៗទៀត ។ បន្ទាប់មក កូនរបស់អ្នកនឹងដឹងថា តើពេលណាត្រូវរំពឹងថា នឹងមានសកម្មភាពណា ដោយមិនងាកទៅរកការខកចិត្ត ។ កុំឱ្យកូនមើលរឿង ឬឃើញអំពើហឹង្សានៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ឬទូរទស្សន៍ ។
ប្រសិនបើកុមារតែងតែឈ្លោះជាមួយបងប្អូនបង្កើតទៅលើរបស់ក្មេងលេង ចូរកំណត់ច្បាប់ថា តើអ្នកណាលេងជាមួយតុក្កតា និងរយៈពេលប៉ុន្មាន ។ ទិញប្រដាប់ក្មេងលេងដាច់ដោយឡែកនៅពេលណាដែលអាចធ្វើទៅបាន ។ ចៀសវាងការទិញរបស់ក្មេងលេងដែលទាមទារការលេងដ៏ខ្លាំងក្លា ដូចជាកាំភ្លើងក្មេងលេង ។
អ្នកក៏អាចទទួលយកជំនួយពីអនឡាញ ឬក្រុមគាំទ្រក្នុងស្រុក ដើម្បីស្វែងយល់ពីវិធីថ្មីនៃការដោះស្រាយជាមួយកុមារដែលព្រហើនកោងកាច ។ ប្រសិនបើកូនរបស់អ្នកមិនឆ្លើយតបជាវិជ្ជមានចំពោះអន្តរាគមន៍របស់អ្នក ឬមូលហេតុហួសពីការគ្រប់គ្រងរបស់អ្នក សូមពិគ្រោះជាមួយគ្រូពេទ្យចិត្តសាស្ត្រ ឬអ្នកជំនាញ ៕
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្ស ឡាញន៍ ផ្តល់ជូនសេវាកម្មអប់រំមត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ ភាសាចិន និងភាសាអង់គ្លេស និងបន្តទទួលចុះឈ្មោះសិស្ស សម្រាប់កម្មវិធីចំណេះទូទៅខ្មែរ ទី ១ ដល់ ទី ១២ ។
សាលារៀនជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែប ជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រងការសិក្សា និងអេបសាលារៀន ជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្ស ក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។
ចែករំលែកព័តមាននេះ