ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របី «Bison» ត្រូវ​ចាត់​បញ្ចូល​ជា​សត្វ​និមិត្ដរូប​របស់​អា​មេ​រិ​ក

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ប្រធានាធិបតី​បា​រ៉ា​ក់​អូ​បា​ម៉ា មេដឹកនាំ​សហរដ្ឋអាមេរិក បាន​ចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ក្របី «Bison» កាលពី​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៦

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ប្រធានាធិបតី​បា​រ៉ា​ក់​អូ​បា​ម៉ា មេដឹកនាំ​សហរដ្ឋអាមេរិក បាន​ចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ក្របី «Bison» កាលពី​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៦ ដោយ​ចាត់ទុកជា​សត្វ​អភិរក្ស និង​ជា​សត្វ​និមិត្ដរូប​របស់​ជាតិ ។​ក្របី​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ ហើយ​វា​ជា​សត្វ​មាន​ន័យ​ដ៏​សំខាន់​លើ​ផ្នែក​វប្បធម៌ និង​សេដ្ឋកិច្ច​ក្នុង​ប្រវត្ដិសាស្ដ្រ​អា​មេ​រិ​ក ។ សេចក្ដីព្រាងច្បាប់​នេះ​បាន​យល់​ស្រប​ពី​សភា និង​ព្រឹទ្ធសភា កាលពី​ខែ​មុន ព្រមទាំង​ទទួល​ការ​គាំទ្រ​ពី​ក្រុម​អភិរក្ស និង​អ្នក​ចិញ្ចឹមសត្វ ។

«Bison» ជា​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ មាន​ទំហំ​ធំ​បំផុត​នៅ​ភូមិភាគ​អា​មេ​រិ​ក​ខាងជើង មាន​ជម្រក​រស់នៅ​តាំងពី​តំបន់​ព្រៃ​នៅ​រដ្ឋ​អា​ឡា​ស្កា ភាគ​ខាងជើង​សហរដ្ឋអាមេរិក រហូត​ដល់​តំ​នប់​វាលស្មៅ​ក្នុង​ប្រទេស​ម៉ិច​ស៊ិ​ក ។

នៅ​ពេល​ធំ​ពេញវ័យ ក្របី​ប្រភេទ​នោះ​អាច​មាន​ទម្ងន់​ដល់​ទៅ​១​តោន ។ ទោះបីជា​មាន​មាឌធំ និង​ទម្ងន់​ធ្ងន់​ក៏​ដោយ ប៉ុន្ដែ​វា​អាច​រត់​បាន​ក្នុង​ល្បឿន​ប្រហែល​៥៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។

កាលពី​អតីតកាល ក្របី «Bison» មាននៅ​ពេ​ស​ពេញ​អា​មេ​រិ​ក​ខាងជើង​ជា​ច្រើន​លាន​ក្បាល ប៉ុន្ដែ​បច្ចុប្បន្ន​តួលេខ​នៅ​អា​មេ​រិ​ក​មាន​ប្រហែល​៥០.០០០​ក្បាល ភាគច្រើន​ចិញ្ចឹម​នៅ​ក្នុង​កសិដ្ឋាន និង​បង្កាត់​ពូជ​ជាមួយ​បសុសត្វ​នានា ។ ចំណែក «Bison» ក្នុង​ដែន​ធម្មជាតិ​មាននៅ​សេសសល់​ប្រហែល​ពី​២០.០០០​ទៅ​៣០.០០០​ក្បាល ភាគច្រើន​ស្ថិត​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​រួច​ផុត​ពី​ការ​តាម​បរបាញ់ និង​មួយ​ចំនួន​ប្រទះ​ឃើញ​នៅ​ក្នុង​ឧទ្យាន​ជាតិ Yellowstone៕