ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្រង​សម្តី​មាស​១៣​ចំណុច​សម្រាប់​អ្នកដឹកនាំ​ឆ្នើម

2 ឆ្នាំ មុន

អ្នកដឹកនាំ​ឆ្នើម​គឺជា​មនុស្ស​ដែល​មាន​ស្មារតី​ភ្ញាក់រឭក​ជា​ប្រចាំ មាន​សតិសម្បជញ្ញៈ សេចក្ដី​មិន​ធ្វេសប្រហែស និង​សម្រេច​កិច្ចការ​សព្វបែបយ៉ាង​ដោយ​ប្រើ​បញ្ញា ហើយ​តែង​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​ដោយ​កម្រង​មាតិកា​មាស​ទាំង​១៣​ចំណុច​មិន​ដែល​រំលង​ឡើយ ។ ១- អ្នកដឹកនាំ​ឆ្នើម​តែ​អភិវឌ្ឍ​ចំណេះ​ជំនាញ​ជា​និច្ច ២- ចែករំលែក​ព័ត៌មាន​ដល់​បុគ្គលិក​ក្រោម​ឱវាទ…

អ្នកដឹកនាំ​ឆ្នើម​គឺជា​មនុស្ស​ដែល​មាន​ស្មារតី​ភ្ញាក់រឭក​ជា​ប្រចាំ មាន​សតិសម្បជញ្ញៈ សេចក្ដី​មិន​ធ្វេសប្រហែស និង​សម្រេច​កិច្ចការ​សព្វបែបយ៉ាង​ដោយ​ប្រើ​បញ្ញា ហើយ​តែង​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​ដោយ​កម្រង​មាតិកា​មាស​ទាំង​១៣​ចំណុច​មិន​ដែល​រំលង​ឡើយ ។

១- អ្នកដឹកនាំ​ឆ្នើម​តែ​អភិវឌ្ឍ​ចំណេះ​ជំនាញ​ជា​និច្ច

២- ចែករំលែក​ព័ត៌មាន​ដល់​បុគ្គលិក​ក្រោម​ឱវាទ

៣- ដឹង​ឧបការគុណ និង​ធ្វើ​តបគុណ​តាម​ការ​គួរ

៤- បង្ហាញ​ពី​ការ​យល់​ទឹកចិត្ត និង​ចេះ​មើល​លក្ខណសម្បត្តិ​របស់​មនុស្ស

៥- អ្នកដឹកនាំ​ឆ្នើម​តែង​សរសើរ​ស្នាដៃ​បុគ្គលិក​ខ្លួន

៦- ហ៊ាន​ទទួលយក​នូវ​កំហុស​របស់​ខ្លួន

៧- ចេះ​កំណត់​ការងារ​អាទិភាព

៨- ពូកែ​ពន្យល់​ហេតុផល

៩- ចែករំលែក​ទស្សនវិស័យ​របស់​ខ្លួន

១០- គោរព​ជីវិត​ឯកជន​របស់​អ្នក​ដទៃ

១១- ចេះ​ធ្វើ​ឱ្យ​ក្រុមការងារ​មានចិត្ត​តែ​មួយ (​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​លើ​ការងារ​)

១២- គោរព​ពេលវេលា (​ទាំង​ជីវិត​ផ្ទាល់ខ្លួន និង​ជាមួយនឹង​មនុស្ស​ដទៃ​)

១៣- ជួយ​មនុស្ស​ដទៃ​ឱ្យ​ក្លាយជា​មេដឹកនាំ​ល្អ​ជាង​ខ្លួន ។

មេដឹកនាំ​ឆ្លាត​គឺជា​មនុស្ស​មាន​តម្លាភាព វាងវៃ ស្តាប់​ហេតុផល ពូកែ​សាកសួរ​រកហេតុ​ផល និង​ធ្វើ​ជា​គំរូ​ល្អ​លើ​ចំណុច​នានា​ដូច​ជា ភាព​ម៉ត់ចត់ ច្បាស់លាស់ សុជីវធម៌ សីលធម៌ និង​គុណធម៌ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ