ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​​រៀបចំ​វាយលុក​អ៊ុយ​ក្រែ​ន​ជាមួយ​ទាហាន​ដល់​១៧៥.០០០​នាក់

2 ឆ្នាំ មុន

ដោយ​ដកស្រង់​ឯកសារ​យោធា​មួយ កាសែត វ៉ា​ស៊ីន​តោន​ប៉ុស្តិ៍​អះអាង​ថា កងទ័ពរុ​ស្ស៊ី​​កំពុង​តែ​ប្រមូលផ្ដុំ នៅ​តាម​កន្លែង​៤​ផ្សេង​គ្នា​ជាមួយ​ក្រុម​ប្រយុទ្ធ​តាក់​ទិ​ក​ដល់​៥០​ក្រុម​

ប្រទេស​រុ​ស្ស៊ី​​-​អ៊ុយ​ក្រែ​ន ៖ ដោយ​ដកស្រង់​ឯកសារ​យោធា​មួយ កាសែត វ៉ា​ស៊ីន​តោន​ប៉ុស្តិ៍​អះអាង​ថា កងទ័ពរុ​ស្ស៊ី​​កំពុង​តែ​ប្រមូលផ្ដុំ នៅ​តាម​កន្លែង​៤​ផ្សេង​គ្នា​ជាមួយ​ក្រុម​ប្រយុទ្ធ​តាក់​ទិ​ក​ដល់​៥០​ក្រុម​។

កាសែត​វ៉ា​ស៊ីន​តោន​ប៉ុស្តិ៍​អះអាង​នា​ថ្ងៃ​ទី​៣​ធ្នូ​ថា រុ​ស្ស៊ី​​រៀបចំ​ការ​វាយលុក​មួយ ប្រឆាំង​អ៊ុយ​ក្រែ​ន​ដែល​មាន​ទាហាន​ចូលរួម ដល់​ទៅ​១៧៥.០០០​នាក់​ចាប់ពី​ឆ្នាំ​ខាង​មុខ​ទៅ ដែល​បែប​នេះ នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​របស់​អ៊ុយ​ក្រែ​ន ចំពោះ​យថាភាព​បែប​នោះ​។

អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អា​មេ​រិ​កមួយ​រូប អះអាង​ប្រាប់​កាសែត​នេះ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា ក្រុង​មូ​ស្គូ​រៀបចំ​កងទ័ព​ដល់​ទៅ​១០០​កងវរៈសេនាតូច ដែល​រូ​ម​មាន​បណ្ដា​ក្រុម​ប្រយុទ្ធ​តាក់​ទិ​ក ដែល​មាន​ទាហាន​សរុប​ដល់​ទៅ​ប្រមាណ​ជា​១៧៥.០០០​នាក់ ព្រមទាំង​បណ្ដា​រថក្រោះ​និង​រថពាសដែក កាំភ្លើង​ធំ​និង​ឧបករណ៍​យោធា​ដទៃ​ៗ​ទៀត​។

ទោះបី​យ៉ាងណា​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​ព័ត៌មាន​នោះ ដែល​ទាក់ទិន​នឹង​ផ្នែក​សើ​ុ​ប​ការណ៍​តែ​គូសបញ្ជាក់​​ថា ខ្លួន​ព្រួយបារម្ភ​ខ្លាំង​បំផុត ដោយសារ​ភស្ដុ​តាង​នានា ដែល​បង្ហាញ​ពី​ផែនការ​របស់រុ​ស្ស៊ី​​ សំដៅ​ធ្វើ​សកម្មភាព​ឈ្លានពាន​មួយ​ប្រឆាំង​អ៊ុយ​ក្រែ​ន​។ អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​និយាយ​ថា យើង​បន្ត​ជួយ​ទ្រទ្រង់​ដល់​ការ កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​តំបន់​និង​ស្វែងរក ដំណោះស្រាយ​ការទូត ចំពោះ​ជម្លោះ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន បាន​ចេញ​មុខ​គាបសង្កត់​លើ​រុ​ស្ស៊ី​​កាលពី​ថ្ងៃ​ទី​៣ ខែ​​ធ្នូ្ន​ ដោយ​បាន​​និយាយ​ថា រៀបចំ​ការ​ផ្ដួចផ្ដើម​គំនិត​នានា ដើម្បី​ការពារ​អ៊ុយ​ក្រែ​ន​ក្នុង​ករណី​មានការ​លុកលុយ​របស់រុ​ស្ស៊ី​​ ក្រោយ​ការ​ដាក់​ពង្រាយ​កងទ័ពរុ​ស្ស៊ី​​​ដ៏​ច្រើន នៅ​តាម​​ព្រំដែន​អ៊ុយ​ក្រែ​ន ខណៈ​កងទ័ព​អ៊ុយ​ក្រែ​ន កំពុង​ប្រមូលផ្ដុំ​កម្លាំង​នា​ភាគ​ខាងកើត​ប្រទេស ប្រុង​វាយលុក​លើ​ពួក​បំបែក​ខ្លួន​និយម​គាំទ្រ​ដោយ​រុ​ស្ស៊ី​​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ