ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមប្រគល់​ដីព្រៃលិចទឹក​ជូន​រដ្ឋ​មិនទាន់រួចខ្លួនទេ ​តែរដ្ឋ​តម្រូវឱ្យ​ធ្វើរឿង​មួយទៀត​

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​រាជ​​រដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​អ្នក​ដែល​រំលោ.ភ​ទន្ទ្រាន​យក​ដី​ព្រៃលិចទឹកនៃ​តំបន់​បឹង​ទន្លេរ​សាប​ប្រគល់​​ជូន​​រដ្ឋ​

រាជធានី​ភ្នំពេញ​ ៖ ​រាជ​​រដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​អ្នក​ដែល​រំលោ.ភ​ទន្ទ្រាន​យក​ដី​ព្រៃលិចទឹកនៃ​តំបន់​បឹង​ទន្លេរ​សាប​ប្រគល់​​ជូន​​រដ្ឋ​វិញ ​ហើយ​ត្រូវ​ដាំ​ដើមឈើ​ជំនួស​មក​វិញ​ ។ ​នេះ​បើ​តាម​ក្រសួង​រៀបចំ​ដែនដី​នគរូបណីយកម្ម​និង​សំណង់​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​ដែនដី​បាន​លើក​ឡើង​ថា ​អនុវត្ត​តាម​បទបញ្ជា​ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្តី្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី ២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ​លោក​ ជា សុ​ផា​រ៉ា ឧបនាយក​រដ្ឋ​មន្តី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចុះ​ពិនិត្យ​ទីតាំង​ដី​ដែល​ត្រូវ​បាន​ទន្ទ្រាន​ក្នុង ដែន​ព្រៃ​លិច​ទឹក​នៃ​តំបន់​ទន្លេសាប ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ នា​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ ២០២១​។

ប្រតិភូ​រួម​ដំណើរ​ជាមួយ​​លោក​​ឧបនាយករដ្ឋមន្ត្រី មាន​លោក​ ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តពោធិ៍សាត់​, ​លោក​ វេ​ង សា​ខុន រដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​, ​លោក​កិត្តិ​បណ្ឌិត លី​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប​, ​លោក​ សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​, ​លោក​ ហួត ហាក់ រដ្ឋលេខាធិការ តំណាង​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​​​ លោក​អ៊ឹម ចាន់​ថុ​ល ឧបការី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​, ​លោក​​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង យោធពលខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, ​លោក​​នាយ​ឧត្តមសេនីយ៍ ហ៊ូ សា​គុណ អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ តំណាង​​លោក​​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​, ​លោក​ ជាវ តា​យ អភិបាល​នៃ គ​ណៈអភិបាលខេត្ត​ពោធិ៍សាត់​, ​លោក​ លោក​ជំទាវ លោក លោកស្រី តំណាង​ក្រសួង ស្ថាប័ន​និង​អង្គភាពពាក់ព័ន្ធ​។

ប្រតិភូ​ក្រុមការងារ​អន្តរក្រសួង​បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នា​ប្រមូល​ធាតុ​ចូល និង​បាន​ដាក់​ចេញ​វិធានការ ដូច​ខាងក្រោម​ដូច​ជា ជូន​រដ្ឋបាល​ខេត្តពោធិ៍សាត់​ចេញ​លិខិត​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក ឃុំបញ្ឈប់​ការ​ពិនិត្យ​បញ្ជាក់​លើ លិខិត​សុំ​កាន់កាប់​ដី និង​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​ក្នុង​ដែន​ព្រៃ​លិច​ទឹក ​ព្រមទាំង​ចេញ​លិខិត​បដិសេធ លើ​រាល់​លិខិត​ដែល​បាន​ចេញ​រួច​ពី​ពេល​មុន​ ​ជូន​រដ្ឋបាល​ខេត្តពោធិ៍សាត់​ចាត់វិធានការ​បញ្ឈប់​ការ​ចូល​ទន្ទ្រាន​ដី​ដែន​ព្រៃ​លិច​ទឹក​បន្ត​ទៀត ធ្វើ​អត្តសញ្ញាណ​អ្នក​ដែល​បាន​ចូល​ទន្ទ្រាន ដើម្បី​ធ្វើការ​ដកហូត​ដី​និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដោយ​ត្រូវ​កសាង​អង្គហេតុ និង​ដាក់​បណ្តឹងអាជ្ញា​ទៅ​តុលាការ​។ ទន្ទឹម​នឹង​វិធានការ​ផ្លូវច្បាប់ ជនល្មើស​ត្រូវ​ដាំ​ដើមឈើ​ឡើង​វិញ​លើ​ផ្ទៃដី​ដែល​បាន​ទន្ទ្រាន​ ។

​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ចាត់​កម្លាំង​ចុះ​ល្បាត​តាម​គោលដៅ​ដើម្បី​ទប់ស្កាត់​ការ​ទន្ទ្រាន ដី​ព្រៃ​លិច​ទឹក​និង​អនុវត្ត​វិធានការ​ច្បាប់​។ ជូន​ក្រសួង​ធនធានទឹក និង​ឧតុនិយម ទទួល​បន្ទុក​ដាំ​បង្គោល​ព្រំដែន​ព្រៃ​លិច​ទឹក​ដែល​ខ្លះ និង​ដែល​បាន​ដួល​រលំ និង​ដាក់​ពាក្យសុំ​ចុះបញ្ជី​ដី​រដ្ឋ​នូវ​ដី​ព្រៃ​លិច​ទឹក​តំបន់​ទន្លេសាប​។

ជាមួយ​ក្នា​នោះ​ដែរ​អន្តរក្រសួង​ក៏​បាន​ម​សម្រេច​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ដាំ​ដំណាំ ពិសេស​ដំណាំ​ស្រូវ ទុក​ពេល​ឱ្យ​ប្រមូល​ផល​រួច​ស្មើ​ឱ្យធ្វើលិខិត​ទទួលកំហុស និង​ប្រគល់​ដី​ព្រៃ​លិច​ទឹក​ជូន​រដ្ឋ​វិញ​។

តាម​ប្រភព​បាន​​បញ្ជាក់​ថា ​ការ​ដាំ​ដើមឈើ​ឡើង​វិញ ផ្ដល់​អាទិភាព​លើ​ការ​ដាំ​ដើម​ឫស្សី​ ៕​