ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​​ជា​​ច្រើន​ពាន់​នាក់​​នាំ​គ្នា​រត់​​ភៀសខ្លួន​​ចេញពី​ផ្ទះ​ ក្រោយ​​​ផ្ទុះ​ភ្នំភ្លើង(វីដេអូ)

2 ឆ្នាំ មុន

ភ្នំភ្លើង ​SEMERU ​នៅ​លើ​កោះ​ជ្វា ​ជា​កោះមាន​ប្រជាជន​​ច្រើន​ជាងគេ របស់​ឥណ្ឌូ​ណេ​ស៊ី បាន​ផ្ទុះ​កាលពី​ថ្ងៃ​ទី​៤ ខែ​​ធ្នូ ឆ្នាំ​២០២១ ​។ ហើយ​បណ្ដា​រូបភាព​ផ្សាយ​តាម​បណ្ដាញ​សង្គម បង្ហាញ​អ្នក​ភូមិ​ជា​​ច្រើន​ពាន់​នាក់​​កំពុង​រត់​ភៀសខ្លួន​ចេញពីផ្ទះ​សម្បែង និង​​មាន​

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ភ្នំភ្លើង ​SEMERU ​នៅ​លើ​កោះ​ជ្វា ​ជា​កោះមាន​ប្រជាជន​​ច្រើន​ជាងគេ របស់​ឥណ្ឌូ​ណេ​ស៊ី បាន​ផ្ទុះ​កាលពី​ថ្ងៃ​ទី​៤ ខែ​​ធ្នូ ឆ្នាំ​២០២១ ​។ ហើយ​បណ្ដា​រូបភាព​ផ្សាយ​តាម​បណ្ដាញ​សង្គម បង្ហាញ​អ្នក​ភូមិ​ជា​​ច្រើន​ពាន់​នាក់​​កំពុង​រត់​ភៀសខ្លួន​ចេញពីផ្ទះ​សម្បែង និង​​មាន​ពពក​ផ្សែង ​ព្រមទាំង​ផេះ​ហុយ​​ឡើង​លើ​​​មេឃ​យ៉ាង​ខ្មួលខ្មាញ់​​ផងដែរ។

មក​ទល់​ពេល​នេះ ​នៅ​មិន​ទាន់​មាន​សេចក្ដីរាយការណ៍​ពី​ជន​រង​គ្រោះ​ណា​ម្នាក់​នៅឡើយ​។ តែ​បើតាម​​​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ​ធម្មជាតិ​ឥណ្ឌូ​ណេ​ស៊ី​បាន​ឱ្យ​ដឹង​​ថា បណ្ដា​អ្នក​ជួយ​សង្គ្រោះ បាន​ជម្លៀស​ប្រជាជន​ចេញ ពេល​មានការ​ហូរ​កំ​អែរ​ភ្នំភ្លើង ចូល​​ដល់​ភូមិ​​របស់​ពួក​គេ ​ហើយ​ក៏​បាន​​បំផ្លាញ​ស្ពាន​មួយ​ក្នុង​តំបន់ LUMAJANG​​ ផងដែរ។ ​ចំណែក​តំបន់​ជា​ច្រើន​ទៀត ​គ្របដណ្ដប់​​ទៅ​ដោយ​ផេះភ្នំភ្លើង​យ៉ាង​ក្រាស់ ហើយ​បណ្ដា​ជម្រក​​​ត្រូវ​បាន​កសាង​នៅ​តាម​មូលដ្ឋាន​ជា​ច្រើន​នៅ ​LUMAJANG​។ ម្យ៉ាងវិញទៀត​ អាជ្ញាធរ​មូលដ្ឋាន ក៏​​បាន​បង្កើត​បរិវេណ​សន្តិសុខ រង្វង់​៥​គីឡូម៉ែត្រ​ជុំវិញ​ភ្នំភ្លើង​នេះ​​ទៀតផង។

នេះ​មិនមែន​ជា​លើក​ដំបូង​ទេ ​ដែល​ភ្នំភ្លើង​នោះ​មាន​សកម្មភាព បង្កើត​ភាព​ជ្រួលច្របល់​ ព្រោះថា កាលពី​ខែមករា​ កន្លង​ទៅ​ ភ្នំភ្លើង​ SEMERU ​ដែល​មាន​កម្ពស់​៣.៦៧៦​ម៉ែត្រ ក៏​ធ្លាប់​បាន​ជះ​ផ្សែង ​និង​ធូលី​ទៅ​លើ​​អាកាស​ផងដែរ​។ រួច​កាលពី​ខែធ្នូ ​ឆ្នាំ​២០២០​ ភ្នំភ្លើង​​នេះ ​បាន​ផ្ទុះ​នាំ​ឲ្យ​មានការ​ជម្លៀស​មនុស្ស​ចេញ​៥០០​នាក់​។

គួរ​បញ្ជាក់ថា ឥណ្ឌូ​ណេ​ស៊ី ​ស្ថិត​នៅ​លើ​ខ្សែ​ក្រ​វ៉ា​ត់​ភ្លើង​ប៉ា​ស៊ី​ហ្វិ​ក​នោះ មាន​ភ្នំភ្លើង​ដល់​ទៅ​ប្រមាណ​ជា​៥០០ ក្នុង​នោះ​១២៦​ជា​ភ្នំភ្លើង​សកម្ម​។ ចំណែក​ប្រជាជន​ឥណ្ឌូ​ណេ​ស៊ី ​តែង​​តែ​ប្រឈម​មុខ​នឹង​ពពក​ផ្សែង​ និង​ផេះ ដូច​កាលពី​ខែសីហា​ កន្លង​ទៅ ផេះ​​បាន​ជះ​ចេញ​ពី​ភ្នំភ្លើង ​SINABUNG និង​មានការ​ហូរ​កំ​អែរ​ដូច​កាលពី​ខែសីហា​ ចេញពី​កំពូលភ្នំ​ភ្លើង ​MERAPI៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

https://www.youtube.com/watch?v=FJVFIWQZ30Y

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ