ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ! រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី​២៤​នាក់ ស្លា.ប់​៤​នាក់​ និងជា​​សះស្បើយ​២១​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​តែ​២៤​នាក់​ និង​ព្យាបាល​ជា​សះស្បើយ​២១​

រាជធានី​ភ្នំពេញ​ ៖​ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​តែ​២៤​នាក់​ និង​ព្យាបាល​ជា​សះស្បើយ​២១​នាក់​ និង​ស្លា.ប់​៤​នាក់​។

ក្រសួង​បាន​លើក​ឡើង​ថា ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី 24 (PCR) នាក់​ទៀត ជា​សះស្បើយ 21 នាក់ និង​ស្លា.ប់ 4 នាក់ (3 នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​)​។

ក្រសួង​បាន​លើក​ឡើង​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​កូ​វី​ដ​១៩ ​មានករណី​ឆ្លង​សហគមន៍ 22នាក់ និង​អ្នកដំណើរ​ពី​បរទេស2នាក់​ ហើយ​គិត​ត្រឹម​ព្រឹកថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២១​ កម្ពុជា​មាន​អ្នក​ឆ្លង​សរុប​ចំនួន120,256នាក់​ និង​អ្នក​ព្យាបាល​ជា​សះស្បើយ​ចំនួន​116,609 នាក់​នឹង​អ្នក​ស្លាប់​ចំនួន 2,960 នាក់​។

ក្រសួង​ក៏​បាន​ឲ្យ​ដឹង​ថា​កំ​ណើ​ន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែ​​ធ្នូ ឆ្នាំ​២០២១ ​ក្រុម​គ្រូពេទ្យ​បាន​ចាក់​វ៉ា​ក់​សាំ​ង​លើ​ប្រជាជន​អាយុ​ពី​១៨​ឆ្នាំ​ឡើង មាន ១០១,០២% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់​។​លើ​កុមារ​-​យុវវ័យ​អាយុ​ពី ១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ មាន ៩៨,៨០% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១,៨២៧,៣៤៨ នាក់​។​លើ​កុមារ​អាយុ​ពី ០៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ មាន ១០៤,៦១% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២ នាក់​នឹង​លើ​កុមារ​អាយុ ០៥​ឆ្នាំ មាន ៩០,៥៩% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៣០៤,៣១៧ នាក់​។

ក្រសួងបន្ត​ទៀត​​ថា ​ជា​លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦​លាន​នាក់ មាន​៨៨,៥៥% ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ