ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនអន្តោប្រវេសន៍​ថៃ​ប្រុស​-​ស្រី​១៤៣​នាក់​ត្រូវ​ឃាត់ខ្លួន​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ជនអន្តោប្រវេសន៍​ថៃ​ចំនួន​១៤៣​នាក់ ក្នុង​នោះ​ស្រី​៥៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា ឃាត់ខ្លួន​រួច​បញ្ជូន​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ កាលពី

ខេត្តបន្ទាយមានជ័យ ៖ ជនអន្តោប្រវេសន៍​ថៃ​ចំនួន​១៤៣​នាក់ ក្នុង​នោះ​ស្រី​៥៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា ឃាត់ខ្លួន​រួច​បញ្ជូន​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ កាលពី​រសៀល​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២១ ក្រោយ​រក​ឃើញ​ពួក​គេ​លួច​ឆ្លង​ដែន​ចូល​មក​ស្នាក់​នៅ និង​ធ្វើការ​ខុសច្បាប់​ក្នុង​ប្រទេស​កម្ពុជា​។

ពិធី​ប្រគល់​ទទួល​នេះ ភាគី​កម្ពុជា​-​ថៃ​បាន​ធ្វើ​ឡើង​នៅ​លើ​ស្ពាន​មិត្តភាព ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ជាប់​ព្រំប្រទល់​ច្រក​ខ្ល​ង​លឹ​ក ក្រោម​អធិបតីភាព ឯកឧត្តម​ឧត្តមសេនីយ៍ឯក សម វណ្ណ​វី​រៈ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​, លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​លោក លោកស្រី ឧត្តមសេនីយ៍​វរសេនីយ៍ ស្នងការ​រង លោកនាយ​ការិយាល័យ​ចំណុះ​ផែនការ​ងារ​អន្តោប្រវេសន៍ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ជា​ច្រើន​រូប​។

ពាក់​ព​ន្ធ័​ករណី​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ត្រី អេ​ង លី​ហួ ស្នងការ​រង​ទទួល​ការងារ​ផែន​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត បាន​ឲ្យ​ដឹង​ថា​៖ ជនអន្តោប្រវេសន៍​ថៃ​ប្រុស​-​ស្រី​ទាំងនេះ គឺ​បញ្ជូន​មក​ពី​ភ្នំពេញ​ចំនួន​១២៣​នាក់ និង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ចំនួន​២០​នាក់ សរុប​១៤៣​នាក់ ក្នុង​នោះ​មាន​ស្រី​៥៦​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ ពាក់ព័ន្ធ​ករណី​លួច​ឆ្លង​ដែន​ចូល​កម្ពុជា តាម​រយៈ​មេខ្យល់ មក​ស្នាក់​នៅ និង​ធ្វើការ​ខុសច្បាប់​។

ចំណែក​លោកនាយ​ឧត្តមសេនីយ៍ សម វណ្ណ​វី​រៈ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​ក៏​បាន​ប្រាប់​ថា ៖ នេះ​ជា​លើក​ទី​៣​ហើយ ដែល​កម្ពុជា​ចាប់​បញ្ជូន​ជនអន្តោប្រវេសន៍​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ ដោយ​កាលពី​លើក​ទី​១- គឺ​កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ កម្ពុជា​បាន​បញ្ជូន​ជនអន្តោប្រវេសន៍​ចំនួន​៦៧​នាក់ ក្នុង​នោះ​ស្រី​២៤​នាក់ ប្រគល់​ជូន​ភាគី​ថៃ​។ លើក​ទី​២- កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​បញ្ជូន​ជនអន្តោប្រវេសន៍​ថៃ​ចំនួន​១០៣​នាក់ ក្នុង​នោះ​មាន​វិជ្ជមាន​កូ​វី​ដ​១៩​ចំនួន​៣៤​នាក់ ស្រី​១២​នាក់​។ និង​លើក​ទី​៣- នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​បញ្ជូន​ជនអន្តោប្រវេសន៍​ថៃ​ចំនួន​១៤៣​នាក់​។

លោក​បាន​បញ្ជាក់​ថា ៖ ជនអន្តោប្រវេសន៍​ថៃ ដែល​ប្រគល់​ជូន​ភាគី​ថៃ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ឈម​ច្រក​ក្លង​ឡឹ​ក ស្រុក​អា​រ័​ញ្ញ ខេត្ត​ស្រះ​កែវ ប្រ​ទស​ថៃ គឺជា​ជនអន្តោប្រវេសន៍​ដែល​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ឃាត់ខ្លួន​នៅ​ពេល​ដែល​ស្នាក់​នៅ​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​កម្ពុជា ហើយ​ត្រូវ​បាន​ចាប់​ប្រគល់​ជូន​ភាគី​ថៃ​វិញ​។

លោក​ឧត្តមសេនីយ៍ទោ SORICHHET HAKPHAN ជំនួយការ​អគ្គស្នងការ​នគរបាល​ថៃ ក៏​បាន​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា ដែល​បាន​ប្រគល់​ជូន​ជនអន្តោប្រវេសន៍​ថៃ ដែល​ស្នាក់​នៅ​ខុសច្បាប់​កម្ពុជា ជូន​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ​វិញ ហើយ​នេះ​ជា​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា​-​ថៃ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ