ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ម្លុឹង ​! កូរ៉េ​ខាងជើង​ហាម​ពលរដ្ឋ​ខ្លួន​ពាក់​អាវធំ​ធ្វើ​ពី​​ស្បែក​តាម​លោក គី​ម ជុង​អ៊ុ​ន

2 ឆ្នាំ មុន

ព្យុ​ង​យ៉ាង ៖ របាយ​ណ៍​ពី​គេហទំព័រ New York Post បានឱ្យ​ដឹង​ថា ប្រទេស​កូរ៉េ​ខាងជើង បាន​ហាមឃាត់​ពលរដ្ឋ​ខ្លួន មិន​ឱ្យ​ពាក់​

ព្យុ​ង​យ៉ាង ៖ របាយ​ណ៍​ពី​គេហទំព័រ New York Post បានឱ្យ​ដឹង​ថា ប្រទេស​កូរ៉េ​ខាងជើង បាន​ហាមឃាត់​ពលរដ្ឋ​ខ្លួន មិន​ឱ្យ​ពាក់​អាវធំ​ផលិត​ពី​ស្បែក​ចម្លង​តាម​ម៉ូត​របស់​លោក គី​ម ជុង​អ៊ុ​ន ជា​ដាច់ខាត​។

មេដឹកនាំ​ផ្តាច់​ការ​ប្រទេស​អាស៊ី​ខាងកើត​មួយ​នេះ បាន​គ្រង​អាវធំ​ពី​ស្បែក​ពណ៌​ខ្មៅ​ដំបូង​ក្នុង​ពី​ឆ្នាំ ២០១៩ ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ លោក​បាន​បង្ហាញ​វត្តមាន​ជា​សារ​ធារ​ណៈ ដោយ​គ្រង​អាវ​នេះ សារ​ជា​ថ្មី​ម្តងទៀត​។

របាយការណ៍​ដដែល​ឱ្យ​ដឹង​ថា អាវធំ​ពី​ស្បែក​ពណ៌​ខ្មៅ​របស់​លោក គី​ម ជុង​អ៊ុ​ន បាន​ក្លាយជា​និមិត្តរូប​សម្រាប់​ឥស្សរជន​ជាន់ខ្ពស់​របស់​ប្រទេស​កូរ៉េ​ខាងជើង​។

ដើម​ឡើយ ឥស្សរជន​មួយ​ចំនួន​របស់​រដ្ឋ​កុ​ម្មុ​យ​និ​ស្ត​មួយ​នេះ អាច​ពាក់​អាវធំ​ពី​ស្បែក​ពណ៌​ខ្មៅ តាម​មេដឹកនាំ​របស់​ពួក​គេ ដោយ​សារ​ពួក​គេ​មាន​លទ្ធភាព​ទិញ​អាវ​ស្បែក​ពិតប្រាកដ​។ លុះ​ក្រោយមក ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​កូរ៉េ​ខាងជើង បាន​ចាប់ផ្តើម​នាំ​ចូល​ស្បែក​ក្លែងក្លាយ ដើម្បី​ផលិត​ម៉ូត​ចម្លង​សម្រាប់​លក់​ក្នុងស្រុក​។ ហើយ​មិនយូរ​ប៉ុន្មាន ស្ទើរតែ​គ្រប់​ទីផ្សារ​ទាំងអស់ កំពុង​លក់​អាវធំ​នេះ និង​ពេញ​និយម​យ៉ាង​ខ្លាំង សម្រាប់​ស្រទាប់​យុវវ័យ​។

ប៉ុន្តែ​ឥឡូវនេះ វា​គ្រប់គ្រាន់​ហើយ សម្រាប់​របប​ផ្តាច់​ការ​មួយ​នេះ ដោយ​បម្រាម​តឹង​រឹង​មួយ​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ផ្នែក​ដ៏​សំខាន់ ដើម្បី​បង្ក្រាប​អ្នក​ពាក់​អាវធំ​ស្បែក​ពណ៌​ខ្មៅ​ចម្លង​តាម​មេដឹកនាំ​របស់​ពួក​គេ​។ ខណៈ​យោង​តាម​វិទ្យុ Free Asia បាន​រាយការណ៍​ថា អាជ្ញាធរ​ទទួល​បន្ទុក​លើ​រឿង​នេះ កំពុង​ដើរ​ល្បាត​តាម​ដងផ្លូវ ដើម្បី​រឹបអូស​អាវ​ពី​អ្នកលក់ និង​ពលរដ្ឋ​ដែល​ពាក់អាវ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ