ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ប្រាប់អ្នកវិភាគមួយចំនួនចាំតែវិភាគគ្រួសារសម្តេចបាន មិនចាំបាច់វិភាគរឿងផ្សេងទេ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​អ្នកវិភាគ​មួយ​ចំនួន​ថា ចាំតែ​វិភាគ​គ្រួសារ​សម្តេច​បាន​ហើយ​មិន​ចាំបាច់​វិភាគ​រឿង​ផ្សេង​នោះ​ទេ ។ សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​អ្នកវិភាគ​មួយ​ចំនួន​ថា ចាំតែ​វិភាគ​គ្រួសារ​សម្តេច​បាន​ហើយ​មិន​ចាំបាច់​វិភាគ​រឿង​ផ្សេង​នោះ​ទេ ។

សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២១​ថា កន្លង​មក​មាន​ក្មួយ​ៗ​ដែល​និយម​លេង​រូបថត​បាន​ផ្គុំ​រូបថត​ខ្ញុំ​ជាមួយ​កូនប្រុស​ច្បង របស់ខ្ញុំ​ហ៊ុន ម៉ា​ណែ​ត និង​ផ្គុំ​រូបថត​ខ្ញុំ និង​ភរិយា​ជាមួយ​រូបថត​ម៉ា​ណែ​ត និង​ភរិយា ។

គាត់​បាន​ប្រាប់​ខ្ញុំ​ថា លោក​អុំ​សង្ហា​ដូច​បង ម៉ា​ណែ​ត និង​ក្មួយ​ខ្លះ​និយាយ​ថា អុំ​ប្រុស អុំ​ស្រី​សង្ហារ​ដូច​បង​ម៉ា​ណែ​ត និង​ប្រពន្ធ​គាត់ ។ សម្តេច​ថា ៖«​ខ្ញុំ​បាន​ប្រាប់​ទៅ​ក្មួយ​ៗ​វិញ​ថា តើ​ម៉ា​ណែ​ត​បង្កើត​អុំ ឬ​អុំ​បង្កើត​ម៉ា​ណែ​ត? ។ អត្ថបទ​មួយ​នេះ​នឹង​ធ្វើ​ឱ្យ​ក្រុម​វិភាគ​យក​ទៅ​វិភាគ​បាន​ហោច​ណាស់​មួ​យស​ប្តា​ហ៍ ដើម្បី​មានការ​ងារ​ធ្វើ​រក​លុយ​ចិញ្ចឹម​ជិ​វិត ឬ​សុំ​សិទ្ធ​ជ្រកកោន​នៅ​ក្រៅប្រទេស ។ ថ្ងៃ​មុនគេ​វិភាគ​រឿង​ចៅ​ទី​២១ ស្រក់​ទឹកភ្នែក​តែ​មិន​យំ​» ។

សម្តេច​បញ្ជាក់​ថា ៖«​ល្អ​ហើយ​ខ្ញុំ​មាន​ចៅ​២២​នាក់ និង​កូនបង្កើត​កូនប្រសា​១០​នាក់ ទៀត ដែល​ខ្ញុំ​នឹង​ជួយ​ពួក​អ្នក​ឱ្យធ្វើ​ការ​វិភាគ​តែ​រឿង​គ្រួសារ​ខ្ញុំ​ដោយ​មិន​ចាំបាច់​ទៅ​វិភាគ​រឿង​ផ្សេង​នាំ​លំបាក ។ នេះ​ជា​វិធី​រុញ​ទូក​បណ្តោយ​ទឹក ដើម្បី​តម្រូវ ចិត្ត​ក្រុម​វិភាគ​ល្ងង់​ទូ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ