ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​អា​មេ​រិ​ក​ស៊ើបអង្កេត​លើ​ការ​វា​.​យ​ប្រហារ​ដោយ​​ដ្រូ​ន​ដែល​ស​ម្លា​.​ប់​ជន​ស៊ី​វិល​ជា​ច្រើន​នាក់

2 ឆ្នាំ មុន

ទីបញ្ជាការ​កណ្តាល​អា​មេ​រិ​កបាន​បើក​ការ​ស៊ើបអង្កេត​មួយ ក្រោយ​ពេល​ការ​វា​.​យ​ប្រហារ​ដោយ​ហោះ​ដ្រូ​ន​ប្រឆាំង​នឹង​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា នៅ​ថ្ងៃ​សុក្រ​ប្រហែល​ជាស​ម្លា​.​ប់​ជន​ស៊ី​វិល​ជា​ច្រើន​នាក់​។ ការ​វា​.​យ​ប្រហារ​តាម​ដែនអាកាស​នៅ​ក្នុង​ទីក្រុង Idlib ប្រទេស​ស៊ី​រី ប្រតិបត្តិការ​ដោយ​យន្តហោះ​ដ្រូ​ន MQ-9 Reaper និង​សំដៅ​ទៅ​លើ​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា…

ទីបញ្ជាការ​កណ្តាល​អា​មេ​រិ​កបាន​បើក​ការ​ស៊ើបអង្កេត​មួយ ក្រោយ​ពេល​ការ​វា​.​យ​ប្រហារ​ដោយ​ហោះ​ដ្រូ​ន​ប្រឆាំង​នឹង​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា នៅ​ថ្ងៃ​សុក្រ​ប្រហែល​ជាស​ម្លា​.​ប់​ជន​ស៊ី​វិល​ជា​ច្រើន​នាក់​។

ការ​វា​.​យ​ប្រហារ​តាម​ដែនអាកាស​នៅ​ក្នុង​ទីក្រុង Idlib ប្រទេស​ស៊ី​រី ប្រតិបត្តិការ​ដោយ​យន្តហោះ​ដ្រូ​ន MQ-9 Reaper និង​សំដៅ​ទៅ​លើ​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា និង​អ្នក​រៀបចំ​ផែនការ​នៃ​ក្រុម​នេះ​។ នេះ​បើ​តាម​ប្រធាន​ក្រុម​អា​មេ​រិ​ក​ឈ្មោះ Bill Urban និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​។

ឈ្មោះ​របស់​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា​មិន​ត្រូវ​បាន​បញ្ចេញ​ឡើយ ប៉ុន្តែ​លោក Bill Urban ថ្លែង​ថា​ការ​វា​.​យ​ប្រហារ​ប្រឆាំង​មេដឹកនាំ​រូប​នោះ​នឹង​រំខាន​ដល់​ប្រតិបត្តិការ​របស់​ក្រុម​អាល់​កៃ​ដា និង​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​រៀបចំ​ផែនការ​វា​.​យ​ប្រហារ​។

ប៉ុន្តែ​ការ​ពិនិត្យ​ឡើង​វិញ​អំពី​ការ​វា​.​យ​ប្រហារ​នោះ បង្ហាញ​ថា​ជន​ស៊ី​វិល​ជា​ច្រើន​នាក់​ប្រហែល​ស្លា​.​ប់​។

លោក​បាន​ថ្លែង​ដូច្នេះ​ថា«​​យើង​ស្អប់​ជា​ខ្លាំង​ចំពោះ​ការ​បាត់​បង់ជីវិត​ជន​ស្លូតត្រង់ និង​ចាត់វិធានការ​ដើម្បី​ការពារ​ពួក​គេ​។ លទ្ធភាព​នៃ​ការ​ស្លា​.​ប់​ជន​ស៊ី​វិល​ត្រូវ​បាន​រាយការណ៍​មក​កាន់​ទីបញ្ជាការ​កណ្តាល​អា​មេ​រិ​ក​។ យើង​កំពុង​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​ពេញលេញ​លើ​ការ​ចោទប្រកាន់ ហើយនឹង​ធ្វើការ​បញ្ចេញ​លទ្ធផល​នៅ​ពេល​សម​ស្រប​ណាមួយ​»​។

ការ​ទទួលស្គាល់​ពី​ការ​ស្លា​.​ប់​ជន​ស៊ី​វិល និង​ការ​បើក​ការ​ស៊ើបអង្កេត​ភ្លាម​ៗ​កើតឡើង​ក្រោយ​ពេល​រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក​លោក Lloyd Austin បាន​បញ្ជា​ឲ្យ​ពិនិត្យ​ឡើង​វិញ​នូវ​ការ​វា​.​យ​ប្រហារ​ក្នុង​ប្រទេស​ស៊ី​រី​កាលពី​ខែមីនា ឆ្នាំ ២០១៩ ដែល​មន្ទីរ​បញ្ចា​កោណ​អា​មេ​រិ​ក​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ទទួលស្គាល់​ថា​បាន​ស​ម្លា​.​ប់​ជន​ស៊ី​វិល​ជា​ច្រើន​នាក់​៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ