ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រយៅ​គោ​លិទ្ធ

7 ឆ្នាំ មុន

ជីវិត​រស់នៅ​លើ​លោក​ពិបាក​ណាស់​…​មិនមែន​សុទ្ធតែ​ជួប​សំណាង​មហា​សំណាង​ទេ​…​។ ជួប​សំណាងល្អ​ថា​មក​ពី​បុណ្យ​ជាតិ​មុន​…​ជួប​សំណាងអាក្រក់​ក៏​ថា​មក​ពី​ព្រហ្ម​លិខិត​ដែរ​…​

ជីវិត​រស់នៅ​លើ​លោក​ពិបាក​ណាស់​…​មិនមែន​សុទ្ធតែ​ជួប​សំណាង​មហា​សំណាង​ទេ​…​។ ជួប​សំណាងល្អ​ថា​មក​ពី​បុណ្យ​ជាតិ​មុន​…​ជួប​សំណាងអាក្រក់​ក៏​ថា​មក​ពី​ព្រហ្ម​លិខិត​ដែរ​…​។

មាន​អ្នកនយោបាយ​ខ្លះ​អួត​ប្រាប់​គេថា តាំងពី​ធ្វើ​នយោបាយ​ពេល​ណា​មក​…មានរឿង​មិន​ចេះ​ចប់​…​គេ​មិន​ឱ្យ​បាន​សុខ​ទេ​…​គេ​តាម​រករឿង ឈ្នានីស​រហូត​…​មិន​ដែល​បាន​សុខ​ទេ​…​គេ​តាម​ធ្វើបាប​ឥត​ឈប់​ឈរ​សោះ !

មិន​ត្រឹមតែ​ថ្ងូរ​ប្រាប់​គេ​…​មិន​ត្រឹមតែ​ចង់ឱ្យ​គេ​ជួយ​អាណិត​ទេ​…​អ្នកនយោបាយ​ដដែល​នេះ​អួត​ប្រាប់​គេ​ទៀត​ថា​…​មក​ពី​ខ្ញុំ​ធ្វើ​នយោបាយ​ត្រូវ​…​មក​ពី​យើង​ដើរ​ផ្លូវត្រូវ​…​ទើប​គេ​តាម​ធ្វើបាប​យើង !

អ្នកគាំទ្រ​មួយ​ក្រុម​…​ទះដៃ​អបអរសាទរ​…​សរសើរ​មេ​ដែល​បាន​ធ្វើ​ពលិកម្ម​ដោយសារ​ដើរ​ផ្លូវត្រូវ​…

ឯ​អ្នកគាំទ្រ​មួយ​ក្រុម​ទៀត អត់​ទះដៃ​ទេ​…​ងាក​មក​និយាយ​គ្នា​ថា​…​ដូច​ជា​មិនមែន​ដើរ​ផ្លូវត្រូវ​ទេ ! បើ​អីចឹង អា​ជេរ​គេ​ក៏​ត្រូវ​…​អា​នៅ​លើ​គ្រែ​ក៏​ត្រូវ​…​មែន​ទេ ?

ចំណែក​អ្នក​ធ្វើ​នយោបាយ​មួយ​ក្រុម​ទៀត បាន​ប្រកាស​ខ្លាំង​ៗ​ថា មិនមែន​អីចឹង​ទេ​…​គេ​ធ្វើ​នយោបាយ​ដែរ​…​ក៏​មិន​អី ! អី​តែ​ម្នាក់ឯង !! ក្រែង​មក​ពី​មាន​ក្រយៅ​គោ​លិទ្ធ​ទេ​ដឹង ?
                   អា​ឡេវ